កម្មវិធីប្រឡងលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ បានឈានដល់វគ្គ Live Show វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ កាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងនោះ គេឃើញបេក្ខជន និងក្រុមសម្តែងដ៏មានទេពកោសល្យជាច្រើនក្រុម បានឡើងសម្តែងបញ្ចេញសមត្ថភាពក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រនៅសប្តាហ៍ខាងមុខ។

ក្រឡេកមកមើល បេក្ខជន ណុប ដាណេ ឯណោះវិញ ក៏បានឡើងសម្តែងក្នុងវគ្គនេះដូចគ្នា ដោយម្ចាស់សម្អាងការ ណុប ដាណេ រូបនេះ បានលើកយកការសម្តែងចម្រៀងកាយវិការមួយ បង្ហាញពីការរលឹកដឹងគុណចំពោះលោកគ្រូអ្នកគ្រូ មកសម្តែងលើឆាកដ៏ធំឱ្យទស្សនិកជន និងគណៈកម្មការទស្សនាដោយផ្ទាល់។





រឹតតែធ្វើឱ្យការសម្តែងមួយនេះពិសេសអស្ចារ្យមិនធ្លាប់មាននោះ គឺបេក្ខជនរូបនេះ បានអញ្ញើញលោកគ្រូអ្នកគ្រូជាច្រើននាក់ដែលធ្លាប់បង្ហាត់បង្រៀនខ្លួនតាំងពីនៅបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សាកលវិទ្យាល័យ លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យជំនាញផ្នែកសិល្បៈ របាំ គ្រូបង្រៀនផាត់មុខ ការតុបតែង និងលោកគ្រូជំនាញផ្សេងៗទៀត ឡើងមកអង្គុយលើឆាកកម្មវិធីប្រឡងលំដាប់ពិភពលោក រួចលោកស្រែកច្រៀងបង្ហើរសំនៀងដ៏ពីរោះគ្រលួចចិត្ត រលឹកដល់ការដឹងគុណូបការៈលោកគ្រូអ្នកគ្រូគ្រប់រូបដែលបានផ្តល់ចំណេះជំនាញ និងលះបង់កម្លាំងកាយចិត្តក្នុងការផ្ទេរចំណេះដល់សិស្សគ្រប់ៗរូប។
ការសម្តែងរបស់បេក្ខជនរូបនេះ ពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ដោយបានបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយបែបទៀតដែលយើងពុំធ្លាប់ឃើញពីមុនមក។







ណុប ដាណេ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន តាមរយៈការសម្តែងដ៏ពិសេសនេះ។ គណៈកម្មការអ្នកចូលរួមទស្សនាផ្ទាល់ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនកុះករបានសម្តែងការស្ញើចសរសើរដល់ការសម្តែងនេះ ដែលជាការបង្ហាញពីគំរូល្អសម្រាប់ក្មេងៗជំនាន់ឱ្យយកតម្រាប់តាម និងចេះគោរពដឹងគុណដល់គ្រូបាអាចារ្យ ដែលបានចង្អុលបង្ហាញផ្លូវយើងឱ្យដើរមកដល់ចំណុចសព្វថ្ងៃនេះ។
យ៉ាងណាមិញ បេក្ខជន ណុប ដាណេ លេខសម្គាល់ ៤ អាចជាប់ទៅវគ្គផ្ដាច់ព្រ័ត្របានឬយ៉ាងណានោះ គឺអាស្រ័យលើការបោះឆ្នោតគាំទ្រពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា៕























Account
Security
Favourite Content