មកដឹងការពិតពី Reaction Video ហេតុអ្វីបានជាយើងចូលចិត្តមើល​ “វីដេអូគេមើលវីដេអូ”?

ធ្លាប់អត់? ពេលខ្លះយើងចូលចិត្តអង្គុយមើលវីដេអូដែលគេអង្គុយមើលរឿង ចម្រៀង ឬកម្មវិធីប្រកួតអ្វីមួយ។ ទាំងដែលការមើលវីដេអូដើមទទួលបានទាំងសំឡេងច្បាស់ និងគុណភាពវីដេអូល្អជាង តែហេតុអ្វីបានជាការដែលមើលវីដេអូដែលហៅ Reaction នេះ បែរជាជក់ចិត្តជាងវីដេអូដើមទៅវិញ? តើនេះជាសញ្ញាដែលបង្ហាញថា យើងឯកាពេកឬក៏យ៉ាងណា?

ជាក់ស្ដែង នៅពេលដែលបានមើលវីដេអូ Reaction អ្នកខ្លះអាចនឹងមានអារម្មណ៍ថា ល្អមើលជាងការមើលវីដេអូដើមទៅទៀត រហូតធ្លោយសើច យំ ឬមានអារម្មណ៍ថា អ្នកកំពុងតែស្ថិតនៅក្នុងហេតុការណ៍តែមួយជាមួយនឹងមនុស្សនៅក្នុងវីដេអូ។ ការណ៍ដែលអ្នកមានអារម្មណ៍បែបនេះមិនមែនជារឿងចម្លែកនោះទេ តែវាជាការធ្វើការរបស់ខួរក្បាល និងប្រព័ន្ធប្រសាទ។

ដើម្បីឱ្យងាយយល់ សូមចាប់ផ្ដើមពីទ្រឹស្ដី Uses and Gratifications Theory ដែលបានពន្យល់ថា ទស្សនិកជនតែងជ្រើសមើលអ្វីមួយ មិនមែនដោយការចៃដន្យនោះទេ តែគឺដើម្បីបំពេញទៅតាមតម្រូវការរបស់ខ្លួន។ ដូច្នេះ តើយើងចង់បានអ្វីពីវីដេអូ Reaction?  

មុននឹងឆ្លើយនឹងសំណួរនេះ យើងគួរតែដឹងពីគោលគំនិតមួយទៀតដែលមានឈ្មោះថា Mediated Voyeurism ដែលបានអធិប្បាយថា បច្ចុប្បន្ននេះមនុស្សទូទៅចូលចិត្តតាមដានជីវិតរបស់អ្នកដទៃនៅលើបណ្ដាញទំនាក់ទំនងសង្គម។ វាជាបាតុភូតទូទៅមួយ ដែលធ្វើឱ្យអ្នកមើលវីដេអូ Reaction មានអារម្មណ៍ថា ខ្លួនឯងក៏កំពុងតែមានវត្តមាននៅក្នុងពេលតែមួយជាមួយនឹងមនុស្សដែលស្ថិតក្នុងវីដេអូ និងមានអារម្មណ៍ដូចគ្នានឹងបុគ្គលនោះដែរ។

ផ្អែកតាមទ្រឹស្ដីទាំង ២នេះ នៅក្នុងកិច្ចស្រាវជ្រាវរបស់ Carolina Carrêlo បានរកឃើញថា មូលហេតុដែលមនុស្សចូលចិត្តមើលវីដេអូ​ Reaction គឺដើម្បីស្វែងរកការយល់ឃើញដែលសមស្របទៅនឹងខ្លួន​​ឯង និងដើម្បីធ្វើការស្វែងយល់ពីទស្សនៈ និងនិន្នការសង្គមនៅពេលដែលមើលវីដេអូនោះជាដើម។  

សង្កត់ធ្ងន់ទៅលើ ការដែលយើងមានអារម្មណ៍ អាចសើច អាចយំ ដូចគ្នាទៅនឹងបុគ្គលដែលនៅក្នុងវីដេអូនោះ គឺដោយសារតែណឺរ៉ូនមួយដែលមានឈ្មោះថា Mirror Neuron។ តួនាទីរបស់ Mirror Neuron គឺរំញោចខួរក្បាលរបស់យើងឱ្យធ្វើអ្វីទៅតាមអ្នកដទៃ នៅពេលដែលយើងបានឃើញគេធ្វើសកម្មណាមួយ។ តួយ៉ាង ដូចជាពេលដែលយើងនៅរួមគ្នាជាមួយនឹងអ្នកដទៃ ហើយនៅពេលដែលបុគ្គលនោះស្ងាប មិនយូរប៉ុន្មានយើងអាចនឹងស្ងាបតាមគេដែរ ទាំងដែលមិនមានអារម្មណ៍ថា ងងុយ ជាដើម។

បាតុភូតនោះ ក៏កើតឡើងនៅពេលដែលយើងមើលវីដេអូ Reaction ដូចគ្នា ហើយវាក៏ជាហេតុផលបន្ថែមមួយទៀត ដែលធ្វើឱ្យយើងមើលវីដេអូប្រភេទនេះ កាន់តែជក់ចិត្តជាងមុន ព្រោះយើងទទួលបានបរិយាកាសតែមួយនឹងអ្នកនៅក្នុងវីដេអូ អាចរួមយំ រួមសើចបានជាមួយគ្នា រហូតដល់ចប់វីដេអូទាំងមិនដឹងខ្លួន។

បន្ថែមពីហេតុផលខាងលើ នៅមានមូលហេតុផ្សេងទៀត ដែលធ្វើឱ្យយើងចូលចិត្តមើលវីដេអូប្រភេទនេះ។ មួយផ្នែក អាចនឹងមកពីយើងចង់ទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដូចជា នៅពេលដែលយើងមើលគ្រូពេទ្យធ្វើវីដេអូ​ Reaction ទៅលើភាពយន្តដែលទាក់ទងនឹងវិស័យពេទ្យ យើងនឹងទទួលបានចំណេះដឹងថា ការពិត និងក្នុងរឿងខុសគ្នាយ៉ាងណា  ឬនៅពេលដែលយើងមើលអ្នកធ្វើការក្នុងវិស័យសិល្បៈ ឬតួសម្ដែងផ្ទាល់ វិភាគពីរឿង ឬចម្រៀងដែលគេ Reaction យើងនឹងដឹងថា​ ទម្រាំតែចេញបានវីដេអូនីមួយៗគេត្រូវការបច្ចេកទេសបែបណាខ្លះ ឬក៏ឈុតឆាកនីមួយៗមានលាក់បង្កប់អត្ថន័យអ្វីខ្លះជាដើម។

លើសពីនេះទៀត ពេលដែលយើងមើលឃ្លីបវីដេអូ​ទាំងនេះ យើងនឹងមានអារម្មណ៍ថា មានសុវត្ថិភាពជាងមុន ព្រោះយើងបានចួបនឹងមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា ព្រោះក្នុងជិវិតពិត បុគ្គលខ្លះអាចនឹងមិនមានមិត្តភក្ដិដែលមិនមានចំណូលចិត្តដូចគ្នានោះទេ។ ដូច្នេះ នៅពេលដែលយើងហត់នឿយនឹងការងារពេញមួយថ្ងៃ នៅពេលដែលបានមើលវីដេអូ Reaction នៅពេលញ៉ាំបាយ ដូចជាការមានមិត្តមករួមតុអាហារជាមួយគ្នាអ៊ីចឹង។

សរុបរួម ការដែលយើងបានជួបនឹងនរណាម្នាក់ដែលចូលចិត្តអ្វីដូចគ្នា ទោះនៅលើអ៊ីនធឺណិតក្ដី វាក៏នៅតែជារឿងប្រសើរ។ ជាពិសេស បុគ្គលនោះប្រៀបបានជាមិត្ដ ដែលចាំកំដរយើងដូចគ្នាដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *