អ្នកគាំទ្រឆ្ងល់ MVបទ «ចែចង់» វណ្ណថាន វណ្ណដា និង នរិទ្ធ និយាយពីស្នេហា តែបែរជាគ្មានតួស្រី

អ្នក​គាំទ្រ​បុរស​សង្ហា​ទាំង ៣ នៅ​បារមី បាន​រង់ចាំ​បទ​ថ្មី​ពួកគេអស់​ពេល​ជា​យូរហើយ ​ទីបំផុតយប់មិញ​ថ្ងៃ ២ ខែមេសា ឆ្នាំ ២០២៥ បទ​​ដំបូង​រួម​គ្នារវាង វណ្ណថាន វណ្ណដា នរិទ្ធ បាន​ចេញ​ជា​ផ្លូវការ​ហើយ។ ពិតជា​ពីរោះ និង​មើល​ទៅ​បែប​កំប្លែង​តិច​ៗ ហើយ​ក៏​មើល​ទៅ​គួរឲ្យ​ស្រលាញ់​ដូច​គ្នា​ដែរ។

បទ​ថ្មី វណ្ណដា វណ្ណថាន និង នរិទ្ធ មិន​ត្រឹម​តែ​ពីរោះ ហើយ​ក៏មិន​ភ្លេច​បញ្ចូល​ក្បាច់​រចនា​ខ្មែរ ដែល​មាន​នៅ​តាម​ជញ្ជាំង និង​សសរ​ព្រះវិហារ​ក្នុង​វត្ត​ជុំ ដែល​នៅ​ក្នុង​រាជធានី​ភ្នំពេញដែរ ព្រម​​​​ទាំង​មាន​​ការ​តុបតែង​បែប​ប្រពៃណី មើល​ទៅ​ដូច​បរិយាកាស​​ស្ថិតនៅ​ពេលចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មេរ​តែម្ដង។ ទាំង វណ្ណថាន វណ្ណដា នរិទ្ធ ពិតជាមិនធម្មតាឡើយសមត្ថភាព​នៃ​ការ​តាក់តែង​និពន្ធ​ប៉ារូលមាន​ទាំង​ចុងចួន ស្ទួន ព្យាង្គ រណ្ដំ ពិសេស​គឺ​ទឹកដម​សំនៀង​បកស្រាយ​បទ​ចម្រៀង​យ៉ាងល្អឥតខ្ចោះ។

ជា​ប្រភេទ​បទ​ចម្រៀង​ចូលឆ្នាំ ដែល​អាច​រាំ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ដូចនេះ​ហើយ​អ្នក​គាំទ្រ​ច្បាស់ជា​ចាក់​បទនោះ​ទ្រហឹង​ពេញ​ភូមិទៀត​ហើយ នា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ៣ ថ្ងៃ​ខាង​មុខ។ តារា​ប្រុស​ទាំង ៣ ក៏​មាន​ក្បាច់​រាំ​ប្លែក​ៗ គួរឲ្យ​ចាប់​អារម្មណ៍ និង​រាំ​តាម​ពេល​ឮ​បទ «ចែចង់»។

ក្រឡេក​ទៅ​មើល​ស្ទីល៍​ស្លៀកពាក់​វិញ ឃើញ​ថា​តារា​ចម្រៀង​ប្រុសរបស់ បារមី ទាំង ៣ រូបនេះ យក​លំនាំ​តាម​ចាស់ៗ​ជំនាន់​ឆ្នាំ ៩០ ជាង អាវ​ផ្កា តឺនុយ​ក្នុង​ខោ បញ្ចេញ​ក្បាល​ខ្សែក្រវាត់​ធំ​ៗ។ មួយ​ទៀត​គឺ​ស្ទីល៍​ថតរូបថើប​ផ្កា ដែល​ជា​ unique ស្ទីល៍នាអំឡុង​ទសវត្សរ៍ ៩០ ​នេះឯង។


បទ​ថ្មី​របស់កំលោះ​សង្ហា​ទាំង ៣ នេះ​ជា​បទ​ប្រពៃណី ហើយ​ក៏​មាន​លាយ​បញ្ចូល​ភាព​​អស្ចារ្យ​ការ​រ៉េប​ដ៏​ស៊ីគ្នា​នឹង​ចង្វាក់បុរាណ​ខ្មែរ ព្រម​​​ជាមួយ​នឹង​អត្ថន័យ​ជ្រាលជ្រៅ គំនិត​ច្នៃ​ប្រតិដ្ឋ និង​អាចស្ដាប់​បាន​គ្រប់​វ័យ​មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី។

អ្នក​គាំទ្រ​លើក​ឡើង​ការ​ងឿងឆ្ងល់​ដូចគ្នា​ថា ហេតុអ្វីបានជា MV បទ​ថ្មី​នេះ គ្មាន​តួ​ស្រី​មក​សម្ដែង​ជាមួយ ហើយ​មាន​តែ ៣ នាក់​នេះទៅវិញ? មិន​ទាន់​មាន​ការ​បកស្រាយ​ឡើយ ពី​ចំណុច​មួយ តែ​ទោះជាយ៉ាងណា ក៏​មើល​ទៅ​ល្អ​ដដែល បើ​ទោះ​ជា​គ្មាន​តារា​សម្ដែង​ច្រើន​ហូរហែក៏ដោយ។ ម្យ៉ាង​ MV ​បទ «ចែចង់» បង្ហាញ​តារា​តែ ៣ នាក់​មែន​ពិត មើល​ទៅ​ប្លែក ហើយ​អាច​ឲ្យ​អ្នក​ទស្សនា​ឃើញ​ពី​ភាព​ប៉ិនប្រសប់​នៃ​តារា​ចម្រៀង​ទាំង ៣ ក៏​ថា​បាន។


អ្នក​ដឹកនាំ​មិន​ដាក់​បញ្ចូល​តួ​ស្រី អាច​ថា​គេ​ចង់​ឲ្យ​អ្នក​ទស្សនា ឬ​ស្ដាប់​ស្រមើស្រមៃពី​រូបរាង​តួ​ស្រី​តាម​អត្ថន័យ​ដែល​កំលោះ​ទាំង ៣ បាន​រ៉ាយរ៉ាប់​ក្នុង​បទ «ចែចង់» នោះ​តែម្ដង៕

រូបភាព៖ Vanthan



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *