Jennie រៀបរាប់ជីវិតក្រោយវាំងនននៃភាពជោគជ័យ ដែលមិនស្រស់ស្អាតដូចអ្វីដែលមហាជនបានឃើញ

តារាចម្រៀងកូរ៉េខាងត្បូង Jennie Kim បានចែករំលែកពីសម្ពាធ ផលលំបាក និងបញ្ហាប្រឈមទាំងផ្លូវកាយ​ និងផ្លូវចិត្ត ក្រោយត្រូវរាប់រងលើតំណែង២ ក្នុងពេលតែមួយ ក្នុងនាមជាសិល្បករផង និង CEO ថ្មីថ្មោងមួយរូបផង។

នៅក្នុងវគ្គថ្មីនៃកម្មវិធី Fairy Jaehyung សមាជិកក្រុម BLACKPINK រូបនេះបានអង្គុយជជែកគ្នាជាមួយនឹងពិធីករ Jung Jae-hyung អំពីដំណើរជីវិតផ្ទាល់ខ្លួន និងអាជីពដែលមានការប្រែប្រួល ចាប់តាំងពីបានបង្កើតទីភ្នាក់ងារថ្មី គឺ Odd Atelier។

ជាក់ស្ដែង នៅពេលដែលពិធីករ Jung Jae-hyung បានសាកសួរទៅលើ Jennie ក្រោយពីមានមនុស្សមួយចំនួនចង់រស់នៅជីវិតដូចជាខ្លួន តារាស្រីរូបនេះបានឆ្លើយតបទៅវិញថា៖ “ខ្ញុំគិតថា ពួកគេនឹងមិនចង់រស់នៅជីវិតដូចជាខ្ញុំនោះទេ។ ស្មោះត្រង់ទៅ ខ្ញុំចង់ប្រើប្រាស់ជីវិតបែបនេះ សម្រាប់តែពេលនេះទេម្ដងគត់ ព្រោះមានរឿងជាច្រើនណាស់ដែលត្រូវប្រឈមមុខជាមួយ។ អ្នកទូទៅអាចមើលឃើញពីភាពអស្ចារ្យ តែមិនដែលឃើញការលះបង់នៅពីក្រោយវានោះទេ។ វាពិតជានៅឆ្ងាយពីពាក្យថា ងាយស្រួលមែនទែន”។

និយាយពីកាលវិភាគការងារដែលមានភាពមមាញឹកខ្លាំង និងត្រូវធ្វើដំណើរឆ្លងកាត់ទ្វីបដែលម៉ោងដើរខុសគ្នាជាញឹកញយ​ តារាស្រីវ័យ​ ២៩ឆ្នាំបានរៀបរាប់ថា ការធ្វើដំណើរទៅកាន់ទីតាំងដែលម៉ោងដើរមិនត្រូវគ្នា ម្ដងយប់ម្ដងថ្ងៃបែបនេះ​ បានធ្វើឱ្យរាងកាយរបស់ខ្លួនមិនអាចទទួលយកបាន ទើបបណ្ដាលឱ្យមួយរយៈចុងក្រោយនេះ ខ្លួនត្រូវឈឺខ្លាំងជាញឹកញយ។

បន្ថែមពីនេះទៀត តារាស្រីរូបដដែលក៏បានរៀបរាប់ដែរថា នៅពេលដែលធ្វើការជាក្រុម BLACKPINK ខ្លួនមិនសូវហត់នឿយខ្លាំងនោះទេ ទោះមានការងារច្រើនក្ដី តែអ្វីផ្សេងៗក្រុមហ៊ុនជាអ្នកចាត់ចែងឱ្យ ក៏ប៉ុន្តែពេលនះ នាងត្រូវរ៉ាប់រងដោយខ្លួនឯងគ្រប់សព្វបែបយ៉ាង ជាពិសេសនៅពេលបញ្ចេញអាល់ប៊ុមទោលទី១ នេះ នាងពិតជាអស់កម្លាំងខ្លាំងមែនទែន។

និយាយពីរមុខតំណាងជានាយកប្រតិបត្តិ ឬ CEO នៅពេលដែលបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ដែលតម្រូវឱ្យមានការទទួលខុសត្រូវច្រើនជាងអ្វីដែលខ្លួនរំពឹង ស្ថាបនិករូបនេះបានចែករំលែកថា៖ “ខ្ញុំទទួលខុសត្រូវទាំងស្រុង ទៅលើអ្វីដែលយើង ៤នាក់ (BLACKPINK) ធ្លាប់ចែកគ្នាធ្វើកន្លងមក។ មានពេលមួយនោះ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងលទ្ធភាពដែលខ្ញុំខ្លួនឯងអាចធ្វើរឿងទាំងនេះបាន” ។​

បង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ បច្ចុប្បន្ន Odd Atelier មានបុគ្គលិកសរុបចំនួន ១៥ នាក់ ក៏ប៉ុន្តែមុននឹងមកដល់ថ្ងៃនេះ Jennie អាចធ្វើបានដោយសារតែមានម្ដាយជាជំនួយផ្លូវចិត្ត។ តារាស្រីរូបនេះបានប្រាប់ថា ខ្លួនបាននិយាយគ្នាច្រើនរាប់អស់ជាមួយម្ដាយ​ នៅពេលដែលចង់បង្កើត Odd Atelier និងអាចជម្នះបាន ដោយសារតែពាក្យសម្ដីរបស់អ្នកម្ដាយដែលបានលើកទឹកចិត្តថា៖ “វាជាការប្រសើរក្នុងការព្យាយាម និងបរាជ័យ ជាជាងបោះបង់ដោយមិនព្យាយាម។ ដូច្នេះ ទើបខ្ញុំមិនរួញរានៅពេលដែលខ្ញុំត្រូវវិនិយោគលើខ្លួនឯង ព្រោះខ្ញុំជឿជាក់នឹងការដើរតាមក្ដីស្រមៃរបស់ខ្លួនឯង”។​

ជាលទ្ធផល នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Jennie បានចាប់ផ្ដើមកសាងប្រជាប្រិយភាពរបស់ខ្លួន តាមរយៈស្នាដៃទោលដែលបានបញ្ចេញជូនអ្នកគាំទ្រជាបន្តបន្ទាប់។ ជាក់ស្ដែងបទ Mantra ពីអាល់ប៊ុមថ្មី Ruby បានឆ្លុះបញ្ចាំងពីការច្នៃប្រឌិតថ្មីផ្ទាល់ខ្លួន ខុសប្លែកពីរូបភាពដែល Jennie ធ្លាប់មាន នៅពេលស្ថិតនៅក្រោមក្រុម BLACKPINK។

បន្ថែមពីនេះទៀត អាល់ប៊ុបពេញ Ruby ក៏ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលដែរ ដោយអាល់ប៊ុមដែលទើបតែចេញផ្សាយនៅថ្ងៃទី៧ ខែមីនានេះ ទទួលបានតំណែងកំពូលនៅក្នុងតារាងតន្រ្តី Bugs របស់កូរ៉េខាងត្បូង និងជាប់លេខ ១ នៅលើតារាង iTune Top album Chart ក្នុងប្រទេស និងតំបន់ចំនួន ២១ ផ្សេងគ្នានៅជុំវិញពិភពលោក។​

ខណៈដែលសមាជិកក្រុមម្នាក់ៗបានចែកផ្លូវគ្នាទៅអភិវឌ្ឍ និងជោគជ័យលើវិថីអាជីពទោលរៀងៗខ្លួន តារាចម្រៀងរូបដដែលនេះនៅតែមានក្ដីស្រឡាញ់ចំពោះការងារជាក្រុមរបស់ខ្លួន ដោយបានបង្ហាញតាមរយៈកម្មវិធីនេះថា៖ “ក្ដីស្រម៉ៃមួយរបស់ខ្ញុំ គឺចង់ឱ្យ BLACKPINK គឺនៅ​តែស្ថិតស្ថេរជា BLACKPINK ជានិច្ច”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *