គូស្នេហ៍ល្បីថៃ Nine និង Baifern បានចាប់ផ្ដើមឲ្យតម្រុយផ្អែមល្ហែមដល់អ្នកគាំទ្រ នៅចុងឆ្នាំ ២០២២ និងប្រកាសពីទំនាក់ទំនងស្នេហាជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០២៣។ ការប្រកាសសេពគប់គ្នាគឺក្រោយអ្នកទាំងពីរមើលចិត្ដថ្លើមគ្នាអស់រយៈពេល ៤ -៥ ឆ្នាំ។ អ្នកទាំងពីរសម្ដែងរឿង Friend Zone ជាមួយគ្នា កាលពីឆ្នាំ ២០១៩។
រហូតដល់ចុងខែ មិថុនា ឆ្នាំ ២០២៤ ក៏ចាប់ផ្ដើមលេចពាក្យចចាមអារ៉ាមថា ចំណងស្នេហាអ្នកទាំងពីរក៏បានដល់ផ្លូវបញ្ចប់ ចំពោះមូលហេតុមិនត្រូវបានលាតត្រដាងឡើយ តែមតិជាច្រើនសង្ស័យថាដោយសារតែម្ដាយខាងប្រុសមានការហួងហែងខ្លាំងពេកចំពោះកូនប្រុស។


នៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៤ តារាប្រុស Nine ក៏បានចេញមុខបកស្រាយនៅមុខអ្នកកាសែតជាច្រើន និងបានប្រកាសថា លោក និងតារាស្រី Baifern បានបែកផ្លូវគ្នាហើយ និងត្រឡប់មកធ្វើជាមិត្ដវិញ។ លោកបានលើកឡើងថា ចំពោះមូលហេតុបែកគ្នាគឺ លោកមិនមានសមត្ថភាពក្នុងបែងចែកពេលវេលា និងការរៀបចំទំនាក់ទំនាក់ឲ្យល្អប្រសើរ រវាង ម្ដាយ និងមិត្ដស្រី។ តារាប្រុស Nine ក៏បានសម្រក់ទឹកភ្នែកក្រោយបញ្ចប់កិច្ចសម្ភាសន៍ផងដែរ។


គួរបញ្ជាក់ថា កាលពីខែ កក្កដា ឆ្នាំ ២០២៣ អ្នកទាំងពីរធ្លាប់មានពាក្យចចាមអារ៉ាមមិនចុះសម្រុង និងចែកផ្លូវគ្នាម្ដងរួចទៅហើយ។ តែក្រោយមក អ្នកទាំងពីរបានឡើងកម្មវិធីរួមគ្នាលុបចោលពាក្យចចាមអារ៉ាមទាំងនោះ៕























Account
Security
Favourite Content