នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ តារាសម្ដែងប្រុសល្បី Yoo Ah In បានចូលរួមការកោះហៅជាលក្ខណៈឯកជននៅឯអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃទីភ្នាក់ងារប៉ូលីសទីក្រុងសេអ៊ូល ក្រោយរូបលោកជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
នាឱកាសនោះ Yoo Ah In បានពោលពាក្យមួយចំនួនថា៖ លោកបានដឹងច្បាស់អំពីកំហុសដែលខ្លួន បានប្រព្រឹត្ដ។ លោកកំពុងពិចារណាកំហុស លោកដឹងថាពាក្យសុំទោសគឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែលោកនៅតែចង់សុំទោស។ លោកក៏បានសន្យាសហការជាមួយក្រុមស៊ើបអង្កេតឱ្យអស់លទ្ធភាពរបស់ខ្លួន និងពន្យល់ពីរឿងរ៉ាវគ្រប់យ៉ាង។
ជាមួយគ្នាដែរ រឿងភាគថ្មីរបស់តារាប្រុស Yoo Ah In ដល់ ២ គឺ “The Match” និង “Goodbye Earth” ដែលផលិតដោយក្រុមហ៊ុន Netflix កំពុងអស់សង្ឃឹមក្នុងការចាក់ផ្សាយ ដោយសារតែរឿងអាស្រូវរបស់លោក។ ខាងក្រុមហ៊ុន Netflix បានចេញមកប្រកាសផងដែរថា សម្រាប់ការចាក់ផ្សាយរឿងនេះនឹងត្រូវបានពន្យារពេល ប៉ុន្ដែមិនច្បាស់ថានឹងអាចចាក់ផ្សាយបាននៅពេលណានោះទេ។ មែនទែនទៅ ប្រសិនបើរឿងភាគទាំងពីរនេះមិនបានចាក់ផ្សាយទេ គេរំពឹងថាខាង Netflix អាចខាតប្រាក់ដល់ទៅរាប់លានដុល្លារអាមេរិកឯណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Yoo Ah In ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ដោយការធ្វើតេស្ដតាមរយៈ សក់ និងទឹកនោមរបស់លោកត្រូវបានរកឃើញថាវិជ្ជមានប្រភេទគ្រឿងញៀនដូចជា កញ្ឆា និងកូកាអ៊ីន ជាដើម៕























Account
Security
Favourite Content