តារាម៉ូដែល ឌី ឧស្សាហ៏ ប្រាប់មូលហេតុ​ដួលសន្លប់ ក្រោយចប់ការដើរម៉ូដនៅម៉ាឡេស៊ី

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឌី ឧស្សាហ៏ បានដួលសន្លប់បាត់បង់ស្មារតី ក្រោយបញ្ចប់ភារកិច្ចដើរបង្ហាញម៉ូដកម្មវិធីអន្តរជាតិ ASIA FASHION RUNWAY COLLECTION​ នៅ​ Malaysia International Trade & Exhibition Center នាប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។

ផ្តល់កិច្ចសម្ភាសន៍ពេលត្រឡប់មកដល់មាតុប្រទេសវិញ ឧស្សាហ៏ ថា ការដែលនាងដួលសន្លប់ ក្រោយចប់ការដើរម៉ូដលើឆាកអន្តរជាតិ គឺដោយសារនាងធ្វើការហត់ហួសកម្លាំងខ្លាំងពេក ព្រោះទើបបញ្ចប់ពីការដើរម៉ូដរាត្រីចងចាំនៅសៀមរាបភ្លាម ក៏ត្រូវហោះចេញទៅម៉ាឡេស៊ីភ្លែត។ ដូច្នេះនាងគេង និងហូបចុកមិនបានគ្រប់គ្រាន់ គួបផ្សំការហាត់​សម កត្តាអាកាសធាតុ និងជួយសម្រួលការងារក្រោយឆាកផ្សេងៗផងនោះ ធ្វើឱ្យនាងធ្វើការហួសកម្លាំង ទើបបណ្តាលឱ្យដួលសន្លប់តែម្តងទៅ។ បន្ទាប់​មកក៏ត្រូវបាន អ្នកច្នៃម៉ូដ អូលីវ៉ា និងក្រុមការងារកម្មវិធីនៅម៉ាឡេស៊ី ជួយដឹកទៅមន្ទីរពេទ្យពិនិត្យ ហើយលទ្ធផលចេញមកបញ្ជាក់ថា​តារា​ម៉ូដែល​វ័យ​ក្មេង​រូប​នេះ ខ្វះជាតិស្ករ ខ្វះគ្រាប់ឈាម និងមាន​បញ្ហាក្រពះខ្លាំង គ្រូពេទ្យឱ្យសម្រាក និងញ៉ាំអាហារឱ្យបានគ្រប់គ្រាន់។

ម៉ូដែលរាងខ្ពស់ស្រឡះនេះឱ្យដឹងបន្តថា មែនទែនទៅនាងមានអារម្មណ៍មិនសូវស្រួលតាំងពីពេលគ្រងឈុតរួចម៉្លេះ តែនាងខំប្រឹងទប់ខ្លួនឯង ដោយគិតថា យើងមកឆ្ងាយហើយ យ៉ាងណាក៏ត្រូវតែទ្រាំដើម្បីឱ្យការដើរម៉ូដលើឆាកអន្តរជាតិនេះបញ្ចប់ទៅដោយរលូន។ ជាក់ស្តែង ឈុតដែល ឧស្សាហ៏ បានដើរជាប្រភេទសូត្រខ្មែរ ដែលអ្នកច្នៃម៉ូដ អូលីវ៉ា ផលិតឡើងជាពិសេសដោយមានត្បាញរូបប្រាសាទអង្គរវត្តនៅលើហូលនោះតែម្តង។ មិនតែប៉ុណ្ណោះ ឧស្សាហ៏ ក៏បានពាក់សក់អប្សរាដូចតារាម៉ូដែលផ្សេងទៀតផងដែរ។ 

ទោះបីជាកើតមានរឿង​ស្មាន​មិន​ដល់​នោះ​ក៏​ដោយ តែ ឧស្សាហ៏ ពិតជាសប្បាយចិត្ត និងមានមោទនភាពក្នុងនាមជាតារាម៉ូដែលខ្មែរម្នាក់ ដែលមានឱកាសបានដើរបង្ហាញម៉ូដលើឆាកអន្តរជាតិដ៏ធំនេះ ដោយបានបង្ហាញឱ្យពិភពលោកឃើញពីភាពអត់ធ្មត់តស៊ូ និងសមត្ថភាព ទេពកោសល្យរបស់តារាម៉ូដែលខ្មែរយើង។ ប្រសិនលើកក្រោយមានឱកាស​នាងនឹងនៅតែបន្តចេញទៅដើរម៉ូដលើឆាកអន្តរជាតិទៀត ដោយនាង​យករឿងដែលកើតឡើងនេះជាបទពិសោធន៍ ហើយត្រៀមខ្លួនឯងល្អជាងនេះសម្រាប់ការចេញទៅឆាកអន្តរជាតិលើកក្រោយៗទៀត។

ឆ្លៀតឱកាសនេះ តារាម៉ូដែល ឌី ឧស្សាហ៏ ក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលបានបារម្មណ៍ និងយកចិត្តទុកដាក់ និងបានសួរនាំអំពីស្ថានភាពសុខភាពរបស់នាងពេលដែលសន្លប់ភ្លាមៗនៅម៉ាឡេស៊ី។ ពេលនេះ​សុខភាពនាងល្អប្រសើរវិញហើយ គ្រាន់តែត្រូវការសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីត្រឡប់មករកសភាពដើមវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ