NPN អរគុណសង្សារចាស់ ទើបអាចឲ្យខ្លួនក្លាយជាតារាចម្រៀងរ៉េបដ៏ល្បីជំនាន់ក្រោយ

នីន ផាន់នី ជា​ឈ្មោះ​ពិត​របស់​តារា​រ៉េប​វ័យ​ក្មេង NPN និង​ជា​អតីត​កម្មករ​ឆ្លងដែន​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយលោកគឺជា​កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ។ ។ ក្រៅពី nickname NPN លោក​ក៏​មាន​ឈ្មោះ​ក្រៅ​ជាច្រើន​ទៀត​ដែរ​ដូចជា K&Y Rap, NPN Rapper KH ជាដើម។

បុរស​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ ជា​អ្នក​នៅ​ខេត្ត​កំពង់ធំ​ប្រកប​មុខ​របរ​ដំបូង​ជា​ជាង​ភ្លើង ៥ ឆ្នាំ ទម្រាំ​មាន​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង។ លោក​ជា​មនុស្ស​ដែល​ដាក់​ចិត្ត​កាយ​ខ្លាំង​ក្នុង​ការងារ​នីមួយ​ៗ តែ​ហេតុផល​សំខាន់​មួយ​ទៀត ដែល​ធ្វើឲ្យ NPN ប្ដេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ជា​តារា​រ៉េប​ឲ្យ​បាន​គឺ​មក​ពី​ចង់​ឈ្នះ​ឪពុក​ខ្លួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី NPN ក្នុង​បទ​សម្ភាសន៍​កម្មវិធី Spotlight។

NPN បាន​តស៊ូ​បង្ហាញ​សមត្ថភាព ក៏​ដូចជា​ស្នាដៃ​រ៉េប​តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ដែល​កាលនោះ​ព្រោះ​ខូច​ចិត្ត​រឿង​ស្នេហា ហើយ​ចង់​បង្ហាញ​ចិត្ត​នឹក​ទៅ​ដល់​អតីត​សង្សារ តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ព្រោះ​ខាង​ស្រី​បាន block គណនី​ហ្វេសប៊ុក​ខ្លួន​ទៅ​ហើយ។ ដូចនេះ​ក៏​ទៅ​រក​មើល​ភ្លេង សរសេរ​ចម្រៀង ដើម្បី​ផុស​លើ social media ឲ្យ​គេ​បាន​ឮ តែគេបានមើល ឬអត់ក៏មិនដឹងផង។ ព្រោះតែបែបនោះហើយ ទើប NPN ចង់​​អរគុណ​ដល់ Ex ​ធ្វើឲ្យ​លោក​ហ៊ាន​បង្ហាញ និង​ធ្វើអ្វីដែល​ខ្លួន​ចង់ រហូតបាន​មក​ឈរ​ជើង​ដូច​សព្វថ្ងៃ​នេះ។

មក​ដល់​ឆ្នាំ ២០១៨-២០១៩ នី ផាន់នី បាន​ត្រឡប់​មក​ខ្មែរ ដើម្បី​រៀន​ភ្លេង ហើយ​ក៏​បាន​ទៅ​ថៃ​វិញ។ ទាល់តែ​ថ្មី​ៗ​នេះ​ដែរ អំឡុង​ឆ្នាំ ២០២១ ឬ ២០២២,២៣ ទើប​ត្រឡប់​មក​មាតុ​ប្រទេស​វិញ និង​បាន​ប្រឡូក​ជា​តារា​ចម្រៀង​ពេញ​ទី។ ប៉ុន្មាន​ឆ្នាំ​មក​នេះ NPN និពន្ធ​បាន​បទ​ចម្រៀង​ប្រហែល ២០ បទ​ហើយ តែ​ក្នុង Chanel បច្ចុប្បន្ន​មាន ៨, ៩ បទ​ប៉ុណ្ណោះ ក្រៅពី​នោះ​នៅ CHANNEL ទាំងអស់។

ក្នុង​បទ​សម្ភាសន៍​ព្រម​ជាមួយ​សំណើច​កក្អឹក NPN បាន​បញ្ជាក់​នូវ​ចំណុច​ដែល​ចង់​ឈ្នះ​សម្ដី​អ្នក​មាន​គុណ ព្រោះ​ពេល​ដឹង​ថា​លោក​ចូលចិត្ត​វិស័យ​ចម្រៀង ឪពុក​ខ្លួន​បែរ​ជា​និយាយ​ថា “មិន​ដឹង​ជា​ចង់​ធ្វើ​អ្នក​ចម្រៀង​ស្អី​ទេ“។ ព្រោះ​តែ​​​ឪពុក​មិន​ជឿជាក់​ខ្លួន ទើប​សម្ដី​មួយ​ឃ្លា​នោះ ធ្វើឲ្យ​ចិត្ត​ចង់​ឈ្នះ ហើយ​ពុះពារ​គ្រប់​យ៉ាង​រហូត​កសាង​កេរ្តិ៍ឈ្មោះ។

NPN បាន​ឆ្លៀត​ចាក​ឆ្ងាយ​ពី​គ្រួសារ​តាំងពី​អាយុ ១៦-១៧ ឆ្នាំ​ម្ល៉េះ ដោយ​ទៅ​ស្នាក់នៅ​ជាមួយ​បងប្អូន​បន្ត តែ​គ្រួសារ​ទាំងអស់​គ្នា​គឺ​ទៅធ្វើការនៅ​ប្រទេស​ថៃ។ ដោយសារ​តែ​ជីវភាព​ធ្វើឲ្យ​លោក​ចំណាក​ស្រុក និង​ខំ​រក​លុយ​ពី​របរ​ជាង​ភ្លើង​មក​ផ្គត់ផ្គង់​គ្រួសារ ព្រម​ទាំង​ប្រាក់កាស​ខ្លះ​យក​ធ្វើ​ជា​ដើមទុន​ផលិត​ជា​បទ​ចម្រៀង។

ធ្វើ​ការ​បណ្ដើរ​ស្ដាប់​បទ​រ៉េប​បរទេស​បណ្ដើរ ធ្វើឲ្យ ផាន់នី មាន​គំនិត​ក្លាយ​ជា​តារា​រ៉េប​ម្នាក់​ដ៏​ល្បី​ដែរ ក្នុង​ប្រទេស​កម្ពុជា។ ក្រោយ​ដាក់​គោលដៅ​ក្លាយជា​តារា​រ៉េប​ហើយ​នោះ NPN បាន​ចាប់ផ្ដើម​បែងចែក​ពេលវេលា ដើម្បី​សម្រេច​បំណង ដោយ​ធ្វើការ​ពេល​ថ្ងៃ យប់​ឡើង​ខំ​ធ្វើ​ភ្លេង និង​តែង​ប៉ារូល​ចម្រៀង។ ក្នុង​មួយ​យប់ ម្ចាស់​បទ «Channavinlyna» ធ្វើ​ការងារ​ទាក់ទង​នឹង​ចម្រៀង​តែ ១ ឬ ២ ម៉ោង​ប៉ុណ្ណោះ ដើម្បី​សន្សំ​កម្លាំង ទុក​ធ្វើការ​ឲ្យ​គេ​នៅ​ពេល​ស្អែក​បន្ទាប់។

NPN បាន​ទម្លាក់​បទ​ចម្រៀង​ដំបូង​ជាមួយ ទេព ពិសិដ្ឋ បទ «20’OUTNOW » ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​សន្ធឹកសន្ធាប់ ហើយ​បទ​ល្បី​បំផុត​គឺ «ឆក់​ព្រលឹង» ច្រៀង​ជាមួយ Khmer 1 Jivit​ បន្ត​មក គឺ​បទ «កូន​កាត់​បី​សាសន៍» ក្រោយ​មក​ទៀត ក៏​មាន​បទ «Channavinlyna» ជាដើម។ និយាយ​ពី​យុទ្ធសាស្ត្រ​ចេញ​បទ​ថ្មី ជាទូទៅ NPN តែងតែ​ចេញ​បទ​ចម្រៀង ៣ ខែ​ម្ដង ដើម្បី​ទុក​គម្លាត​គ្នា ដើម្បី​ឲ្យ​អ្នក​គាំទ្រ​មាន​ពេល​បាន​ស្ដាប់​បទ​នីមួយ​ឲ្យ​អស់​ចេញ។

បើ​និយាយ​ពី​បទ​ចម្រៀង «Channavinlyna» NPN បាន​បញ្ជាក់​ថា​ជា​ឈ្មោះ friend ក្នុង​ហ្វេសប៊ុក ដែល​ជា​ស្រី​ស្អាត ឈ្មោះ​ក៏​ពីរោះ និង​ធ្លាប់​បាន​ឆាត​ទៅ​គេ តែ​ត្រូវ​គេ​បាន​បដិសេធ ព្រោះ​ខាង​ស្រី​មាន​សង្សារ​រួច​ទៅ​ហើយ។ តែ​លោក​ក៏​បាន​សុំ​សិទ្ធិ​ម្ចាស់​ឈ្មោះ មក​ធ្វើ​ជា​បទ​ចម្រៀង និង​ទទួល​បាន​ការ​យល់ព្រម ហើយ​លោក​ក៏​ចាប់ផ្ដើម​តែង​ចម្រៀង ដោយ​ឈ្មោះ​គេ៕

រូបភាព៖ NPN



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *