ក្រៅពី វណ្ណដា ទាំងនេះគឺជាសមាសភាពតារាល្បីៗចូលរួមសម្ដែងបិទកម្មវិធីអូឡាំពិកឆ្នាំ ២០២៤ នៅបារាំង

ជា​កិត្តិយស​ខ្លាំង​សម្រាប់​​កម្ពុជា ដែល​មាន​តារា​ចម្រៀង​រ៉េប​ជួរ​មុខ​ប្រទេស ម៉ាន់ វណ្ណដា បាន​ឡើង​ទៅ​សម្ដែង​បិទ​​កម្មវិធី​ធំ​លំដាប់​ពិភពលោក អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២៤ នៅ​បារាំង​កាលពី​យប់មិញ​នេះ។

វណ្ណដា បាន​ឡើង​សម្ដែង​បិទ​កម្មវិធី​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២៤ ដែល​កម្មវិធី​នេះ​មាន​រយៈពេល ១៥ ថ្ងៃ​គិត​ចាប់​តាំង​ពី​ថ្ងៃ​បើក​កម្មវិធី​កាលពី​ថ្ងៃ ២៦ ខែ​កក្កដា រហូត​ដល់​ថ្ងៃ ១១ ខែ​សីហា ឆ្នាំ ២០២៤ ដោយ​មាន​អត្តពលិក​ចូលរួម​ចំនួន ២០៦ ប្រទេស មកពី​ជុំវិញ​ពិភពលោក។

វា​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​សិល្បករ​ខ្មែរ វណ្ណដា មាន​វត្តមាន​ និង​​សម្ដែង​នៅ​កម្មវិធី​អូឡាំពិក ដែល​ធ្វើ​ឡើង​រៀងរាល់ ៤ ឆ្នាំ​​​ម្ដង ហើយ​ក្រៅពី​នោះ​សុទ្ធ​សឹង​តែ​ជា​តារា​ចម្រៀង​នៅ​ប៉ែក​អឺរ៉ុប និង​តារា​អាមេរិក​ទាំងអស់។ ក្នុង​នោះ​មាន​ដូចជា៖

១. ក្រុម Phoenix

គឺជាក្រុមតន្រ្តីរ៉ុកបែប Indie របស់បារាំងមកពី Versailles ដែល​បាន​បង្កើត​ឡើងក្នុងឆ្នាំ ១៩៩៥។ សមាជិក​ក្រុម​តាំងពី​ចាប់ផ្ដើម​រហូត​មក​ដល់​ពេល​នេះ មាន Thomas Mars, Deck d’Arcy, Christian Mazzalai និង Laurent Brancowitz។

២. Angèle

Angèle Van Laeken ជា​អ្នក​ចម្រៀង និង​ជា​អ្នក​និពន្ធ​ចម្រៀង​សញ្ជាតិ​បែលហ្សិក។

៣. Vampire Weekend

Vampire Weekend គឺជាក្រុមតន្រ្តីរ៉ុករបស់អាមេរិកដែលបានបង្កើតឡើងនៅទីក្រុងញូវយ៉កក្នុងឆ្នាំ 2006 ហើយបច្ចុប្បន្ន​នៅ​ជាមួយ Columbia Records។

៤. Kavinsky

Vincent Belorgey ដែលត្រូវបានគេស្គាល់ថាជា Kavinsky គឺជាតន្ត្រីករជនជាតិបារាំង ផលិតករ ឌីជេ និងតារាសម្តែង។

៥. AIR

Air គឺជាក្រុមតន្ត្រីបារាំងមកពី Versailles ដែលមាន Nicolas Godin និង Jean-Benoît Dunckel។

ផេកហ្វេសប៊ុក Phoenix បាន​បង្ហោះ​រូបភាព វណ្ណដា រួម​ជាមួយ​សិល្បករ​ដទៃ​ទៀតខាងក្រោយឆាក​ជាមួយ​សិល្បករ​បរទេស​ល្បី​ៗ​ទៀត ព្រមទាំង mention ឈ្មោះ និង​ទង់ជាតិ​ប្រទេស​កម្ពុជា​ ធ្វើឲ្យ​អ្នក​គាំទ្រ​សប្បាយរីករាយ​ខ្លាំង។ វណ្ណដា បាន​ទៅ​ដល់​បារាំង កាលពី​ចុង​សប្ដាហ៍​មុន ហើយ​តារា​រ៉េប​ខ្មែរ​រូប​នេះ​បាន​ជ្រើសរើស​សម្លៀកបំពាក់​ច្នៃ​ចេញ​ពីផាមួង​ខ្មែរ​ពណ៌​ខ្មែរដែលរៀបចំ​ដោយ ណុប ដាណេសម្អាងការ និង​ច្រៀង​បទ​ដ៏​ល្បី​របស់​ខ្លួន «Time To Rise»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ