ឈុត វណ្ណដា ដ៏សង្ហាកាលពីយប់មិញ ច្នៃឡើងដោយ ណុប ដាណេ សម្អាងការ

ម្ចាស់​សម្អាងការ ណុប ដាណេ បាន​បង្ហាញ​ពី​រូបភាព​ឈុត​ពណ៌​មាស​ច្នៃ​ពី​ហូល​ខ្មែរ ដែល​កំពូល​តារា​រ៉េប វណ្ណដា គ្រង​ពេល​ប្រគំ​តន្ត្រី​នៅ​បារាំង យប់មិញ​នេះ ពិតជា​អស្ចារ្យ ដោយ​អ្នក​ច្នៃ​ម៉ូដ​រូប​នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ស្ទីល៍​ខ្មែរ និង​បារាំង។

សម្រាប់​ឈុត​ដែល​ត្រូវ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​របស់​តារា​រ៉េប​ជួរ​មុខ​ស្រុក​ខ្មែរ ម៉ាន់ វណ្ណដា តែងតែ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ហាង ណុប ដាណេ។ ម្ចាស់​សម្អាង​រូបនេះ​បាន​បង្ហាញ​ពី​រូបភាព​ច្រើន​សន្លឹក​របស់​ម្ចាស់​បទ «Baby Mama» ដែល​បាន​ទៅ​ល​ឈុត និង​រូប​ខ្លះ​ទៀត ត្រូវ​បាន​អ្នក​ខាង​បារាំង​ផ្ញើ​មក ពេល វណ្ណដា សម្ដែង។

វណ្ណដា និង ណុប ដាណេ ធ្លាប់​បាន​ធ្វើការ​ជាមួយ​គ្នា​ជាច្រើន​លើក​មក​ហើយ​ឲ្យតែ​ការ​សម្ដែង​ធំ​ៗ ទាំង​តារា​រ៉េប ព្រម​ទាំង​ម្ចាស់​សម្អាងការ​រូប​នេះ តែង​​សហការ​គ្នា ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​បង្ហាញ​អ្វី​ជា​ខ្មែរ​នៅ​លើ​ឆាក​តន្រ្តី អត្តសញ្ញាណ​​ជាតិ​ និង​លើក​មុខ​មាត់​របស់​ប្រទេស​ខ្លួន​បាន​ថែម​ទៀត​ផង។

បរិយាយ​ពី​ឈុត​ដែល​រួម​បញ្ចូល​គ្នា​រវាង​បារាំង និង​ខ្មែរ​របស់ វណ្ណដា ដែល​ជា​តុកស៊ីដូ និង​មាន​ក្រាវាត់​ក​តូច (tie) និង​អាវ​កាក់​ខាង​ក្នុង ខោ សុទ្ធសឹងតែ​ជា​​ច្នៃ​ឡើង​ពី​ផាមួង​ខ្មែរ ដែល​យក​ចេញ​ពី​សូត្រ​នាង​ទាំង​អស់។ ពិតជា​សង្ហា និង​ត្រូវ​កាលៈទេសៈ ដោយ​​តារា​ខ្មែរ ច្រៀង​នៅ​បារាំង

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​តារា​ប្រុស​វ័យ ២៨ ឆ្នាំ​រូប​នេះ ឡើង​សម្ដែង​​បិទ​កម្មវិធី​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២៤ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លើក​មុន​ក៏ ណុប ដាណេ បាន​ច្នៃ​ម៉ូដ​ឲ្យ​ផង​ដែរ។ កាលនោះ ឈុត វណ្ណដា ក៏​ត្រូវ​បាន​ឌីហ្សាញ​ពី​ហូល​ខ្មែរ​ដូចគ្នា​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ កាល​ឆ្នាំ ២០២២ ម្ចាស់​បទ «J+O» បាន​ឡើង​សម្ដែង​ព្រឹត្តិការណ៍​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​ជាមួយ​លោកតា គង់ ណៃ ក៏​ជា​ការ​ច្នៃ​ពី ណុប ដាណេ សម្អាងការ៕

ឈុតបិទអូឡាំពិករដូវក្ដៅឆ្នាំមុន

រូបភាព៖ Nob Dane SamAngkar



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *