ណុប ដាណេ អ្នកច្នៃឈុតឱ្យ វណ្ណដា ច្រៀងក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិក

ប្រជាជន​ខ្មែរ​កំពុង​មាន​មោទកភាព ​និង​​បង្ហាញ​ក្ដី​រំភើប​ចំពោះ​ការ​បង្ហាញ​ខ្លួន​របស់​តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា ​វណ្ណ​ដា ​​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិករដូវ​ក្ដៅ​ ២០២៤ នៅទីក្រុងប៉ារីស ប្រទេស​​បារាំង​។​ មិនតែប៉ុណ្ណោះ លោកក៏បានស្លៀកសម្លៀកបំពាក់​បែប​ខ្មែរឈរបង្ហាញនៅ​លើ​ឆាកអន្តរជាតិដ៏​ធំសម្បើមមួយនេះផងដែរ​។ តើ​​អ្នក​ច្នៃ​ម៉ូត​កម្ពុជា​​ម្នាក់​ណា ​នៅ​ពី​ក្រោយ​ភាព​​អស្ចារ្យ​របស់​តារា​រ៉េប​រូប​នេះ​?​

​

នា​ថ្ងៃ​ទី​១១ ​ខែ​សីហា ​ឆ្នាំ ​២០២៤​ តារារ៉េបល្បីឈ្មោះ វណ្ណ​ដា​ បាន​ឡើង​ច្រៀង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​ នៅ​ឯ​ប្រទេស​បារាំង​។ ​បង្ហាញ​វត្តមាន​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ខាង​លើ ​វណ្ណ​ដា ​​​បាន​ប្រើ​សម្លៀកបំពាក់​ខ្មែរ​​​ដែល​ច្នៃ​ចេញ​ពី​ផាមួងពណ៌​ខ្មៅ​​រលើប​រលោង​​ បង្ហាញ​ពី​វប្បធម៌​​ជាតិ​ខ្មែរ​ពិត​ៗ។​ ឈុតដែលតារារ៉េបរូបនេះបាន​ស្លៀកចូលរួមក្នុងកម្មវិធី​ខាងលើ​ត្រូវបានច្នៃឡើងដោយ​អ្នកច្នៃម៉ូតដ៏​ឆ្នើម​មួយ​រូប ដែលមហាជនស្គាល់ថាជា​ម្ចាស់​សម្អាង​ការ ​ណុប ​ដា​ណេ នោះគឺ​អ្នកលោក ណុប ​ដា​ណេ​ ។

ពិត​ណាស់ ​អ្នក​ច្នៃ​ម៉ូតដ៏ឆ្នើម​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ធំ ​តូច ​និង​ថ្នាក់​ជាតិ​ជា​ច្រើន​ជាមួយ​សម្លៀកបំពាក់​ដែល​ចេញ​ម៉ូត​ដោយ​លោក​ផ្ទាល់​ សុទ្ធ​សឹង​តែ​បង្ហាញ​នូវ​អត្តសញ្ញាណ​​ជាតិ​​ និង​លើក​មុខ​មាត់​របស់​ប្រទេស​។ ​​តួ​យ៉ាង​ដូច​ជា​ឈុត​ដែល​បាន​ច្នៃ​ជូន​តារា​ចម្រៀង ​វណ្ណ​ដា ​គឺ​ច្នៃចេញពីសាច់ក្រណាត់ពណ៌​ខ្មៅ​រលើប​ មាន​ឡេវ​ត្បូង​នៅ​តាម​ផ្នែក​មួយ​ចំនួន​នៃ​អាវ​ដែល​មើល​ទៅ​មិន​រញ៉េរញ៉ៃ ​មិន​ស្អេកស្កះ​ តែ​បាន​បង្ហាញ​អ្វីភាព​ជា​ខ្មែរ​​។​

គួរ​ឱ្យ​ដែរ​ថា​ នៅ​ក្នុង​ពិធី​បិទ​​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​​បារាំង​​​ តារា​ចម្រៀង​រ៉េប​ វណ្ណ​ដា​ បាន​លើក​យក​បទ​ «Time to Rise» ដែល​ជាចម្រៀងច្រៀងរួមគ្នាជាមួយ​ព្រឹទ្ធាចារ្យ​វោហារ​​ គង់​​ ណៃ​​ មក​ច្រៀង​​ ជាមួយនិង​ការ​គ្រង​ឈុត​ខ្មែរ​ ធ្វើ​ឱ្យ​ពិភពលោក​បាន​មើល​ឃើញ​ ស្ដាប់​ឮ​ និង​ស្គាល់ខ្មែរ​បាន​កាន់​តែ​ច្រើន​បន្ថែមទៀត​៕​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម