មានរឿងអ្វី នាយពាក់មី ប្រកាសលាឈប់ពី CTN ទាំងតក់ក្រហល់

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយមុននេះបន្តិច តារាកំប្លែងទឹកដមមិនចេះរីងស្ងួត លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានប្រកាសលាឈប់ពី CTN ទាំងតក់ក្រហល់ លើទំព័រហ្វេសប៊ុករបស់លោក ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងអ្នកសិល្បៈរួមអាជីព។ តាមការលើកឡើងខាងលើរបស់នាយពាក់មី ការលាឈប់របស់លោក ទំនងដោយសារតែការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មីរឹតត្បិត និងតឹងតែងខ្លាំងពេក។ ប្រហែលមិនមែនតែរូបលោកទេដែលសម្រេចឈប់ពីស៊ីធីអិន តែក៏អាចនឹងមានអ្នកកំប្លែងផ្សេងទៀតដែលនឹងលាឈប់ដូចលោកដែរ។

នាយពាក់មី បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ «ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបង​ប្អូន​ បើមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែរ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី​ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណើតសិល្បះអោយខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ​នៅរឿងដែលរិតត្បិតតឹងតែង​ពេក​ ធ្វើអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ​ នឹង​អ្នកកំប្លែងផ្សេងទៀត​ អាចធ្វើអោយអ្នកគ្រប់គ្រងថ្មី​គាត់មានកាបន្ធូបន្ថយ​ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ​ ដើម្បីបុគ្គលិកដែលនៅ​គាត់បានសុខសប្បាយមិនសូវមានសម្ពាធ​ សូមអរគុណ»

យ៉ាងណាមិញ បន្ទាប់ពីប្រកាសលាឈប់ពី CTN ទាំងតក់ក្រហល់នេះហើយ មានហ្វេនៗជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នា Comment មតិយោបល់ផ្សេង ដោយខ្លះថា មកពីនាយពាក់មីជិតឡើងឧកញ៉ា និងមានខ្លះទៀតជំរុញឱ្យលោកបង្កើតក្រុមកំប្លែងថ្មីដោយខ្លួនឯង។ យ៉ាងណាមិញ នេះគ្រាន់ជាការប្រកាសតាមបណ្តាញសង្គមរបស់លោក តែការចាកចេញរបស់ពាក់មី ពីស៊ីធីអិននៅពេលណានោះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

គិតមកទល់ឆ្នាំ២០២២នេះ តារាកំប្លែង នាយ ពាក់មី បានផ្លាស់ប្ដូរជីវិតពីកម្មករសំណង់ មកធ្វើជាតារាកំប្លែង ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN​ រយៈពេលប្រមាណ១៣ឆ្នាំហើយ។ ក្រុមកំប្លែងនាយពាក់មី ត្រូវបានបង្កើតឡើង តាមរយៈការប្រឡងក្នងកម្មវិធី «មហាកំប្លែង» កាលពីឆ្នាំ២០០៩ ទើបបង្កើតបានជាក្រុមមួយនេះឡើង។ រយៈពេលប្រមាណ១ទសវត្សមកនេះ​ ក្រុមកំប្លែងនាយពាក់មី​ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនក្នុងនិងក្រៅប្រទេស សូម្បីក្មេងៗក៏ទប់សំណើចមិនបាននឹងភាសាកំប្លែងរបស់ក្រុមកំប្លែងនេះដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ