បវរកញ្ញាកម្ពុជា ២ រូបទៀតហើយ គឺ ណុប រចន្នី និង ថៃ ដារ៉ូត កំពុងដឹកដៃគ្នាទៅចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិ I Am Model Search International 2024 នៅប្រទេសម៉ាឡេស៊ី ដែលការប្រកួតនេះនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ១០-១៤ ខែមករា ឆ្នាំ ២០២៤។ សម្រាប់ រចន្នី ប្រកួត I Am Model Search International 2024 សម្រាប់មនុស្សពេញវ័យ រីឯ ដារ៉ូត ប្រកួត I Am Model Search International 2024 សម្រាប់ប្អូនៗកុមារម៉ូដែលវ័យក្មេង។


ព្រឹកមិញនេះ I am Model Search Cambodia 2023 ទាំងពីររូប ព្រមជាមួយ កេ ចាន់កេសី ម្ចាស់ជយលាភី I am Model Search Mrs. International Ambassador 2023 និង Mr. Mathew Tan ជា National Director បានធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិដ៏ធំនេះ។


ផ្តល់កិច្ចសម្ភាសន៍ដោយទឹកមុខរីករាយ ណុប រចន្នី ថា សប្បាយចិត្ត ហើយខ្លាំងណាស់ ដែលក្តីស្រមៃពីតូចរបស់នាងកំពុងក្លាយជាការពិត។ I am Model Search Cambodia 2023 បន្តថា នាងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតអន្តរជាតិនេះ ដោយបានហ្វឹកហាត់យ៉ាងដិតដល់ ក៏ដូចជាសិក្សាស្វែងយល់ពីគោលបំណងដែលកម្មវិធីគេចង់បាន និងរៀនសូត្រពីបទពិសោធន៍របស់បវរកញ្ញារៀមច្បងជាច្រើនទៀតផងដែរ។ រចន្នី ជឿជាក់លើខ្លួនឯងប្រមាណ ៩០% ថាអាចនឹងដណ្តើមភាពជោគជ័យជូនប្រទេសកម្ពុជាយើង។
ក្រឡេកទៅមើលម៉ូដែលវ័យក្មេង កុមារី ថៃ ដារ៉ូត វិញ ពិតជាក្លាហានខ្លាំងមែនទែន ទោះបីនេះជាលើកដំបូងដែលចេញទៅប្រកួតលើឆាកអន្តរជាតិ តែនាងប្តេជ្ញាធ្វើឱ្យបានល្អបំផុត ដើម្បីដណ្តើមយកមកុដពីវេទិកាអន្តរជាតិនេះ។ កុមារីវ័យ ៩ ឆ្នាំនេះមានអារម្មណ៍ភ័យផង អរផង តែនាងជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ដែលបានហ្វឹកហាត់មកយ៉ាងខ្ជាប់ខ្ជួន។


ទន្ទឺមការលើកឡើងខាងលើ កេ ចាន់កេសី ម្ចាស់ជយលាភី I am Model Search Mrs. International Ambassador 2023 និងជាអ្នកបង្ហាត់បង្រៀន រចន្នី និង ដារ៉ូត ក៏បានបង្ហាញជំនឿចិត្តខ្ពស់លើ I am Model Search Cambodia 2023 ទាំង ២ រូប នឹងសង្ឃឹមថា បវរកញ្ញាកម្ពុជាយើងទាំង ២ នឹងអាចពាំនាំយកភាពជោគជ័យ និងពានរង្វាន់ពីឆាកអន្តរជាតិនេះជូនប្រទេសកម្ពុជា ក៏ដូចជាបង្ហាញឱ្យពិភពលោកដឹងពីសមត្ថភាពរបស់បវរកញ្ញាកម្ពុជាយើង។
អ្នកនាងបន្តថា រចន្នី និង ដារ៉ូត ចំណាយពេលហ្វឹកហាត់ច្រើន សម្រាប់ការប្រកួតអន្តរជាតិនេះ ដូច្នេះសូមប្រជាជនកម្ពុជាមួយគាំទ្រ និងលើកទឹកចិត្តបន្ថែមដល់ I am Model Search Cambodia 2023 យើង និងជួយបោះឆ្នោតគាំទ្រអ្នកទាំងពីរឱ្យបានច្រើន ដើម្បីអាចឆ្លងទៅការប្រកួតវគ្គបន្ទាប់។

សម្រាប់ដំណើរចេញទៅប្រទេសម៉ាឡេស៊ីលើកនេះ កេ ចាន់កេសី ទទួលកិត្តិយសត្រូវស្ថាប័នអន្តរជាតិអញ្ញើញឱ្យធ្វើគណៈកម្មការដាក់ពិន្ទុកម្មវិធី I Am Model Search International 2024 ដែលមានប្រទេសជាច្រើនមកចូលរួមប្រកួតប្រជែងនេះ៕
























Account
Security
Favourite Content