បេក្ខភាពកញ្ញា​ឯកកម្ពុជា​ឆ្នាំ ២០២៤ ទាំង ២១ រូប សុទ្ធតែមានសម្រស់ស្រស់ស្អាត ព្រមជាមួយចំណេះដឹង

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​កម្មវិធី​កញ្ញា​ឯក​កម្ពុជា បាន​បង្ហាញ​មុខ​បេក្ខជន​ទាំង ២១ រូប​ជា​ផ្លូវការ ព្រម​ទាំង​ការ​បំពាក់​ឆៀង​ជូន​ដល់​បេក្ខជន​ទាំងអស់​ផងដែរ។ ឆ្នាំនេះ​អ្នក​គាំទ្រ​ប្រាកដជា​ភ្ញាក់ផ្អើល​ជាមួយ​កញ្ញា​ឯក​ទាំង ២១ រូប​នោះ​ជាក់ជា​មិន​ខាន ព្រោះ​មិន​ត្រឹម​តែ​ស្រស់​ស្អាត ចំណេះដឹង​ក៏​មក​ទាំង​ព្រម​ផង​ដែរ។

កម្ម​វិធី​កញ្ញា​ឯកកម្ពុជា​ឆ្នាំ ២០២៤ ទទួល​បាន​ការ​ឧបត្ថម្ភ​ធំ​ដោយ​​ពេជ្រ CSNJ ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា។ Miss Cambodia 2024 ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ព្រោះតែ​ឆ្នាំនេះ​អ្នក​រៀបចំ​កម្មវិធី​បាន​សម្រិតសម្រាំង​ជ្រើសរើស​បេក្ខភាព​​ដ៏​មាន​គុណភាព ចំណេះដឹង អត្តចរិត​ដែល​ជា​ខ្មែរ យក​ទៅ​តំណាង​នៅ​ឆាក​អន្តរជាតិ។

ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​បង្ហាញ​បេក្ខភាព​ផ្លូវការ និង​ការ​បំពាក់​ឆៀង​លោក ម៉ែន និមរតន៍ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CIM បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ CIM ទទួល បាន​បេក្ខនារី​ដាក់​ពាក្យ​ប្រកួត​ប្រមាណ ៤០ នាក់ តែ​ក្រោយ​ឆ្លងកាត់​វគ្គ​ជម្រុះ និង​ការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​គណៈកម្មការ​ជំនាញ ដោយ​ចម្រាញ់​បាន​បេក្ខភាព​ផ្លូវការ​ចំនួន ២១ រូប ដែល​នឹង​មក​ប្រជែង​សមត្ថភាព​លើ​វេទិកា Miss Cambodia 2024 ដើម្បី​ដណ្ដើម​តំណែង​ម្ចាស់​មកុដ​រាជិនី​សម្រស់ ឆ្ពោះ​ទៅ​ការ​តំណាង​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

បេក្ខភាព​ផ្លូវការ​ទាំង ២១រូប មាន​ភាព​ស្រស់​ស្អាត និង​ភាព​ទាក់ទាញ​រៀង​ៗ​ខ្លួន ថែម​ទាំង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួតប្រជែង​ដ៏​សុក្រឹត​នេះ។ មិន​តែប៉ុណ្ណោះ ថែម​ទាំង​មាន​ភាព​ក្លាហាន​ទៀត​ផង។

ក្រោយ​ចប់​ពិធី​សន្និសីទ​សារព័ត៌មាន​បង្ហាញ​បេក្ខភាព​ផ្លូវការ និង​ការ​បំពាក់​ឆៀង បេក្ខភាព​ផ្លូវការ​ទាំងអស់ ចាប់ផ្ដើម​ចូល​កង​ប្រកួត និង​ចេញ​បំពេញ​បេសកកម្ម​ផ្សេង​ៗ​តាម​ការ​រៀបចំ​របស់ CIM ដូចជា៖ ការងារ​សប្បុរសធម៌, ដំណើរ​ទស្សនកិច្ច​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ក្នុង​រាជធានី​ភ្នំពេញ, ការ​ប្រូម៉ូត​ផ្សព្វផ្សាយ​តំបន់​អេកូ​ទេសចរណ៍, ទស្សនកិច្ច​អ្នក​សហការ​ឧបត្ថម្ភ និង​សកម្មភាព​ផ្សេង​ៗ​ជាច្រើន​ទៀត​ផង​ដែរ។

គ្រប់​សកម្មភាព​នៃ​ដំណើរ​ការ​ប្រកួត​របស់ Miss Cambodia 2024 នឹង​ត្រូវ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក Miss Cambodia និង Cambodia International Models ដូច្នេះ​យើង​សង្ឃឹម​ថា បណ្តា​អ្នកគាំទ្រ ជាពិសេស​ម្ចាស់ fan page បវរកញ្ញា​ល្បី​ៗ នឹង​រង់ចាំ​តាមដាន​ការ​ប្រកួត Miss Cambodia 2024 ដើម្បី​ឃើញ​ពី​សក្ដានុពល​របស់​បេក្ខភាព​ឆ្នាំ​នេះ។

ឆ្លៀត​ឱកាស​នេះ លោក​ឧកញ៉ា ចិន សំណាង ម្ចាស់​ក្រុមហ៊ុន​គ្រឿងអលង្ការពេជ្រ CSNJ ក៏​បាន​លើក​ទឹកចិត្ត​បន្ថែម​ដល់​បេក្ខភាព​ផ្លូវការ​ទាំង​អស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​អស់​ពី​សមត្ថភាព ដើម្បី​ក្លាយ​ជា​ម្ចាស់​មកុដ Miss International Cambodia 2024 និង​មាន​ឱកាស​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន​នា​ពេល​ឆាប់​ៗ​នេះ។ ក្រោយពី​ឃើញ​ការ​បញ្ចេញ​សមត្ថភាព​លើ​ឆាក​រួចមក លោក​ឧកញ៉ា​មាន​ក្តី​សង្ឃឹម​ខ្ពស់​ថា កម្មវិធី​នឹង​អាច​ជ្រើសរើស​បាន​បេក្ខភាព​ដ៏​មាន​គុណភាព ដើម្បី​តំណាង​កម្ពុជា ព្រោះ CIM បាន​ត្រៀម​ជា​ស្រេច សម្រាប់​ការ​បង្វឹក​បេក្ខភាព​ឲ្យ​កាន់តែ​ខ្លាំង​ក្លា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។