កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសថៃល្បី Nonkul បាននិយាយប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានចាប់ចិត្តលើរៀមច្បងរបស់ខ្លួនគឺ Aff ក្រោយពីបានសម្ដែងរឿងរួមគ្នា។ ចំពោះមូលហេតុដោយសារតែ តារាស្រី Aff ជាមនុស្សស្រីដ៏ល្អម្នាក់ និងយកចិត្តទុកដាក់មើលថែអ្នកជុំវិញខ្លួនបានយ៉ាងល្អមិនខ្វះចន្លោះ។


ថ្វីបើអាយុតារាប្រុសស្រីមួយគូនេះហាក់ខុសគ្នាច្រើនក្ដីរហូតដល់ទៅ ១៦ ឆ្នាំ ប៉ុន្ដែមហាជន និងអ្នកគាំទ្រជាច្រើនក៏ហាក់មានអារម្មណ៍រីករាយព្រមទាំងជូនពរប្រសិនជាអ្នកទាំងពីរពិតជាច្បាស់លាស់ ហើយអាចមើលថែ និងយល់ចិត្តគ្នា។
ក្រោយពីប្រកាសពីអារម្មណ៍របស់ខ្លួនប្រាប់មហាជន និងអ្នកគាំទ្រ តារាប្រុសវ័យ ២៧ ឆ្នាំរូបនេះក៏មិនលាក់លៀម ជាពិសេសកាន់តែបើកចំហរ និងថែមទាំងបង្ហោះយ៉ាងស្និទ្ធស្នាលជាមួយតារាស្រី Aff ថែមទៀតផង។ គ្រាន់តែបង្ហោះភ្លាមៗ អ្នកគាំទ្រជាច្រើនក៏បានចុច like និងបញ្ចេញមតិជាបន្ដបន្ទាប់ថែមទាំងសរសើរថា អ្នកទាំងពីរមើលទៅសមគ្នា។ អ្នកទាំងពីរក៏ក្លាយជាប្រធានបទត្រូវបានគេលើកយកពិភាក្សាពាសពេញបណ្ដាញសង្គមផងដែរ។ ជីវិតគូរបស់អ្នកទាំងពីរត្រូវគេប្រៀបប្រដូចជាមួយតួអង្គដែលអ្នកទាំងពីរសម្ដែងក្នុងរឿង Find Yourself ដោយរឿងនេះនិយាយពីស្នេហារបស់នារីម្នាក់បានលង់ស្នេហ៍អ្នកហាត់ការវ័យក្មេងនៅកន្លែងធ្វើការរបស់ខ្លួន។




មែនទែនទៅ នេះមិនមែនជាលើកទី ១ ឡើយដែលអ្នកទាំងពីរបង្ហាញភាពស្អិតល្មួតដូច្នេះ។ ក្រោយ Nonkul ប្រកាសពីអារម្មណ៍របស់ខ្លួនថាចិត្តលើតារាស្រី Aff តារាស្រីរូបនេះក៏បាននាំ Nonkul ទៅជួបញ៉ាំអាហារជាមួយមិត្ដជិតស្និទ្ធរបស់នាងរួមមានដូចជា Anne Thongprason, Cherry Khemupsonr និង Myrian Benedetti ជាដើម។ ការបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមចេញមុខ ចេញមាត់បែបនេះ ធ្វើឲ្យគ្រប់គ្នាជឿថាអ្នកទាំងពីរកាន់តែជិតស្និទ្ធគ្នា និងទំនងជាអាចមានដំណឹងល្អឆាប់ៗ៕



























Account
Security
Favourite Content