ធ្លាប់តែឃើញលោក ព្រហ្ម ម៉ាញ ច្រៀងអាយ៉ៃ ប៉ុន្តែលើកនេះ សិល្បៈករអាយ៉ៃជើងចាស់រូបនេះបានបង្ហាញខ្លួនក្នុងបទចម្រៀងបែបសម័យលាយអាយ៉ៃដោយចាប់ដៃច្រៀងរួមគ្នាជាមួយ នេន ទុំ ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ។

«នែ!កូន» ជាស្នាដៃរួមគ្នារបស់សិល្បករចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ និង នេន ទុំ ដែលទើបតែចេញក្ដៅៗមិនប៉ុន្មានម៉ោងមុននេះ បានកំពុងធ្វើឱ្យមហាជនកោតសរសើរចំពោះចម្រៀងបទនេះយ៉ាងខ្លាំង។ អ្វីដែលប្លែក និងគួរឱ្យចាប់អារម្មណ៍នៅក្នុងចម្រៀង១បទនេះគឺមានវត្តមានចូលរួមសម្ដែង និងរ៉េបពីសំណាក់លោកតា ព្រហ្ម ម៉ាញ កំពូលអ្នកចម្រៀងអាយ៉ៃស្រុកខ្មែរ។ ពិតជាមិនធម្មតាពេលចម្រៀងបែបសម័យត្រូវបានលាយបញ្ចូលការរ៉េបបែបអាយ៉ៃបានធ្វើចម្រៀងមួយបទទទួលបានរសជាតិប្លែក គួរឱ្យចាប់អារម្មណ៍ និងចង់ស្ដាប់កម្សាន្ត។


យ៉ាងណាមិញរំលឹកពី នេន ទុំ កំពុងចេញបទចម្រៀងថ្មីៗច្រើនតាំងពីដើមឆ្នាំ ហើយកៀកថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះបញ្ចេញបទធ្វើឱ្យហ្វេនៗ និងមហាជនសរសើរព្រាតតែម្ដង៕























Account
Security
Favourite Content