ក្រុមចម្រៀងនារីខេប៉ុប NewJeans ត្រូវបានរាយការណ៍ថាបានបិទចោលនូវគណនី “NJZ” ដែលពួកគេបានប្រើប្រាស់ក្នុងពេលមានជម្លោះពាក់ព័ន្ធកិច្ចសន្យាផ្តាច់មុខរបស់ពួកគេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនកាលពីថ្ងៃទី ១ ខែធ្នូ គណនីបណ្ដាញសង្គម “NJZ” ដែលបង្កើតឡើងដោយសមាជិក NewJeans ដើម្បីទំនាក់ទំនងជាមួយអ្នកគាំទ្រក្នុងគ្រាមានភាពតានតឹងជាមួយ ADOR ឥឡូវនេះអសកម្មហើយ។
គណនីនេះត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈជាឈ្មោះសកម្មភាពបណ្ដោះអាសន្នរបស់ពួកគេ “NJZ” ជំនួសឈ្មោះក្រុមដើមរបស់ពួកគេ “NewJeans” ក្នុងអំឡុងពេលមានជម្លោះកិច្ចសន្យាជាមួយ ADOR។ នៅពេលនោះ សមាជិកបានប្រើប្រាស់ឆានែលនេះដើម្បីចែករំលែកព័ត៌មានថ្មីៗ សេចក្តីថ្លែងការណ៍ និងសារដោយផ្ទាល់ជាមួយអ្នកគាំទ្រ ដែលបង្ហាញពីចេតនារបស់ពួកគេក្នុងការបន្តសកម្មភាពឯករាជ្យ។
យ៉ាងណាក៏ដោយ ស្ថានភាពបានផ្លាស់ប្តូរបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃទី ៣០ ខែតុលា បានគាំទ្រ ADOR ក្នុងការបញ្ជាក់ថាកិច្ចសន្យាផ្ដាច់មុខរបស់ពួកគេនៅតែមានសុពលភាព។ បន្ទាប់ពីការសម្រេចចិត្ត សមាជិក Haerin និង Hyein បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិលត្រឡប់ទៅ ADOR វិញ ដោយ Minji, Hani និង Danielle បានសម្រេចចិត្តចូលរួមឡើងវិញផងដែរ ដែលមានន័យថាជម្លោះត្រូវបានបញ្ចប់។
អ្នកសង្កេតការណ៍ក្នុងវិស័យខេប៉ុបបានលើកឡើងថា ការផ្លាស់ប្តូរនេះបង្ហាញថា NewJeans កំពុងបញ្ចប់ការប្រើប្រាស់ម៉ាកយីហោឯករាជ្យរបស់ខ្លួន និងរៀបចំអ្វីៗឡើងវិញជាក្រុមមួយក្រោម ADOR។ ADOR បានបញ្ជាក់ថា ការរៀបចំសម្រាប់អាល់ប៊ុមពេញលេញរបស់ NewJeans គឺរួចរាល់ហើយ ដែលបង្កើនការរំពឹងទុកសម្រាប់អ្នកគាំទ្រចំពោះការវិលត្រឡប់មកឆាកតន្ត្រីវិញរបស់ក្រុមចម្រៀងមួយនេះ និងកាលវិភាគចេញផ្សាយនាពេលអនាគត។
ទន្ទឹមនឹងនេះ ផលិតករ Min Hee Jin អតីតនាយកប្រតិបត្តិ ADOR ដែលជាអ្នកបង្កើត NewJeans ឡើងតាំងពីដំបូង ថ្មីៗនេះបានបង្កើតក្រុមហ៊ុនកម្សាន្តថ្មីមួយដោយឡែកគឺ OOAK Records ៕

























Account
Security
Favourite Content