មហិច្ឆតាខ្ពស់! វ័យ​ ១៨ ឆ្នាំ ណានណាន ចង់ចាប់ជំនាញសិល្បៈ ៣ ក្នុងពេលតែមួយ ​

យុវតីរូបស្រស់សោភា ង៉ា ស្រីណាន ហៅ ណានណាន ត្រូវគេស្គាល់ថាជាកូនស្រីទោល​របស់​តារាកំប្លែង អ្នកនាង សេង ចិន្តា ហៅ ស្រីអ៊ីត។ បច្ចុប្បន្ន ណានណាន មានវ័យ១៨ឆ្នាំ តែយុវតីរូបនេះមានមហិច្ឆតាខ្ពស់ចង់ចាប់អាជីពសិល្បៈ ៣​ ព្រមៗគ្នាក្នុងពេលតែមួយ នោះគឺ តារាចម្រៀង តារាកំប្លែង និងបវរកញ្ញា។

គេនៅចាំបានថា កាលអំឡុងឆ្នាំ ២០១៩ ស្រីណាន បានចូលរួមប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោក X Factor Cambodia ទោះមិនដណ្តើមបានជយលាភីក៏ពិតមែន តែនាងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយសំឡេងដ៏ពីរោះរណ្តំរបស់នាង ហើយបច្ចុប្បន្ននាងក៏បន្តការច្រៀងរហូតមក។ ថ្មីៗនេះ យុវតីរូបស្រស់សោភានេះ ក៏បានលេចមុខក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Teen International 2023 ដោយនាងបានឆ្លងផុតវគ្គជម្រុះ២ លើក និងកំពុងឈានទៅវគ្គបន្ដទៀតផង។

ខណៈវិស័យចម្រៀង និងការប្រកួតប្រជែងបវរកញ្ញាកំពុងដំណើរការទៅយ៉ាងរលូន កូនក្រមុំរបស់ ស្រីអ៊ីត មិនឈប់ប៉ុណ្ណឹងឡើយ ដោយថ្មីៗនេះនាងបានលេចមុខជាតារាកំប្លែង ក្នុងកម្មវិធី «ចៅលោកតា» ដែលទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងនោះនាងសម្តែងជាតួអង្គម្តាយរបស់ តារាកំប្លែង វ៉ាន់ នីឡា។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងថ្ងៃសន្និសីទសារព័ត៌មាន កម្មវិធីកំប្លែង «ចៅលោកតា» ណានណាន ថា នាងមានសមត្ថភាពលើជំនាញសិល្បៈជាច្រើនដូចជា លេងកំ​ប្លែង​ សម្ដែង ច្រៀង ដើរម៉ូដ និងរាំបានយ៉ាងល្អ ដោយសារនាងទទួលបានការបណ្ដុះបណ្ដាលពីម្ដាយ និងលោកយាយ​តាំងពី​តូចមកម៉្លេះ។ 

កូនស្រីតែម្នាក់គត់របស់ តារាកំប្លែង ស្រីអ៊ីត សង្ឃឹមថានាងនឹងចាប់បានភាពជោគជ័យគ្រប់ជំនាញ និងខំសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញពាសពេញផ្ទៃប្រទេសដូច​អ្នកម្តាយរបស់នាង។ ដ្បិតពេលនេះ ស្រីស្រស់ ណានណាន កំពុងសម្រុកការងារសិល្បៈខ្លាំងក៏ពិតមែន តែនាងមិនបោះបង់ចោលការសិក្សានោះឡើយ ដោយសព្វថ្ងៃនាងជាសិស្សថ្នាក់ទី១២ នៅសាលាឯកជនមួយកន្លែង ត្រៀមប្រលងបាក់ឌុបក្នុង​ឆ្នាំនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។