តារាកំប្លែងដែលមានឈ្មោះពិត ទេស សុជន ហៅ នាយក្រិន បានផ្លាស់មករស់នៅខេត្តបាត់ដំបងដែលជាស្រុកកំណើតជាមួយកូនប្រុសស្រីទាំងបី បន្ទាប់ពីបែកបាក់ជាមួយភរិយាទី២ របស់លោក ស្របពេលអាជីពកំប្លែងត្រូវបានបំបែកក្រុមទៀត។

រស់នៅក្នុងសម្បុកឥតមេពិតជាមិនងាយស្រួលនោះឡើយ ខណៈ នាយក្រិន ត្រូវចាប់ផ្ដើមគ្រប់យ៉ាងឡើងវិញពីបាតដៃទទេ ក្រោយជីវិតគ្រួសារបែកបាក់។ ទោះស្ថិតក្នុងជីវភាពមួយដែលលំបាកព្រោះត្រូវសងបំណុលធនាគាររួមទាំងបំណុលផ្សេងៗ ប៉ុន្តែតារាកំប្លែងរាងតូចល្អិត ចិត្តធំរូបនេះ មិនបានបោះបង់ចោលកូនៗ ថែមទាំងជម្នះតស៊ូធ្វើការងារទៅតាមលទ្ធភាព ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារជារៀងរាល់ថ្ងៃ។
និយាយពីកូនៗ របស់ នាយក្រិន វិញបើទោះបីជានៅវ័យក្មេងក៏ពិតមែន ប៉ុន្តែពួកគេតែងជួយសម្រាលបន្ទុកការងាររបស់ឪពុក តួយ៉ាងដូចជាជួយថតវីដេអូប្រូម៉ូតផលិតផលឱ្យឪពុក ថែមទាំងជួយរំលែកការងារមួយចំនួនក្នុងផ្ទះផងដែរ។ ក្នុងនាមជាឪពុក នាយក្រិន បានបង្ហាញមោទនភាពជាខ្លាំងចំពោះកូនៗ របស់លោកដែលពួកគេចេះជួយការងារបែបនេះ។


គួរឱ្យដឹងថា ក្រោយបែកបាក់ជាមួយភរិយាទី២ និងខាតបង់លើកការរកស៊ី តារាកំប្លែងរូបនេះបានផុងខ្លួនជាប់បំណុលរហូតដល់ ៩ ម៉ឺនដុល្លារអាមេរិក ដែលក្នុងនោះជំពាក់ខាងធនាគារប្រមាណជា ៦ ម៉ឺនដុល្លារ និងរាយរងផ្សេងទៀតប្រមាណជា ៣ ម៉ឺនដុល្លារ៕























Account
Security
Favourite Content