ឡើងធ្វើប្រធានសមាគមសិល្បករខ្មែរ១ឆ្នាំ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅក្រុមការងារជជែកគ្នាដោយបើកចំហ

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​ជំនួប​ពិភាក្សា​ដាច់​ដោយឡែក​មួយ​ជាមួយ​សមាជិក​សកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ ជុំវិញ​ដំណើរ​វិវត្តន៍​ការងារ​រយៈពេល ១ ឆ្នាំ​មក​នេះ ដែល​អ្នក​ទាំង​នោះ​បាន​ចូលរួម​យ៉ាង​សកម្ម​គ្រប់​សកម្មភាព​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ប្រយោជន៍​រួម​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌។

ក្នុង​ជំនួប​នោះ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​មាន​ប្រសាសន៍​ថា៖ «រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ដែល​បងប្អូន​សមាជិក​សកម្ម ភាគច្រើន​បាន​ចូលរួម​យ៉ាង​សកម្មភាព​ជាមួយ​នឹង​សមាគម​សិល្បករ​ខ្មែរ នៅក្នុងអាណត្តិទី៦ ដែល​ដឹកនាំ​ដោយ​នាង​ខ្ញុំ​ផ្ទាល់។ ថ្វី​ដ្បិត​ថា យើង​មាន​សកម្មភាព​ច្រើន និង​បាន​ជួប​គ្នា​ច្រើន ប៉ុន្តែ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា យើង​មិន​មាន​ពេល​បាន​ជជែក​គ្នា និង​ស្វែងយល់​ពី​គ្នា​ច្រើន​នោះ​ទេ។ ដូច្នេះ​ការ​ជួប​គ្នា​នៅ​ថ្ងៃ​នេះ​អាច​និយាយ​បាន​ថា ជា​ពេល​វេលា​ដ៏​ពិសេស​មួយ ដែល​យើង​អាច​មាន​ពេល​ជជែក​គ្នា ផ្ដល់​យោបល់​កែ​តម្រូវ​គ្នា​ដោយ​ផ្ទាល់ ឬ​ក៏​មាន​រឿង​ក្នុង​ចិត្ត​អ្វី​ចង់​និយាយ អាច​និយាយ​ដោយ​បើក​ចំហ»។

ជា​លទ្ធផល​នៅ​ក្នុង​កិច្ចប្រជុំ​នេះ សមាជិក​សកម្មភាព​ភាគច្រើន​ចូលរួម​ផ្ដល់​មតិយោបល់ គំនិត​កែ​លម្អ និង​លើកឡើង​ពី​ទិសដៅ​ដែល​ត្រូវ​ធ្វើឲ្យ​ចំ​គោលដៅ​នា​ពេល​បច្ចុប្បន្ន និង​ពេល​ខាងមុខ។ ក្នុង​នាម​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​បញ្ជាក់​ថា លោក​ជំទាវ​នឹង​ខិតខំ​ខ្លាំង​បន្ថែម​លើ​គ្រឹះ​ការងារ​ដែល​បាន​ខិតខំ​កសាង​មួយ​ឆ្នាំ​មក​នេះ ហើយ​ព្យាយាម​ជំរុញ​សកម្មភាព​សិល្បៈ​ឲ្យ​កាន់តែ​ច្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ចម្រៀង ភាពយន្ត សម្ដែង ដើរ​ម៉ូដ និង​ពិសេស​សិល្បៈ​បុរាណ។

ក្នុង​នោះ​ក៏​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ជា​ផល​ប្រយោជន៍​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ជូន​ដល់​សិល្បករ សិល្ប​ការិនី ពិសេស​រៀមច្បង​ដែល​មាន​អាយុ​កាន់​តែ​ច្រើន។ ដោយ​ឡែក​បង​ប្អូន​សិល្បករ​ជា​សមាជិក​សកម្ម​ក៏​បាន​សម្ដែង​ការ​សប្បាយចិត្ត និង​ប្ដេជ្ញា​ចូលរួម​គ្រប់​សកម្មភាព​របស់​សមាគម​សិល្បករ​ខ្មែរ ដោយ​ពួកគាត់​គិត​ថា ការ​ជួយ​សមាគម​សិល្បករ​ខ្មែរ ជា​ការ​ជួយ​លើក​តម្កើង​សិល្បៈ​វប្បធម៌​ទាំងមូល និង​ជា​ការ​ជួយ​ដល់​អាជីព​សិល្បៈ​ពួក​គាត់​ផ្ទាល់​ផង​ដែរ៕

រូបភាព៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *