គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ សុខៗតារាចម្រៀងសម្បុរស្រអែមបែបខ្មែរអង្គរ នេនទុំ ស្រាប់តែបង្ហោះប្រកាសចប់កុងត្រាជាមួយផលិតកម្ម Galaxy Navatra នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ប៉ុន្តែមួយភ្លែតក្រោយមក លោកស្រាប់តែលុបការបង្ហោះនោះចោលវិញ ដោយពុំដឹងមូលហេតុអ្វីឡើយ។
ការបង្ហោះហើយ លុបចោលវិញបែបនេះធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ថែមទាំងឆ្ងល់ថា តើមានរឿងអ្វីទើប ម្ចាស់បទ “បើកទំព័រសាស្រ្តា” ប្រកាសបញ្ចប់កុងត្រាហើយ ស្រាប់តែលុបចេញពីហ្វេសប៊ុកផេកវិញភ្លាមបែបនេះ?

(នេះជាការបង្ហោះរបស់ នេនទុំ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ តែត្រូវបានលុបចេញវិញ)
សូមជម្រាបថា ម្ចាស់បទ នេនទុំ បានប្រកាសចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយគិតមកទល់ពេលនេះរយៈពេលប្រមាណ ៣ ខែជាងតែប៉ុណ្ណោះដែលលោកជ្រកកោនក្នុងទ្រនំមួយនេះ។ យ៉ាងណាមិញ ពេលនេះគេពុំទាន់ដឹងថាតើការប្រកាសចប់កុងត្រាជាមួយ Galaxy Navatra ជាការពិតឬយ៉ាងណាទេ ខណៈដែល នេនទុំ បង្ហោះប្រកាសចប់កុងត្រាហើយ តែលុបចេញវិញបែបនេះ។ យើងនៅរង់ចាំការបកស្រាយពីសាមីខ្លួន និងខាងផលិតកម្ម និង Update ជូនអ្នកគាំទ្រឲ្យបានច្បាស់នៅពេលក្រោយ៕


























Account
Security
Favourite Content