Park Jeong Min សរសើរ​ Jisoo មិនដាច់មាត់ថា នាងស្អាតដូចជាទេពធីតាពិតៗ

តារាសម្ដែងប្រុស Park Jeong Min បានចេញមុខសរសើរដៃគូសម្ដែង នាង​ Kim Jisoo ជាថ្មីម្ដងទៀត ដោយរំឭកពីហេតុការណ៍ដែលខ្លួនបានរួមការងារជាមួយគ្នាជាលើកដំបូង តាំងតែពីមុនសម្ដែងក្នុងរឿង Newtopia​ ទៅទៀត។

នៅដើមឆ្នាំ២០២៥នេះ តារាសម្ដែងកូរ៉េខាងត្បូងមួយគូនេះកំពុងតែមមាញឹកក្នុងការផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួន រឿង Newtopia​ ដោយបានបង្ហាញវត្តមាននៅលើវីដេអូ និងកម្មវិធីផ្សេងៗ។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែមករាកន្លងទៅ អ្នកទាំងពីរក៏ទើបតែបានចូលរួមនៅក្នុងវីដេអូសម្ភាសន៍របស់សារព័ត៌មានរបស់ប្រទេសហ្វីលីពីន ABS-CBN News ផងដែរ។

នៅពេលដែលសួរពីអារម្មណ៍នៅពេលដែលជួបគ្នាជាលើកដំបូង តារាស្រីវ័យ ៣០ឆ្នាំរៀបរាប់ថា៖ “ពួកយើងជួបគ្នាលើកទី១ នៅពេលដែលខ្ញុំបានចូលរួមសម្ដែងជាតារាកិត្តិយសនៅក្នុងគម្រោងភាពយន្តមួយ ហើយពេលហ្នឹងខ្ញុំកំពុងតែធ្វើកម្មវិធីប្រគំតន្ត្រីទេសចរណ៍ ក៏ខ្ញុំមិនសូវប្រាកដចិត្តថា គួរទទួលការងារនេះឬអត់? តែពេលដែលឮឈ្មោះ Park Jeong Min ខ្ញុំក៏ស្រាប់តែរំភើបដែលបានរួមការងារជាមួយគាត់”។

សមាជិកក្រុម BLACKPINK រូបនេះបានរៀបរាប់បន្ថែមពីមូលហេតុដែលនាងព្រមទទួលសម្ដែងនៅក្នុងការងារគ្រានោះ​ ក៏ដូចជាក្នុងរឿង Newtopia ថា៖ “នៅពេលដែលទទួលការងារកាលនោះ ខ្ញុំទទួលព្រោះដឹងថានឹងបាននៅក្នុងរឿង និងបានមើលការសម្ដែងរបស់គាត់បែបជិតៗពិតៗ ហើយខ្ញុំក៏គិតដែរថា ជាហេតុផលតែមួយដែលខ្ញុំសម្រេចចិត្តសម្ដែងនៅក្នុងរឿងមួយនេះ”។

ចំណែកពីសំណាក់តារាប្រុសវ័យ ៣៧ឆ្នាំបានឆ្លើយតបនឹងសំណួរដដែលថា៖ “ខ្ញុំដឹងមកតាំងពីយូរដែលហើយថា Jisoo ជាមនុស្សពូកែ និងខិតខំធ្វើការតាំងតែពីមុនយើងបានរួមការងារជាមួយគ្នា។ ដូចដែលគាត់ប្រាប់អ៊ីចឹង យើងជួបគ្នាជាលើកដំបូងនៅក្នុងភាពយន្តរឿង Dr. Cheon and he Lost Talisman”។

Park Jeong Min បានរៀបរាប់ពីអារម្មណ៍ដែលខ្លួនមិនដែលប្រទះ នៅពេលសម្ដែងក្នុងភាគយន្តមួយនោះថា៖ “នៅពេលដែលយើងថតឈុតឆាកនៅក្នុងរឿងនោះ ខ្ញុំបានឃើញអ្វីមួយដ៏អស្ចារ្យបានកើតឡើង ព្រោះនៅក្នុងពេល១០ឆ្នាំជាងដែលខ្ញុំជាតួសម្ដែង នេះជាលើកដំបូងដែលខ្ញុំបានឃើញក្រុមការងារគ្រប់រូបផ្ដុំគ្នាមកមើលស្គ្រីន monitor ពេលសម្ដែង។ វាដូចជាហេតុការណ៍វេទមន្តអ៊ីចឹង។ នៅពេលនោះ Jisoo បានសម្ដែងជាតួអង្គទេពធីតា ហើយអ្នកគ្រប់គ្នាដូចជាបានឃើញគាត់ជាទេពធីតាពិតៗអ៊ីចឹង។ ខ្ញុំក៏ភ្លឹកនឹងសម្រស់របស់​ Jisoo ដូចគ្នា”។

នៅក្នុងវីដេអូតែមួយនេះ តួសម្ដែងល្បីឈ្មោះពីរឿង Smugglers, Start-Up និង Harbin បានបង្ហើបបន្ថែមថា ទំនាក់ទំនងរវាងរបស់លោក និងដៃគូសម្ដែងក៏កាន់តែមានភាពជិតស្និទ្នគ្នាជាងមុខផងដែរ ដោយមានពាក្យពេចន៍នៅលើហត្ថលេខាទាំង​២ដែល Jisoo ឱ្យលោកជាភស្តុតាង។

ជាការពិត លោកបានលើកឡើងថា នៅក្នុងហត្ថលេខាទី១ Jisoo បានសរសេរថា៖ “អរគុណដល់សិស្សច្បង Park Jeong Min ដែលតែងតែជួយកន្លងមក” ស្របពេលដែលហត្ថលេខាទី២ នាងបែរជាសរសេរថា៖ “ខ្ញុំតាំងចិត្តរង់ចាំធ្វើការងារជាមួយនឹងបងប្រុស Jeong Min ទៀតណា៎” ដោយលោកបានប្រាប់ថា ពាក្យសម្ដីទាំងនេះគឺផ្សេងគ្នា អាចបញ្ចាក់ថាពួកគេកាន់តែជាក់ស្និទ្ធគ្នាជាងមុន និងធ្វើឱ្យលោកមានអារម្មណ៍សប្បាយចិត្តប្លែកៗផងដែរ។

គួររំឭកផងដែរ Newtopia​ ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី៧ ខែមករាខាងមុខនេះ ជារឿងរ៉ាវរបស់គូរស្នេហ៍មួយគូដែលសម្រេចចិត្តចែកផ្លូវគ្នា តែបែរជាពួកគេត្រូវមកប្រឈមមុខនឹងការរាតត្បាតរបស់ខ្មោច zombie ទៅវិញុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *