ដ្បិតតែ ខ្មែរ១ជីវិត មិនសូវចេញបទចម្រៀងច្រើនក៏ពិតមែន តែអ្នកគាំទ្រវិស័យរ៉េប និងហ៊ីបហប់នៅស្រុកខ្មែរច្បាស់ជាដឹងហើយថា តែបើទម្លាក់បទថ្មីហើយនោះ គឺដឹងតែកក្រើកជាក់ជាមិនខាន។

បទថ្មី «Flow So Sick» បានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ K1J កាលពីយប់មិញ ដែលមកដល់ពេលនេះ មានអ្នកស្ដាប់ជាង 700K ទៅហើយ។ អ្នកគាំទ្រស្គាល់ច្បាស់ថាជាជើងចាស់ក្នុងវិស័យរ៉េបនៅស្រុកខ្មែរ ដែលប៉ារូលមួយម៉ាត់ៗកាចៗ ធ្ងន់ និងមុតស្រួចចាក់ដោតតែម្ដង ស្ដាប់ហើយព្រឺខ្លួនតែម្ដង។
មិនតែប៉ុណ្ណោះបទថ្មី ដែលរួមជាមួយ Rapper ជំនាន់ថ្មី ២ រូបទៀត Changster និង YCN Tomie ដែលសុទ្ធសឹងជាមនុស្សមានសមត្ថភាពខ្ពស់ទៀតនោះ ពិតជាធ្វើឲ្យ «Flow So Sick» កាន់តែប្លែក។ «Flow So Sick» បទថ្មី តែនៅរក្សា color ដើមរបស់ ខ្មែរ ១ ជីវិត ដដែល។
មិនថាតែអ្នកគាំទ្រ និង Rapper ដូចគ្នាឡើយ តែងតែចាត់ទុក K1J ជា LEGENDARY នៃវិស័យរ៉េបនៅក្នុងស្រុក។ ម្យ៉ាង K1J មិនសូវបញ្ចេញបទថ្មីឡើយ យូរៗម្ដងទៀតលោកទម្លាក់ចម្រៀង។ ប៉ុន្តែតារាប្រុសដែលកំពុងរស់នៅទឹកដីអាមេរិករូបនេះ តែងតែផ្ដល់ឱកាសដល់តារារ៉េបជំនាន់ក្រោយ ពេលមានភ្លេង ចង្វាក់ដែលលោកត្រូវចិត្ត៕
រូបភាព៖ Khmer 1 Jivit























Account
Security
Favourite Content