ហ្វីយ៉ាតា បោះជំហានចូលចក្កវាឡហើយ ក្រោយមានការគាំទ្រពីមនុស្សជុំវិញខ្លួន

កន្លង​មក​តារា​សម្ដែង ហ្វីយ៉ាតា ដែល​មហាជន​គាំទ្រ​ឲ្យ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ណា​មួយ ពេលនេះ​អ្នកនាង​បាន​សម្រេច​តាម​បំណង​ប្រាថ្នា​ហ្វេន​ៗ​ហើយ។ ដោយ Freshei girl ចំណាត់​ថ្នាក់​លេខ ២ ឆ្នាំ ២០១០ បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី Miss Universe Cambodia 2025។

កម្មវិធី Miss Universe Cambodia បាន​ប្រកាស​ជ្រើសរើស​បេក្ខភាព ដើម្បី​ដាក់​ពាក្យ​ប្រកួតប្រជែង និង​ជ្រើសរើស​ម្នាក់​ក្លាយជា​ម្ចាស់​មកុដ​ដ៏​មាន​តម្លៃ ហើយ​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​ស្ត្រី​ខ្មែរ ទៅ​កាន់​ឆាក​អន្តរជាតិ។

ថៃ នារីសុជាតា ឬ​មហាជន​ស្គាល់​ច្បាស់ឈ្មោះហៅក្រៅថា ហ្វីយ៉ាតា ក៏​បាន share poster បន្ត​នៃ​កម្មវិធី​ផង​ដែរ ហើយ​​មាន​​បង្ហោះ​រូបភាព​មួយ​ចំនួន​នៃ​ទម្រង់​បំពេញ​ពាក្យ​នៃ​កម្មវិធី Miss Universe Cambodia ព្រម​ទាំង​រៀបរាប់​ថា “ចុះ​ឈ្មោះ​រួចរាល់​ហើយ​អ្នកទាំងអស់គ្នា.. Register submitted … I’m not going back … I will keep walking forward my dream..”។

ហ្វីយ៉ាតា ជា​តារា​សម្ដែង តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​ចម្រៀង​ផង​ដែរ។ ក្រៅពី​ការងារ​សិល្បៈ​ដ៏​មមាញឹក អ្នកនាង​ក៏​ជា​ម្ចាស់​ជំនួញ skincare ហើយ​ក៏​ជា Influencer ម្នាក់​ដែល​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ​ទាក់ទង​នឹង​សម្រស់។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ម្ដាយ​កូន​១ រូប​នេះ​ក៏​ជា​អ្នក​បង្កើត​មាតិកា​ណែនាំ​ពី​បំណិន​ជីវិត​ខ្លះ​ៗ​លើ​បណ្ដាញ​សង្គម ដល់​អ្នក​គាំទ្រ​ផង​ដែរ។

កូនស្រី​ពៅ​របស់​កវី​និពន្ធ ងិន ម៉ានីយ៉ា បាន​ទៅ​សិក្សា​ផ្នែក​សិល្បៈ​នៅ​បរទេស​ជាច្រើន​ឆ្នាំ ដែល​អាច​ឲ្យ​តារា​ស្រី​វ័យ ៣២ ឆ្នាំ​​​រូប​នេះ ពោរពេញ​ដោយ​ចំណេះដឹង​ទាំង​ផ្នែក​ភាសា។ នាង​ក៏​ជា​នាដក​ផង​ដែរ កាលពី​សម័យ​នៅ​រៀន​មធ្យម​សិក្សា។ ដូចនេះ​ហើយ​ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត Miss Universe Cambodia 2025 របស់ ហ្វីយ៉ាតា អ្នក​គាំទ្រ​ជឿជាក់​ថា នាង​ប្រាកដ​ជា​អាច​បង្ហាញ​ពី​សមត្ថភាព ចំណេះដឹង​បាន​យ៉ាង។

កម្មវិធី Miss Universe Cambodia ជាវេទិកាលើកកម្ពស់តម្លៃស្ត្រីដ៏ធំអស្ចារ្យកំពុងរង់ចាំអ្នក ដើម្បីដំណើរ​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ គុណ​តម្លៃ​នៃ​ភាពជាអ្នកដឹកនាំ និងបេសកកម្មដ៏សំខាន់ ស្ថិតនៅមិនឆ្ងាយឡើយ៕ ​

រូបភាព៖Fiyata



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *