តារាចម្រៀងខេប៉ុបស្រី Nana ឬមហាជនជាច្រើនស្គាល់ថាជាតួស្រីក្នុងរឿង Mask Girl នាពេលថ្មីៗ នេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលក្រោយរូបនាងបង្ហោះរូបភាពបង្ហាញឲ្យឃើញស្បែករបស់នាងកំពុងស្ថិតក្នុងដំណាក់កាលលុបស្នាមសាក់ និងសល់ស្លាកស្នាមជាច្រើន។


កាលពីមួយរយៈមុនរូបនាងបានធ្វើ៎ឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងម្ដងរួចមកហើយក្រោយបាត់មុខមួយរយៈធំ និងត្រឡប់មកវិញជាមួយស្នាមសាក់ពាសពេញខ្លួន។ ក្រោយមកនាងបានទម្លាយពីមូលហេតុដែលនាងជ្រើសសាក់ពេញដងខ្លួនដោយសារទុកជាការចងចាំកំឡុងពេលនាងឆ្លងកាត់រឿងលំបាកជាច្រើនក្នុងជីវិត មុនជ្រើសសាក់លើដងខ្លួននាងក៏បានសុំអនុញ្ញាតពីម្ដាយរបស់នាងផងដែរ។


ក្រោយមកបន្ទាប់ពីជីវិតរបស់នាងហាក់មានភាពល្អប្រសើរឡើងវិញ ម្ដាយនាងក៏បានស្នើសុំឲ្យនាងលុបសាក់ទាំងនោះចោលវិញ ដោយសារម្ដាយរបស់នាងចង់ឃើញរូបរាងកាយរបស់នាងមានភាពស្អាតបាត និងគ្មានស្នាមសាក់ទាំងនោះ។ ជាលទ្ធផល Nana ក៏បានសម្រេចទៅលុបស្នាមសាក់ទាំងនោះត្រូវបានបាត់ពីលើកស្បែករបស់នាងបន្ដិចម្ដង។ មែនទៅ បើទោះជាវានៅសល់ស្លាកស្នាមខ្លះប៉ុន្ដែវានឹងបាត់ទៅវិញម្ដងបន្ដិចៗ នៅពេលអនាគតបន្ទាប់ពីព្យាបាល និងថែរក្សាខ្លួនឲ្យបានល្អ។
មហាជនជាច្រើនហាក់មានការព្រួយបារម្ភចំពោះស្បែករបស់នាងព្រោះដោយសារតែរូបនាងសាក់ច្រើនកន្លែងលើដងខ្លួន ប៉ុន្ដែក៏មានអ្នកគាំទ្រជាច្រើនលើកទឹកចិត្តដល់រូបនាង និងបន្ដគាំទ្រ ឲ្យតែរូបនាងសប្បាយចិត្តគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ជាពិសេស មហាជនកំពុងរង់ចាំទស្សនារឿងភាគថ្មីរបស់នាង “My Man Is Cupid” ដែលចេញផ្សាយក្នុងពេលឆាប់ៗនេះ៕

























Account
Security
Favourite Content