តារាកំប្លែងនាយ ព្រីង ជួបទុក្ខធំត្រូវកាត់ជើងចោលលើកដៃអង្វរសុំរទេះរុញពីសប្បុរសជន

តារា​កំប្លែង​ជើង​ចាស់​នាយ​ ព្រីង ​បានលើកម្រាមដៃអង្វរសុំ​​រទេះ​រុញ​ពី​សប្បុរសជន​ក្រោយ​ជើង​ឆ្វេង​របស់​លោក​ត្រូវ​បាន​កាត់​ចោល​ដោយ​សារ​តែ​ជំងឺ​ទឹក​ផ្អែម​ធ្ងន់ធ្ងរ​។​ នេះ​បើ​តាមវីដេអូសម្ភាសន៍របស់​តារា​សម្ដែង សាវិន ហ្វីលីព។

តាម​រយៈ​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​លោក ​សាវិន ហ្វីលីព ​​ ​បាន​ឱ្យ​ដឹង​ថា​ នាយ​ព្រីង​ ដែល​ជា​តារា​កំប្លែង​ជើង​ចាស់​ និង​ជា​តួ​ល្ខោន​បាសាក់​ (តួ​យក្ស​)​ ​ត្រូវ​បាន​កាត់​ជើង​ខាង​ឆ្វេង​ចោល ដោយសារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម ​(​កម្រិត​ធ្ងន់) និងបាន​អំពាវនាវ​សុំ​រទេះ​រុញ​មួយ​ពី​សប្បុរសជន ដើម្បី​លោក​អាច​ប្រើ​ប្រាស់​ក៏​ព្រោះ​តែ​ឥលូវ​នេះ​លោក​ពុំ​អាច​ដើរ​បាន​ដូច​មុន​ទៀត​នោះ​ទេ​ ខណៈដែលជីវភាពគ្រួសារ​ខ្វះ​ខាត​ និង​ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់។​ តាម​ការ​បញ្ជាក់​បន្ថែម​របស់​តារា​កំប្លែង​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យលោក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ធ្ងន់ធ្ងរ​ឈាន​ដល់​ដំណាក់កាល​ កាត់​ជើង​ខាង​ឆ្វេង​គឺ​ដោយ​សារ​តែ​មុន​ធ្លាក់​ខ្លួន​ឈឺ​រូប​លោក​បាន​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​រៀង​រាល់​ថ្ងៃ​។​​

បច្ចុប្បន្ន​តារា​កំប្លែង​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​មើល​ថែ​នៅ​ផ្ទះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ព្រែក​រាំង​១ ​សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល។ សម្រាប់​បង​ប្អូន​សប្បុរសជន​ដែល​មាន​បំណង​ចង់​ជួយ​មិន​ថា​ជា​ថវិកា​ ឬ​រទេះ​រុញ​អាច​ទាក់ទង​តាម​រយៈ​កូន​ប្រុស​របស់​លោក​ដែល​មាន​ឈ្មោះ​​ ជី​ ចំណាប់ ​តាម​លេខ 093699167/012779310 និងអាខោន ABA 002280392 CHY CHOMNAB៕

ទស្សនាវីដេអូ ៖ https://www.facebook.com/savinphillipofficial/videos/613809187686843

ប្រភពវិដេអូ និងរូបភាព ៖ FB សាវិន ហ្វីលីព Savin Phillip



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *