នេនទុំ ចាប់ដៃ ព្រហ្ម ម៉ាញ ធ្វើបទចម្រៀងចូលឆ្នាំថ្មី តែបែរជាត្រូវរិះគន់លើចំណុចនេះវិញ

ជាចំណីអារម្មណ៍ថ្មីប្លែកមួយទៀតហើយ ដោយតារាចម្រៀងសម្បុរខ្មែរអង្គរ នេនទុំ បានចាប់ដៃផលិតបទចម្រៀងចូលឆ្នាំថ្មីជាមួយសិល្បករអាយ៉ៃជើងចាស់ ព្រហ្ម ម៉ាញ ចំណងជើង «នែ!​ កូន» ដែលបទនេះបានទម្លាក់លើទីផ្សារ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

ស្នាដៃចម្រៀងថ្មីរវាង នេនទុំ និង ព្រហ្ម ម៉ាញ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងប្រទេស ដោយសារបទនេះបានច្របាច់បញ្ជូលឧបករណ៍ភ្លេងបុរាណខ្មែរ ជាមួយភ្លេងសម័យ អមដោយសំនៀងដ៏ក្រអួនក្រអៅរបស់ សិល្បករអាយ៉ៃដ៏ល្បីល្បាញ និង Melody រសជាតិថ្មី បង្កើតជា​ចម្រៀង​ប្លែកមួយសម្រាប់ស្តាប់កម្សាន្តអំឡុងពេលបុណ្យចូលឆ្នាថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះ។

មិនត្រឹមតែពីរោះ ហើយមានអត្ថន័យប៉ុណ្ណោះទេ បទ «នែ!​ កូន» ក៏រំលេចឧបករណ៍ភ្លេងបុរាណ និងប្រយោគឃ្លាបង្ហាញពី​សារ​ដាស់តឿនសតិ ការអប់រំក្នុងការរស់នៅប្រចាំថ្ងៃ​របស់​យុវជន​ឲ្យ​ខិតខំ​រៀនសូត្រ និង​ធ្វើការ​ងារ មិនមែន​ដើរ​លេង​គ្មាង​បាន​ការ​អ្វី​នោះ​ទេ។

ទស្សនិកជនមួយចំនួនធំ បានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តោងខ្សែករូបផែនទីប្រទេសកម្ពុជា ដែលវាពិតជាប្លែកពុំធ្លាប់ប្រទះឃើញពីមុនឡើយ។ យ៉ាងណាមិញ ទន្ទឹមការលើកសរសើរ ក៏មានការរិះគន់បែបស្ថាបនាបានកើតឡើងផងដែរ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបញ្ចេញមតិយល់ថា ប្រសិនបើផ្លាស់ប្តូរពីពាក្យ ប៉ា ទៅជា ឪពុក ប្រហែលរឹតតែធ្វើឱ្យបទនេះកាន់តែពីរោះខ្លាំង និងមានអត្ថន័យពេញលេញ សមសួនជាងនេះទៅទៀត។ 

នេះមិនមែនជាលើកដំបូងដែល ម្ចាស់បទ «បើកទំព័រសាស្ត្រា» ចាប់ដៃផលិតចម្រៀងជាមួយសិល្បករអាយ៉ៃជើងចាស់ ព្រហ្ម ម៉ាញ នោះទេ។ ជាក់ស្តែង កាលអំឡុងឆ្នាំ ២០២១ នេនទុំ និងអ្នកចម្រៀង​អាយ៉ៃ ព្រហ្ម ម៉ាញ ធ្លាប់បកស្រាយចម្រៀងរួមគ្នារួចហើយ ចំណងជើង «ពូក្មួយចង់បានប្រពន្ធ» និង បទ «តុងទីនវ័ណ្ឌក» ជាចម្រៀងក្រាលក្នុងរឿង «លោកគ្រូប្រពន្ធល្អ» ដែលមានលោកព្រហ្ម ម៉ាញ បានដើរជាតួឯក នៅអំឡុងឆ្នាំ ២០២២។ 

តាមការកត់សម្គាល់ ស្នាដៃចម្រៀងរួមគ្នារវាង នេនទុំ និងសិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃដ៏ល្បីល្បាញ ព្រហ្ម ម៉ាញ តែងតែផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន រួមទាំងបទ «នែ!​ កូន» នេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន