ថ្មីៗ នេះ តារាចម្រៀងស្រីខេប៉ុបល្បី ២ រូបគឺ HyunA និង Somi បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងរបស់មហាជន ដោយសារតែអ្នកទាំងពីរចាប់ផ្ដើមបង្ហាញពីទំនាក់ទំនងជិតស្និទ្ធគ្នានឹកស្មានមិនដល់។


HyunA បានបង្ហោះរូបភាពជាមួយ Somi ព្រមទាំងបង្ហាញឱ្យឃើញពីស្នាមសាក់ដែលមានរូបរាងស្រដៀងគ្នារបស់អ្នកទាំងពីរ។ មិនតែប៉ុណ្ណោះបានបន្ថែមនូវ Emoji រូបមនុស្សស្រីពីរនាក់មានបេះដូងផងដែរ។ គ្រាន់តែរូបភាពទាំងនេះត្រូវបានបង្ហាញជាសាធារណៈភ្លាមមហាជនជាច្រើនបានបញ្ចេញមតិជាហូរហែ និងលើកឡើងថា អ្នកទាំងពីរពិតជាគួរឱ្យស្រឡាញ់។


ជាមួយគ្នាដែរ Somi បានបញ្ចេញអាល់ប៊ុមថ្មី “Game Plan”។ ដោយ HyunA ក៏បានទៅចូលរួមអបអរ និងថតរូបជាមួយគ្នា។ លើសពីនេះ ថែមទាំងបាននិយាយពាក្យពេចន៍លើកទឹកចិត្តមួយចំនួនដល់ Somi ថា៖ អបអរ Somi! ញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ និងបញ្ចេញអស់ពីសមត្ថភាពដើម្បីបង្ហាញគ្រប់គ្នានូវអ្វីដែលអ្នកកំពុងធ្វើ។


អ្វីដែលកាន់តែធ្វើឱ្យមហាជនលាន់មាត់នោះគឺ តារាស្រីទាំងពីរថែមថើបបបូរមាត់គ្នាទៀតផង។ Somi បានបង្ហោះវីដេអូដែលរូបនាងថើប HyunA ខណៈអ្នកទាំងពីរមើលទៅពិតជាសប្បាយរីករាយខ្លាំង។ ភាពជិតស្និទ្ធរបស់អ្នកទាំងពីរបានក្លាយជាប្រធានបទដែលមហាជន និងអ្នកគាំទ្រលើកមកនិយាយពាសពេញបណ្ដាញសង្គមថា អ្នកទាំងពីរពិតជាជិតស្និទ្ធគ្នាខ្លាំងទើបហ៊ានថើបគ្នាបែបនេះ។



ស្របពេលជាមួយគ្នា ក៏លេចពាក្យចចាមអារ៉ាមថា អ្នកទាំងពីរអាចនឹងមានការសហការគ្នាលើបទចម្រៀងថ្មី និងចំណាយពេលនៅជាមួយគ្នាច្រើនទើបមួយរយៈចុងក្រោយនេះអ្នកទាំងពីរមានភាពជិតស្និទ្ធខ្លាំងសឹងមិនគួរឱ្យជឿ៕























Account
Security
Favourite Content