ពិធីមង្គលការបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២១ ងិន ម៉ារ៉ាឌី ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតតាមបែបប្រពៃណីខ្មែរ ដោយមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី បវរកញ្ញា-បុរសឯក និងភ្ញៀវកិត្តិយសជាតិអន្តរជាតិយ៉ាងច្រើនកុះករ កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ ២០២៣។






ប្រាប់ឱ្យដឹងក្នុងថ្ងៃពិសេស ម៉ារ៉ាឌី ថា រៀបការរួចនាងនឹងចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ដោយពេលនេះនាង និងស្វាមីកំពុងរត់ការឯកសារ ដើម្បីចេញទៅរស់ទៅទីនោះ ប៉ុន្តែការរត់ឯកសារត្រូវការពេលចន្លោះ១ ទៅ ២ ឆ្នាំ ដូច្នេះអំឡុងពេលនេះនាងរស់នៅស្រុកខ្មែរសិន រហូតដល់ឯកសារធ្លាក់មកទើបចេញទៅរស់នៅទីនោះតាមគម្រោង។


ចន្លោះពេលរង់ចាំឯកសារធ្លាក់ បវរកញ្ញាចក្កវាឡកម្ពុជារូបនេះ នៅបន្តធ្វើការងារសិល្បៈដូចធម្មតា ព្រោះស្វាមីនាងមិនបានហាមឃាត់មិនឱ្យធ្វើការងារសិល្បៈដែលនាងស្រលាញ់នោះឡើយ ផ្ទុយទៅវិញលោកមានតែជំរុញនាងឱ្យធ្វើអ្វីដែលស្រលាញ់ ដើម្បីឱ្យភរិយាមានក្តីសុខ។ ស្វាមីភរិយាថ្មីថ្មោងនេះ ក៏មានបន្ថែមសមាជិកគ្រួសារឆាប់ៗដែរ តែ ម៉ារ៉ាឌី ថា គ្រប់យ៉ាងឱ្យទៅតាមធម្មជាតិចុះ មានពេលណា ក៏ពេលនោះចុះ។
ក្រឡេកមកកូនកំលោះ លោក ទិត្យ វ៉ាន់ណូរ៉ា បានបង្ហាញអារម្មណ៍រំភើបក្រៃលែងដែលបានដឹកដៃបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២១ រៀបការតាមប្រពៃណីខ្មែរបែបនេះ។ លោកចាត់ទុកភរិយាជាចក្កវាឡតែមួយគត់របស់លោក ខណៈ ម៉ារ៉ាឌី គ្មានអ្វីក្រៅពីពាក្យថា អរគុណ និងកោតសរសើរដល់ទឹកចិត្តស្វាមីដែលធ្វើគ្រប់យ៉ាងដើម្បីនាងបែបនេះ។
តាមការឱ្យដឹងពី កូនក្រមុំរូបស្រស់ ម៉ារ៉ាឌី នាង និងស្វាមីមានគម្រោងរៀបការលើកទី ២ នៅសហរដ្ឋអាមេរិក នៅពេលនេះទទួលបានសិទ្ធិចេញទៅរស់នៅទីនោះ៕























Account
Security
Favourite Content