ងិន ម៉ារ៉ាឌី​ ចែករំលែកគន្លឹះតូចៗ ដើម្បីក្លាយជាបវរកញ្ញាមានគុណភាព

ធ្លាប់ជាបវរកញ្ញាម្នាក់ដែលរងការ bully ច្រើនរាប់មិនអស់ តែចុងក្រោយ ងិន ម៉ារ៉ាឌី បានប្រែក្លាយខ្លួនឯងមកជានិមិត្តរូបសម្រាប់បវរកញ្ញា-បុរសឯកជាច្រើន ព្រោះនាងបានបង្ហាញឱ្យគ្រប់គ្នាឃើញថា ការ bully ទាំងនោះគ្មានឥទ្ធិពលអ្វីចំពោះខ្លួនឡើយ ប្រសិន​ស្គាល់ខ្លួនឯងច្បាស់ ហើយក្លាហានជម្នះបញ្ហាទាំងអស់នោះ។

សកម្មភាព និងទង្វើតូចៗរបស់ Miss Universe Cambodia 2021 ធ្វើឱ្យនាងត្រូវគេចាត់ទុកជាបវរកញ្ញាមានគុណភាពម្នាក់ក្នុងវិស័យបវរកញ្ញានៅកម្ពុជា ព្រោះនាងបានផ្លាស់ប្តូរគំនិតមហាជនជាច្រើនដែលធ្លាប់មើលនាងក្នុងផ្លូវអវិជ្ជមានឱ្យងាកមកមើលនាងក្នុងផ្លូវវិជ្ជមានវិញ តាមរយៈការប្រតិបត្តិខ្លួនយ៉ាងខ្ជាប់ខ្ជួន រួមទាំងការចែករំលែកបទពិសោធន៍ល្អៗជាមួយមនុស្សជុំវិញខ្លួន។

ក្រោយបញ្ចប់​តំណែង​នាងបាន​​​រៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ថែមទាំងមានកូន​ស្រី​ដ៏គួរឱ្យស្រលាញ់ម្នាក់ទៀត តែ​បវរកញ្ញា​ចង្កេះមួយ​ក្ដាប់​រូប​នេះ ឆ្លៀតចែករំលែកបទពិសោធន៍ផ្សេងៗទាក់ទងការប្រកួតថ្នាក់ជាតិ-អន្តរជាតិឱ្យប្អូនៗជំនាន់ក្រោយ ក៏ដូចជាការ​រៀបចំ​ខ្លួនឱ្យល្អស័ក្តិសមជាបវរកញ្ញាម្នាក់ផងដែរ។

ជាក់ស្តែង ក្នុងពិធីជួបជុំគ្នាជាលើកដំបូងនៃការប្រកួត Miss Queen Cambodia 2024 កាលពីពេលថ្មីៗកន្លងទៅ អ្នកនាង ងិន ម៉ារ៉ាឌី​ បានចែករំលែកផ្សេងៗពីការប្រកួត រួមជាមួយការត្រៀមខ្លួន និងការប្រឈមមុខការរិះគន់​ផ្សេងៗដែលអាចនឹងកើតឡើងអំឡុង ឬក្រោយពេលប្រកួតចប់។ ឆ្លៀតឱកាសនេះ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២១ ក៏បានចែករលែកគន្លឹះតូចៗ ដើម្បីក្លាយជាបវរកញ្ញាមានគុណភាពផងដែរ។

Miss Universe Cambodia 2021 លើកឡើងថា វាមានកត្តាគួបផ្សំច្រើន ក្នុងការជម្រុញឱ្យក្លាយជាបវរកញ្ញាមានគុណភាព។ ចំណុចចាប់ផ្តើមដ៏សំខាន់នោះ គឺខ្លួនយើងផ្ទាល់ ព្រោះពាក្យថា គុណភាព វាកើតចេញពីការប្រតិបត្តិខ្លួនរបស់យើង។ 

ជាបវរកញ្ញា មិនមែនស្រស់ស្អាតតែខាងក្រៅប៉ុណ្ណោះទេ តែយើងត្រូវមានភាពស្រស់ស្អាតពីខាងក្នុង (សំដៅលើសុជីវធម៌ វិន័យ និងការគោរពពេលវេលា ជាដើម) ការគោរពឱ្យតម្លៃលើមនុស្សជុំវិញខ្លួន ហើយរឹតតែសំខាន់គឺយើងត្រូវមានភាពថ្លៃថ្នូរជាប់មកជាមួយជានិច្ច។ លើសពីនេះទៀត យើងត្រូវខំប្រឹងដុះខាតពង្រឹងសមត្ថភាព ហើយអនុវត្តន៍​វាប្រកដដោយភាពថ្លៃថ្នូរ។ ម៉ារ៉ាឌី សង្កត់ធ្ងន់ថា «បវរកញ្ញាដែលមានគុណភាព គឺជាបវរកញ្ញាម្នាក់ដែលគេត្រូវការតែម្តង ហើយគេឱ្យតម្លៃយើងទៀត អ៊ីចឹងកត្តាតូចៗទាំងអស់​ពិតជាសំខាន់ខ្លាំងមែនទែន»។

គួររំឮកផងដែរថា ថ្វីដ្បិតតែ Miss Universe Cambodia 2021 មិនអាចបំបែកកំណត់ត្រានាំកម្ពុជាចូលក្នុងវគ្គ Top ក៏ពិតមែន ប៉ុន្តែនាងស្រូបទាញចិត្តមនុស្សម្នាយ៉ាងច្រើនកុះករ ក្រោយបង្ហាញឱ្យពិភពលោកឃើញភាពស្រស់ស្អាត ភាពក្លាហានអង់អាចរបស់ស្រ្តីខ្មែរក្នុងការប្រកួតប្រជែង ទោះបីស្ថិតក្នុងដំណាក់កាលណាក៏ដោយ ក៏នាងនៅ​តែ​ញញឹមទទួលយកការពិត ហើយបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង។

បច្ចុប្បន្ន ម៉ារ៉ាឌី នៅតែទទួលធ្វើការងារសិល្បៈដូចធម្មតា ដរាបណាទិដ្ឋការ (VISA) របស់នាងមិនទាន់ធ្លាក់មក។ ប៉ុន្តែគម្រោងទៅអនាគត អ្នកម្តាយរូបស្រស់នេះនឹងផ្លាស់ទៅរស់នៅជួបជុំជាមួយស្វាមីនៅឯសហរដ្ឋអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ