នៅថ្ងៃទី១ ខែធ្នូនេះ ទស្សនាវដ្ដី Forbes Korea បានបញ្ចេញឈ្មោះសិល្បករទោល និងជាក្រុម ដែលបានជាប់ឈ្មោះនៅលើតារាង “តារាខេប៉ុបកំពូលចំនួន ៣០ ប្រចាំឆ្នាំ ២០២៥” ដោយក្នុងនោះ Jennie ទទួលបានតំណែងខ្ពស់បំផុតនៅលើតារាង ផ្អែកលើភាពទាក់ទាញនៃស្នាដៃទោល។

ទស្សនាវដ្ដី Forbes Korea បានអត្ថាធិប្បាយពី Jennie ដោយពាក្យពេចន៍ថា៖ “Jennie សមាជិកក្រុម Blackpink ដែលលេចធ្លោជាមួយនឹងភាពស៊ីវិល័យ និងការឡើងសម្ដែងនៅលើឆាកពេញដោយមន្តស្នេហ៍ បានជាប់ចំណាត់ថ្នាក់លេខ ១។ Jennie ទទួលបានសន្ទុះគាំទ្រក្នុងនាមជាសិល្បករទោល តាមរយៈបទចម្រៀងល្បីៗជាច្រើន ដូចជា SOLO, Mantra និង Like JENNIE ជាដើម”។
បន្ថែមពីនេះ ទស្សនាវដ្ដីដដែលក៏បានរៀបរាប់ពីឥទ្ធិពលរបស់តារាស្រីវ័យវ័យ ២៩ឆ្នាំនៅក្នុងវិស័យហ្វេសសិនផងដែរ ដោយថា ក្នុងនាមជាអ្នកតំណាងយីហោប្រណិតជាច្រើន Jennie គឺជាអ្នកនាំ Trend នៅក្នុងការតុបតែងខ្លួន ខណៈនៅពេលដែលនាងពាក់អាវ Kimchi Vest ក៏នាំឱ្យសន្ទុះនៃការលក់អាវប្រភេទនេះកើនឡើងដូចគ្នា។

ក្រៅពី Jennie មិត្តរួមក្រុម ២នាក់ទៀតក៏មានឈ្មោះក្នុងតារាងនេះដែរ ដោយ Rosé បានឈរឈ្មោះក្នុងចំណាត់ថ្នាក់លេខ ២ និង Jisoo បានឈរឈ្មោះក្នុងចំណាត់ថ្នាក់លេខ ២៧ ស្របពេលដែល Blackpink ជាក្រុមបានជាប់ក្នុងចំណាត់ថ្នាក់លេខ ៦។
បន្ថែមពីនេះ ក្រុម Stray Kids ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៣ និងក្រុម BTS ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៤ រាប់ជាសិល្បករខេប៉ុបជាក្រុមលំដាប់លេខ ១ និងលេខ ២រៀងគ្នានៅលើតារាងនេះ។ បន្ដដោយ V បានឈរឈ្មោះក្នុងលេខរៀងទី ៥ ស្របពេលដែល Aespa, Ive, Twice និង NewJeans បានជាប់ចំណាត់ថ្នាក់រៀងគ្នាពីលេខ ៧ ដល់លេខ ១០៕





























































Account
Security
Favourite Content