មិននឹកស្មាន! Soyou រលឹករឿងឈឺចាប់ពេលក្រុម Sistar ត្រូវគេចោទប្រកាន់ដើរ វ៉ៃគេ និងចូលក្លឹប

បើ​និយាយ​ពី​ក្រុម​ចម្រៀង​ល្បី Sister ប្រិយមិត្ត​ជា​អ្នក​តាមដាន វិស័យ​ខេប៉ុប ច្បាស់​ជា​ស្គាល់​ជាក់​ជា​មិន​ខាន ព្រោះ​ជា​ក្រុម​នារី​មាន​បទ​ចម្រៀង​ពីរោះ​ៗ ក្បាច់​រាំ​ឡូយ។ ព្រម​ទាំង​ជា​ក្រុម​នារី​ចេញ​ដំណាល​ៗ​ជាមួយ​ក្រុម​ល្បី​ៗ​ពី​មុន​រួម​មាន 2NE1, 4minute, T-ara ជាដើម។

ថ្វីបើ​ក្រុម​នារី​មួយ​នេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង ប៉ុន្ដែ​គួរ​ឱ្យ​ស្ដាយ​ក៏​ត្រូវ​រំសាយ​ក្រុម​ចោល​កាល​ពី​ឆ្នាំ ២០១៧ ដោយសារ​តែ​សមាជិក​ម្នាក់​ៗ រវល់​ផ្ដោត​លើ​អាជីព​រៀង​ៗ​ខ្លួន​ដូច​ជា វិវត្តន៍​ជា​តារា សម្ដែង និង​ជា​អ្នក​ច្រៀង​ទោល។

ថ្មីៗ នេះ​អតីត​សមាជិក​ម្នាក់​របស់​ក្រុម Sistar គឺ SoYou បាន​ចូល​ក្នុង​កម្មវិធី “A Vocation in Hotel Suites” រូប​នាង​ក៏​បាន​រលឹក​ពី​រឿង​ឈឺចាប់​កាល​ពី​ខ្លួន និង​សមាជិក​ក្រុម​ទើប​ចេញ​ច្រៀង​ដំបូង​ៗ។ ដោយសារ​មាន​មនុស្ស​មិន​ល្អ​បាន​ផ្សព្វផ្សាយ​ពី​ពាក្យ​ចចាមអារ៉ាម​មិន​ពិត​ជាច្រើន ធ្វើ​ឱ្យ​អ្នក​ជុំវិញ​ស្អប់​ខ្ពើម​ខ្លាំង​មែនទែន។

តារា​ស្រី​វ័យ ៣០ ឆ្នាំ​រូប​នោះ​បាន​បន្ដ​ថា ប្រហែល​ជា​មក​ពី​ពួក​នាង​ស្លៀកពាក់​សិចស៊ី​ឱ្យ​ត្រូវ​តាម​បទ​ចម្រៀង និង​រាំ​ខ្លាំង​ៗ​ពេក ទើប​មាន​មនុស្ស​ជាច្រើន​និយាយ​ខ្សឹបខ្សៀវ​បែប​អាក្រក់​​ៗ។ ដោយ​ថា ពួក​នាង​ជា​ស្រី​ផ្ដេសផ្ដាស មិន​តែ​ប៉ុណ្ណោះ​ថែមទាំង​ថា វាយ​ធ្វើបាប​បុគ្គលិក និង​សមាជិក​គ្នាឯង​ទៀត​ផង។

សមាជិក​ដែល​មាន​តួនាទី vocal រូប​នោះ​ថែម​ទាំង​បាន​បញ្ជាក់​ថា «លើស​ពី​នេះ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា ពួក​យើង​ទៅ​ចូល​ក្លឹប​ដាច់​យប់ ព្រម​ទាំង​ជក់​ថ្នាំ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​សិស្ស​ច្បង​រួម​អាជីព​មួយ​ចំនួន​និយាយ​ផ្លែផ្កា​ដាក់​ពួក​យើង​ទៀត​នៅ​ពេល​ឡើង​សម្ដែង​ម្ដង​ៗ។

នាងក៏​បាន​បន្ថែមថា រយៈពេលជិត ៣ ឆ្នាំដែលពួកយើងត្រូវប្រឈមមុខជាមួយពាក្យដដែលៗអស់នោះ ហើយបើទោះជាបច្ចុប្បន្នស្ថានភាពល្អប្រសើរជាងមុនហើយក្ដី ក៏ផ្លូវចិត្តរបស់នាងនៅតែមិនស្រួល។ នាងតែងតែភ័យខ្លាចចំពោះការគិតរបស់អ្នកដទៃមកលើខ្លួន។ 

ដើម្បីជាការលួងលោមពិធីករដែលចូលរួមជាមួយនាងគឺ តារាស្រី Ye Ji Won ក៏បានលើកទឹកចិត្ត និងសរសើរថានាងជាមនុស្សស្រីរឹងមាំម្នាក់ ដូច្នេះកុំចុះចាញ់ រឹងមាំតស៊ូទៀត។ ខណៈ SoYou ក៏បានសន្យាថានឹងប្រឹងប្រែងបន្ថែមទៀត និងធ្វើរឿងគ្រប់យ៉ាងឱ្យកាន់តែល្អជាងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *