NJZ (NewJeans) និង ADOR តទល់គ្នានៅមុខតុលាការ ម្ខាងៗបកស្រាយរៀងខ្លួនបែបនេះ

នៅថ្ងៃទី៧ ខែមីនានេះ តំណាងនៃ ADOR និងតំណាងនៃ NJZ (NewJeans) រួមទាំងសមាជិកទាំង ៥ បង្ហាញខ្លួននៅក្នុងសវនាការដែលបានធ្វើឡើងនៅតុលាការកណ្តាលក្រុងសេអ៊ូល តាមការកោះហៅ ក្រោយពី ADOR បានដាក់ពាក្យបណ្ដឹងតាំងតែពីខែមករា ស្នើសុំការបញ្ជាក់លើសុពលភាពកិច្ចសន្យាផ្ដាច់មុខ និងរារាំងសមាជិកនៃ NJZ (NewJeans) លើការចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មនានា។

សាវតារនៃបញ្ហាខាងលើនេះ បានចាប់ផ្ដើមតាំងតែពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ មកម្ល៉េះ ដោយនៅគ្រានោះ NJZ ឬ NewJeans បានសម្រេចបញ្ចប់កិច្ចសន្យាផ្ដាច់មុខ បន្ទាប់ពី ADOR មិនអាចធ្វើតាមការស្នើសុំរបស់សមាជិកទាំង ៥ គឺ Minji, Hanni, Danielle, Haerin និង Hyein ក្នុងការឱ្យតំណែងជានាយកប្រតិបត្តិ ទៅកាន់ Min Hee Jin វិញ ត្រឹមកាលកំណត់ ២សប្ដាហ៍ អមគ្នានឹងបញ្ហាដែលកើតមានឡើងក្នុងគ្រាកន្លង។

យោងតាម Allkpop នៅថ្ងៃទី៧ ខែមីនានេះ តំណាងផ្លូវច្បាប់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE មួយនេះបានចាប់ផ្ដើមដោយរៀបរាប់ចំពោះមុខតុលាការថា៖ “ភាពជោគជ័យរបស់ NewJeans មិនអាចពឹងផ្អែក លើទេពកោសល្យ និងការខិតខំរបស់សមាជិកក្រុមតែម្ខាងនោះទេ។ ពីក្រោយភាពជោគជ័យនេះ នៅមានការខិតខំប្រឹងប្រែងរបស់បុគ្គលិក ADOR ប្រហែល ៥០ នាក់ទៀត រួមមាន អ្នករចនាម៉ូដ អ្នកផលិតតន្ត្រី អ្នកផលិតវីដេអូ អ្នកបង្កើតក្បាច់រាំ និងអ្នកគ្រប់គ្រង ដែលបានព្យាយាមចាប់តាំងពីសិល្បករនៅជាតារាហ្វឹកហាត់នៅឡើយ”។​

ក្រុមហ៊ុនបានរៀបរាប់ពីការចំណាយទៅលើក្រុមនេះថា៖ “ដូចគ្នាដែរ ផ្នែកមួយដ៏សំខាន់នៃភាពជោគជ័យរបស់ក្រុមបានមកពីការគាំទ្រយ៉ាងពេញទំហឹងរបស់ដើមបណ្ដឹង។ សរុបរួម ADOR បានទទួលការវិនិយោគចំនួន ២១ ពាន់លានវ៉ុន ឬប្រហែល ១៥ លានដុល្លារអាមេរិក ពី HYBE Labels នៅពេល NewJeans បង្ហាញខ្លួន។ ADOR តែម្ខាង ក៏បានចំណាយប្រាក់ ១០ ពាន់លានវ៉ុន ឬប្រហែល ៧លានដុល្លារអាមេរិក ដើម្បីផ្សព្វផ្សាយ និងធ្វើទីផ្សារ រួមបញ្ចូលទាំងការផលិត និងចេញផ្សាយកម្មវិធីទំនាក់ទំនងផ្ដាច់មុខសម្រាប់ NewJeans និងអ្នកគាំទ្រផងដែរ”។

ភាគីខាងផលិតកម្មបានបន្តទៀតថា NewJeans ក៏ទទួលបានផលប្រយោជន៍ជាច្រើនទៀត តាមរយៈការសហការជាមួយនឹង HYBE Labels។ តួយ៉ាង ក្រុមចម្រៀងនារីរូបនេះក៏បានលេចវត្តមាននៅក្នុងវីដេអូចម្រៀងរបស់ BTS​ តាមការស្នើសុំរបស់អតីតនាយកប្រតិបត្តិ Min Hee Jin ផងដែរ។

ទាក់ទងនឹងការបញ្ចប់កិច្ចសន្យាផ្ដាច់មុខរវាងខ្លួន និងសិល្បករ ភាគីខាងដើមបណ្ដឹងបាននិយាយថា ការប្រើប្រាស់ហេតុផលដែលថា HYBE មិនចូលចិត្តក្រុមខ្លួន ធ្វើឱ្យខ្លួនបាត់បង់ទំនុកចិត្ត ដោយមិនមែនហេតុផលបន្ថែមដូចជា ភាពអយុត្តិធម៌ ការទទួលបានប្រាក់កម្រៃមិនសមស្របតាមកិច្ចសន្យា ឬការរឹតបន្តឹងលើផ្នែកផ្សព្វផ្សាយ មិនអាចយកជាការណ៍ក្នុងការបញ្ចប់កិច្ចសន្យានេះបានទេ។

ដោយឡែក តំណាងរបស់ NJZ​ បានលើកឡើងវិញថា៖ “ចាប់តាំងពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ ចុងចោទបានជាប់ពាក់ព័ន្ធក្នុងបញ្ហាចម្រូងចម្រាសជាច្រើនដែលបង្កឡើងដោយ HYBE Labels រួមទាំង ភាពលំអៀង ជម្លោះការលួចចម្លងរបស់ ILLIT​ ជម្លោះជាមួយក្រុមផលិតវីដេអូ Dolphiners Films និងបញ្ហាដទៃទៀត”។

តំណាងផ្លូវច្បាប់របស់ក្រុមចម្រៀងស្រីមួយនេះ បានបញ្ជាក់ថា កន្លងមក មិនធ្លាប់មានសិល្បកររបស់ HYBE រូបណា ធ្លាប់ទទួលបានបទពិសោធន៍អយុត្តិធម៌ដូចជាក្រុមខ្លួននោះទេ។ ចុងបណ្ដឹងបានរៀបរាប់ទៀតថា៖ “ខ្លួនបានជួបប្រទះការរើសអើងតាំងតែពីមុនបង្ហាញខ្លួនជាផ្លូវការ (Debut) ម្ល៉េះ ដោយ Min Hee Jin ធ្លាប់ទទួលពាក្យសន្យាថា NJZ នឹងបង្ហាញខ្លួនក្នុងនាមជា ក្រុមខេប៉ុបនារីដំបូងបង្អស់របស់ HYBE។ យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់ក្រុមក៏ត្រូវបានខកខាន ហើយ LA SSERAFIM ក៏បានបង្ហាញខ្លួនមុន”។

ខាងតំណាងក៏បាន​បន្តទៀតថា៖ “ឧទាហរណ៍មួយទៀតនៃការរើសអើង គឺពាក់ព័ន្ធនឹងសមាជិក Haein ដែលត្រូវបានជ្រើសរើសជាតំណាងសម្រាប់ម៉ាកយីហោប្រណិតមួយ បន្ទាប់ពីការ Debut ភ្លាមៗ។ ប៉ុន្តែមិនយូរប៉ុន្មាន ម៉ាកយីហោនោះបានជ្រើសរើសចុះកិច្ចសន្យាជាមួយនឹង LE SSERAFIM ទៅវិញ។ ពេលស្នើសុំការបំភ្លឺ យីហោបានធ្វើការសុំទោសដោយពន្យល់ថា HYBE បានទាក់ទងទៅខ្លួនជាមុន”។  

តំណាង NJZ បានបន្តលើកឡើងបន្ថែមទៀតអំពីបញ្ហាលួចចម្លងរវាង NewJeans និង ILLIT  ថា HYBE បានលួចចម្លង គោលគំនិតពីក្រុម NewJeans ទៅបង្កើតក្រុម ILLIT ដោយមានភាពដូចគ្នាតាំងពីរចនាសម្ព័ន្ធក្រុម ស្ទាយ និងសូម្បីតែក្បាច់រាំ ដោយមានសម្ដីរបស់បុគ្គលិកក្រុមហ៊ុន HYBE ជាភស្តុតាង។ ជាក់ស្ដែងរឿងហេតុនេះអ្នកគាំទ្រទេ ដែលបានលើកមកជជែកជាលើកដំបូង ក៏ប៉ុន្តែនៅពេលដែល Min Hee Jin បានស្នើសុំការស្រាយបំភ្លឺ ក្រុមហ៊ុនបែរជាធ្វើការប្ដឹងផ្ដល់ទៅលើនាងទៅវិញ។

គួរបញ្ជាក់ផងដែរថា បញ្ហាជម្លោះនេះ នៅមិនទាន់មានការកាត់ក្ដីសម្រេចនៅឡើយទេ ដោយបញ្ហាចម្រូងចម្រាស់រវាងភាគីទាំង ២ នឹងនៅតែបន្តអូសបន្លាយបន្ថែមទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *