មហាជនភ្ញាក់ផ្អើល ក្រោយ HyunA និង Somi ជិតស្និទ្ធគ្នាហួសស្មាន

ថ្មីៗ នេះ តារាចម្រៀងស្រីខេប៉ុបល្បី ២ រូបគឺ HyunA និង Somi បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងរបស់មហាជន ដោយសារតែអ្នកទាំងពីរចាប់ផ្ដើមបង្ហាញពីទំនាក់ទំនងជិតស្និទ្ធគ្នានឹកស្មានមិនដល់។

HyunA បានបង្ហោះរូបភាពជាមួយ Somi ព្រមទាំងបង្ហាញឱ្យឃើញពីស្នាមសាក់ដែលមានរូបរាងស្រដៀងគ្នារបស់អ្នកទាំងពីរ។ មិនតែប៉ុណ្ណោះបានបន្ថែមនូវ Emoji រូបមនុស្សស្រីពីរនាក់មានបេះដូងផងដែរ។ គ្រាន់តែរូបភាពទាំងនេះត្រូវបានបង្ហាញជាសាធារណៈភ្លាមមហាជនជាច្រើនបានបញ្ចេញមតិជាហូរហែ និងលើកឡើងថា អ្នកទាំងពីរពិតជាគួរឱ្យស្រឡាញ់។

ជាមួយគ្នាដែរ Somi បានបញ្ចេញអាល់ប៊ុមថ្មី “Game Plan”។ ដោយ HyunA ក៏បានទៅចូលរួមអបអរ និងថតរូបជាមួយគ្នា។ លើសពីនេះ ថែមទាំងបាននិយាយពាក្យពេចន៍លើកទឹកចិត្តមួយចំនួនដល់ Somi ថា៖ អបអរ Somi! ញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ និងបញ្ចេញអស់ពីសមត្ថភាពដើម្បីបង្ហាញគ្រប់គ្នានូវអ្វីដែលអ្នកកំពុងធ្វើ។

អ្វីដែលកាន់តែធ្វើឱ្យមហាជនលាន់មាត់នោះគឺ តារាស្រីទាំងពីរថែមថើបបបូរមាត់គ្នាទៀតផង។ Somi បានបង្ហោះវីដេអូដែលរូបនាងថើប HyunA  ខណៈអ្នកទាំងពីរមើលទៅពិតជាសប្បាយរីករាយខ្លាំង។ ភាពជិតស្និទ្ធរបស់អ្នកទាំងពីរបានក្លាយជាប្រធានបទដែលមហាជន និងអ្នកគាំទ្រលើកមកនិយាយពាសពេញបណ្ដាញសង្គមថា អ្នកទាំងពីរពិតជាជិតស្និទ្ធគ្នាខ្លាំងទើបហ៊ានថើបគ្នាបែបនេះ។  

ស្របពេលជាមួយគ្នា ក៏លេចពាក្យចចាមអារ៉ាមថា អ្នកទាំងពីរអាចនឹងមានការសហការគ្នាលើបទចម្រៀងថ្មី និងចំណាយពេលនៅជាមួយគ្នាច្រើនទើបមួយរយៈចុងក្រោយនេះអ្នកទាំងពីរមានភាពជិតស្និទ្ធខ្លាំងសឹងមិនគួរឱ្យជឿ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ