វ៉ាដាច់គេនៅអាស៊ីអាគ្នេយ៍! ឆ្នាំនេះ ម៉ាឡេស៊ីក្លាយជាប្រទេសមានភ្ញៀវបរទេសច្រើនជាងគេ

ឆ្នាំនេះចំនួនអ្នកទេសចរក្នុងប្រទេសម៉ាឡេស៊ីហាក់ឡើងក្រឺតៗ វ៉ាដាច់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។ យោងតាមទិន្នន័យបានបង្ហាញថា ប្រទេសម៉ាឡេស៊ីមានចំនួនអ្នកទេសចរចូលក្នុងប្រទេសរហូតដល់ទៅ ជាង ២៦ លាននាក់ គិតត្រឹម ១១ ខែចុងក្រោយ ក្នុងឆ្នាំ ២០២៣។ ចំនួនដ៏ច្រើនលើសលុបនេះបានធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

គិតត្រឹមខែ មករា ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសម៉ាឡេស៊ីទទួលបានភ្ញៀវទេសចររហូតដល់ទៅ ២៦,១ លាននាក់ ខណៈដែលប្រទេសថៃឈរនៅលំដាប់លេខរៀងទី២ ក្នុងចំនួន ២៤,៦ លាន នៃអ្នកទេសចរដែលចូលមកក្នុងប្រទេស និងប្រទេសចំនួន ២ ទៀតដែលឈរនៅលេខរៀងបន្តបន្ទាប់នោះគឺ ប្រទេសសិង្ហបុរី ១២,៤ លាន និងប្រទេសវៀតណាមចំនួន ១១,២ លាន គិតត្រឹមរយៈ ១១ខែ ចុងក្រោយនៃឆ្នាំ ២០២៣។ នេះបើតាមទិន្នន័យប្រមូលបានពីមន្ទីរទេសចរណ៍តាមប្រទេសនីមួយៗក្នុងតំបន់អាស៊ី។

ប្រភពខាងលើក៏បានបង្ហាញដែរថាក្នុងឆ្នាំ ២០២៣ បណ្តាប្រទេសក្នុងតំបន់អាស៊ីចំនួន ៣ ដែលមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងកម្ពុជា មានចំនួនភ្ញៀវទេសចរចូលមកក្នុងប្រទេសមិនដល់ ១០ លាននាក់នោះទេ។ គិតត្រឹមចុងខែ វិច្ឆិកានេះ ហ្វីលីពីនទទួលបានភ្ញៀវទេសចរ ៤,៦ លាន ខណៈដែល ឥណ្ឌូនេស៊ី និងកម្ពុជា មានចំនួនភ្ញៀវទេសចរសរុប ៩,៥ លាននាក់ និង ៤,៤ លាននាក់ ត្រឹមខែ តុលា។

នៅក្នុងឆ្នាំ ២០២៣ នេះ បណ្តាប្រទេសនៅអាស៊ីទាក់ទាញចំនួនភ្ញៀវទេសចរបានច្រើនក៏ព្រោះតែគោលនយោបាយនៃការលើកលែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃ ។ ជាក់ស្តែងប្រទេសម៉ាឡេស៊ី និងថៃបានអនុវត្តគោលនយោបាយមួយនេះសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌា ដែលចូលមកក្នុងប្រទេសរបស់ខ្លួន។

ប្រទេសម៉ាឡេស៊ីបានបំបែកកំណត់ត្រា នៃចំនួនភ្ញៀវទេសចរបរទេសក្នុងប្រទេសចំនួន ២៦,១ លាននាក់ បើធៀបទៅនិងឆ្នាំ ២០២០ ក្នុងរយៈពេលនៃការផ្ទុះកូវីដ១៩ ធ្លាក់រហូតដល់ ៤,៣៣ លាននាក់ ប្រមាណជា ៨៣ ភាគរយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន