ណូ ហ្វារីដា ជាបវរកញ្ញាតំណាងប្រទេសកម្ពុជាម្នាក់ទៀតហើយ ដែលទើបឈ្នះតំណែងលំដាប់រងទី៣ ពីកម្មវិធី Miss Teen Universe 2023 នៅប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ។ រីដា មិនត្រឹមតែបំពេញក្តីស្រមៃដ៏ធំសម្រាប់ជីវិតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសាងកេរឈ្មោះ និងមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាលើឆាកអន្តរជាតិទៀតផង។

មិនត្រឹមតែឈ្នះតំណែងលំដាប់រងទី៣ ប៉ុណ្ណោះទេ ហ្វារីដា ថែមទាំងឈ្នះពាន Best in Evening gown ថែមទៀតផង ធ្វើឱ្យហ្វេនៗ និងបណ្តាហ្វេនផេកនៅកម្ពុជារំភើបចិត្តជាខ្លាំងចំពោះលទ្ធផលដែលទទួលបាននេះ។
គ្រាន់តែចប់ការប្រកួតភ្លាម Miss Teen of the Universe Cambodia 2023 បានបង្ហោះសាររៀបរាប់ថា «នាងខ្ញុំពិតជាអគុណដល់ប្រជាជនរបស់ខ្ញុំទាំងអស់គ្នា ដែលផ្តល់កម្លាំងចិត្តដល់រូបខ្ញុំក្នុងពេលប្រកួត នាងខ្ញុំបានប្រឹងប្រែងអស់ពីសម្ថភាពរបស់នាងខ្ញុំហេីយដេីម្បីមាតុភូមិនឹងប្រជាជនរបស់ខ្ញុំ នេះជាលទ្ធផលដែលនាងខ្ញុំទទួលបានជាដំណែង 3rd runner up Miss teen of the universe international អគុណដល់ម៉ាក់ប៉ាបងប្រុស នឹងបងៗ មិត្តភក្តិទាំងអស់គ្នាដែលជួយខ្ញុំមុនពេលមកប្រកួតនឹងក្នុងពេលប្រកួត ជួយគ្នាថ្ងៃស្អែកប្រទេសកម្ពុជារបស់ខ្ញុំ នាងខ្ញុំនឹងទៅដល់ ប្រទេសកម្ពុជានៅម៉ោង 1:00PM នៅ អាកាសយានថានអន្តរជាតិភ្នំពេញ»។



បណ្តាហ្វេនផេក និងអ្នកគាំទ្រជាច្រើន រួមទាំងសិល្បករ-សិល្បការិនី បវរកញ្ញា បុរសឯកកម្ពុជាយ៉ាងច្រើនកុះករបាននាំគ្នា Comment អបអរសាទរដល់ យុវតី ណូ ហ្វារីដា ដែលនាងទើបឈ្នះតំណែងលំដាប់រងទី៣ ពីកម្មវិធី Miss Teen Universe 2023។ សកម្មភាពទាំងនេះកំពុងទទួលការសាទរជាខ្លាំង ព្រោះវាសរបញ្ជាក់ឱ្យឃើញពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជា មិនថាស្ថិតក្នុងវិស័យណាមួយឡើយ ការជួយជ្រោមជ្រែង លើកទឹកចិត្តគ្នាទៅវិញទៅមកជារឿងដ៏ប្រពៃ ឆ្ពោះទៅការកសាងសង្គមជាតិមួយឱ្យមានភាពរីកចម្រើន៕























Account
Security
Favourite Content