រាប់លានដុល្លារ! ទម្លាយតម្លៃឈុតមួយតួខ្លួនរបស់ G-Dragon ពេលសម្ដែងនៅ MAMA ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ

ការត្រលប់មកសម្ដែងលើឆាក MAMA របស់តារាចម្រៀង G-Dragon ក្រោយបាត់មុខជាង ៧ ឆ្នាំបានបង្កការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមអ្នកគាំទ្រខេប៉ុប។ យ៉ាងណាមិញ ថ្មីៗនេះការទម្លាយពីតម្លៃសម្លៀកបំពាក់និងគ្រឿងអលង្ការមួយតួខ្លួនរបស់លោកគឺរឹតតែធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗថែមទៀត។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ JoongAng Daily ឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកអមដោយគ្រឿងអលង្ការភ្លឺផ្លេកស្រោចខ្លួនរបស់តារារ៉េប G-Dragon លើកឆាកពានរង្វាន់ MAMA ត្រូវបានគេរាយការណ៍មានតម្លៃសរុប ៩ ពាន់លានវ៉ុន ឬប្រមាណ ៦លាន៤សែនដុល្លារអាមេរិក។

ក្នុងការសម្ដែងរយៈពេល ១៤នាទីដែលលោកបានច្រៀងបទចម្រៀងទោលរបស់ខ្លួនចំនួនពីរបទ មុនពេលចូលរួមជាមួយមិត្តរួមក្រុមគឺ Taeyang និង Daesung, G-Dragon បាន​ស្លៀក​ឈុត​ពណ៌​ផ្កាឈូក​​ច្នៃ​​ម៉ូដ​ដូច​ជា​ឯកសណ្ឋាន​យោធា និង​មួកបែប​មកុដ​ពណ៌​ផ្កាឈូក​ ខណៈសក់របស់លោកលាបពណ៌ផ្កាឈូកដូចគ្នា។

សម្លៀកបំពាក់មួយឈុតនេះត្រូវបានច្នៃឡើងដោយម៉ាកយីហោប្រណិត Blackkong ដោយមានការដេរភ្ជាប់ជាមួយគុជខ្យង ៣០០ គ្រាប់ ខណៈមកុដត្រូវបានច្នៃឡើងដោយអ្នករចនាម៉ូដ Kowgi ដែលត្រូវបានគេស្គាល់ថាជាអ្នករចនាម៉ូដឱ្យតារា K-pop ល្បីៗជាច្រើនដូចជា aespa, IVE, IU និង Blackpink។ ជាមួយគ្នានោះ ​កាបូប​តូច​​ស្រោប​ដោយ​គុជ​គ្រីស្តាល់ពីម៉ាក Chanel ដែល​លោកស្ពាយពីមុខនោះគឺមាន​តម្លៃ​ប្រហែល ៦៤០០ ដុល្លារ។

បន្ថែមលើភាពទំនើបនៃសម្លៀកបំពាក់ គឺកន្លាស់អាវពីប្រេន Jacob & Co ដែលធ្វើឡើងពីមាស ស 18K មានត្បូងពេជ្រពណ៌ស ៩ ការ៉ាត់ និងត្បូងកណ្តៀងលឿង ២ ការ៉ាត់។ កន្លាស់អាវនេះធ្លាប់ត្រូវបានលក់ដេញថ្លៃក្នុងតម្លៃប្រមាណ ១ សែនដុល្លារ។ ទោះយ៉ាងណា គ្រឿងអលង្ការលេចធ្លោជាងគេគឺចិញ្ចៀនត្បូងមរកត ៣៣ ការ៉ាត់ ដែលមានតម្លៃប្រហែល ៦ លាន២សែនដុល្លារបាត់ទៅហើយ។ ទាំងភាពច្នៃប្រឌិតក្នងការនិពន្ធបទចម្រៀង និងភាពរស់រវើកមិនរីងស្ងួតក្នុងការលេងម៉ូដសម្លៀកបំពាក់ជាពិសេសស្ទីលបែប unisex (មិនប្រកាន់ភេទ) បានយ៉ាងល្អប្រណិត គឺពិតជាមិនចម្លែកឡើយដែលតារាវ័យ ៣៦ ឆ្នាំរូបនេះទទួលបានរហស្សនាមជា King of Kpop ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

Leave a Reply

Your email address will not be published.Required fields are marked *