Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី ចេញមុខសរសើរ ហ្វីយ៉ាតា ពេញៗមាត់

នៅក្នុងថ្ងៃបំពាក់ឆៀងផ្លូវការ បេក្ខភាព Miss Universe Cambodia 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី លើក​សរសើរ​ពេញ​ៗ​មាត់ ​ព្រម​ទាំង​ជូនពរ​ឱ្យ​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រកួត​ថែម​ទៀត​ផង។

បេក្ខភាព​លេច​ធ្លោ ហ្វីយ៉ាតា ត្រូវ​បាន​មហាជន​ជា​ច្រើន​ដាក់​ការ​រំពឹង​យ៉ាង​ខ្ពស់​ក្នុង​ការ​ដណ្ដើម​បាន​មកុដ Miss Universe Cambodia 2025។ សូម្បី​តែ​ម្ចាស់មកុដ​បវរ​កញ្ញា​ចក្កវាឡ ២០២១ ងិន ម៉ារ៉ាឌី ក៏​បាន​លើក​សរសើរ​បេក្ខភាព​រូប​នេះ​ចំៗ​ដែរ​ថា៖ «ខ្ញុំ​ចូលចិត្ត​ពី​គាត់​គឺ​ការ​ឱ្យ​តម្លៃ​ទៅ​លើ​បេក្ខភាព​នីមួយៗ​ មិន​បាន​ចូល​មក​អំនួត​ អឿ​ និង​គិត​ថា​ខ្លួន​មាន​តែ​ឯង Ability may get u to the top but it take character to keep u there»។

មិន​តែ​ប៉ុណ្ណោះ អ្នក​នាង​ក៏​បាន​ជូន​ពរ​ឱ្យ ហ្វីយ៉ាតា ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ប្រកួត​ថែម​ទៀត​ផង។ តាម​រយៈ​ការ​លើក​ឡើង​របស់​អតីត​បវរ​កញ្ញា​រូប​នេះ​ត្រូវ​បាន​បណ្ដា​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្ដាញ​សង្គម​ចូល​ខមិន​បង្ហាញ​នូវ​ការ​យល់​ឃើញ​របស់​ពួកគេ​ដែល​មិន​ខុស​អ្វី​អំពី​ការ​លើក​ឡើង​របស់​អ្នក​នាង ងិន ម៉ារ៉ាឌី នោះ​ទេ។

ដោយ​ឡែក ​​បេក្ខភាព​ផ្លូវ​ការ MUC 2025 ហ្វី​យ៉ាតា បាន​បង្ហាញ​ឆន្ទៈ​ និង​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដោយ​បញ្ជាក់​ច្បាស់​ៗ​ក្រោយថ្ងៃបំពាក់ឆៀងយ៉ាង​ដូច្នេះ​ថា៖ គូប្រកួតប្រជែង តែមិនមែនគូសត្រូវ ខ្ញុំនឹងធ្វើគ្រប់ campaigns អោយអស់ពីកំលាំងកាយចិត្ត ក្នុងចំណោមពួកយើងទាំង 20 រូប អ្នកណាក៏បានអោយតែអាចតំណាងប្រទេសទៅ international លុបបំបាត់នៅចំនុចដែលខ្វះខាត នឹងជួយបំពេញតាម category ដែល Miss Universe woman should have ដើម្បីអោយ the world មើលមកយើងក្នុងក្រសែរភ្នែកថ្មីថា នារីកម្ពុជា អាចធ្វើបានគ្រប់យ៉ាងឆ្លើយតបទៅនឹងអ្វីដែលចក្រវាលហុចមក ដោយមិនរារែក..ហើយជួយបើកទ្វាពន្លឺថ្មីនៃ ចក្រវាល international បាន.. ពួកយើងជាខ្មែរទាំងអស់គ្នា ប្រាកដណាស់ នឹងចាំទះដៃសាទររួមគ្នា ព្រោះគ្រប់យ៉ាងគឺដើម្បី កម្ពុជានឹងអនាគតថ្មីរបស់យើងវិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃក្នុងជីវិត មិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ព្រោះខ្ញុំឈរនៅទីនេះបាន គឺខ្ញុំសាងឡើងពី កំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ, បរាជ័យ, ជោគជ័យ មិនថារឿងការងារ, រកសុី រឺ ការរស់នៅ.. មេរៀនជាច្រើនទំព័រនោះ ខ្ញុំជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា ចឹងគ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ.. អរគុណការស្រលាញ់ដែលផ្ដល់មកខ្ញុំ អរគុណគ្រប់គ្នាដែលមានចំណែកក្នុង Journey របស់ខ្ញុំមួយនេះ។

តាម​រយៈ​ការ​បង្ហាញ​ឆន្ទៈ​ និង​ការ​តាំង​ចិត្ត​របស់​បេក្ខភាព​ជើង​ខ្លាំង​រូប​នេះ​ធ្វើ​ឱ្យ​មហាជន​មិន​តិច​នាក់​នោះ​ទេ​សម្ដែង​ការ​​ពេញ​ចិត្ត​ដល់​រូប​អ្នក​នាង។ ក្នុង​នោះ​ដែរ​បណ្ដា​អ្នក​ប្រើប្រាស់​នៅ​ក្នុង​បណ្ដាញ​សង្គមក៏​បាន​ចូល​ខមិន​លើក​ទឹក​ចិត្ត​ដល់​បវរ​កញ្ញា​រូប​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នា​លើក​នេះថែមទៀតផង៕

រូបភាព៖Fiyata – ហ្វីយ៉ាតា/Ngin Marady



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *