៥ វិធីព្យាបាលផ្លូវចិត្ត សម្រាប់អ្នកបំភ្លេចសង្សារចាស់មិនបាន​

មិន​ថា​ស្នេហា​ត្រូវ​បាន​បង្កើត​ឡើង​ ឬ​រលត់​បាត់​ទៅ​វិញ​ទេ​ បើ​មាន​ពាក្យ​ថា​ “ស្នេហា”​ ហើយ​វា​គឺ​ជា​ការចងចាំ​ដែល​ស្រស់ស្អាត​ជានិច្ច។​ ប៉ុន្តែ​ពេល​ខ្លះ​ ដោយសារ​តែ​អនុស្សាវរីយ៍​ដ៏​ស្រស់ស្អាត​ និង​ភាពផ្អែមល្ហែម​នៃ​សេចក្តី​ស្រឡាញ់​នេះ​ហើយ​ ប្រៀប​ដូចជា​អាវុធ​មុខ​ពីរ​ បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​ធ្លាក់​ចូល​ក្នុង​អន្លង់​របស់​វា​ នោះ​គឺ​ការនឹក “អ្នក​ចាស់”។​ ប៉ុន្តែ​ជឿ​ចុះ​ថា​ គ្មាន​នរណា​ចង់​ក្លាយ​ជា​សង្សារ​ចាស់​ទេ​ តែ​បើ​ជ្រុល​ទៅ​ហើយ​ ស្នេហា​យើង​ក៏​បាន​បញ្ចប់​ មាន​តែ​ត្រូវ​បើក​ចិត្ត​ និង​រស់នៅ​ក្នុង​បច្ចុប្បន្នកាល​ឱ្យ​បាន។​ ប៉ុន្តែ​ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ ដែល​មិន​អាច​ភ្លេច​ស្នេហា​ចាស់​បាន​ ព្រោះ​កំពុង​លិចលង់​ក្នុង​ភាព​ស្រស់​ត្រកាល​ និង​ភាព​ផ្អែមល្ហែម​កន្លង​មក។​ ហើយ​មនុស្ស​បែប​នេះ​ គួរ​ធ្វើ​បែប​ណា​ល្អ​ទៅ?​

១.​ ចៀសវាង​ទៅ​កន្លែង​ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​

គ្រប់​គូ​សុទ្ធ​តែ​មាន​កន្លែង​អនុស្សាវរីយ៍​ស្នេហា​ជាមួយ​គ្នា​ជានិច្ច​ មិន​ថា​កន្លែង​ចាប់​ដៃ​គ្នា​លើក​ដំបូង​ ថើប​ថ្ពាល់​ ឱប​ ឬ​ណាត់​ជួប​គ្នា​លើក​ដំបូង។​ ដូច្នេះ​ បើ​នៅ​មិន​ទាន់​ភ្លេច​អ្នក​ចាស់​បាន​ទេ​ កុំ​ទៅ​កន្លែង​ទាំង​នោះ​អី។​ យ៉ាង​ហោច​ណាស់​ក៏​មិន​ធ្វើឱ្យ​អនុស្សាវរីយ៍​ចាស់ៗ​ត្រឡប់​ទៅ​ចងចាំ​ម្តង​ទៀត​ដែរ។​ រឿង​មួយ​ទៀត​ ដែល​អ្នក​គួរ​ឆ្លងផុត​ឱ្យ​បាន​គឺ​ ភាពឯកោ​ និង​ភាពអាឡោះអាល័យ។​ នោះ​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដើម​វិញ​ ឬ​អាច​ផ្លាស់ប្តូរ​ទៅ​ជា​មនុស្ស​ថ្មី​ដែល​ល្អ​ប្រសើរ​ផង។

២.​ ធ្វើ​ខ្លួន​ឱ្យ​រវល់​

តើ​អ្នក​ធ្លាប់​ទេ​ ពេល​មាន​អ្វី​ធ្វើ​ ចិត្ត​របស់​យើង​ក៏​ភ្លេច​រឿងរ៉ាវ​ផ្សេងៗ​ដោយ​មិន​ដឹង​ខ្លួន។​ តែ​ឱ្យ​តែ​ពេល​ទំនេរ​ ចេះ​តែ​គិត​រវើរវាយ​ រឿង​ចាស់ៗ​រត់​ចូល​ក្នុង​ការ​ចងចាំ​ម្តង​ទៀត។​ ហើយ​រឿង​មួយ​ដែល​មិន​អាច​ឈប់​គិត​បាន​ គឺ​មនុស្ស​ដែល​ធ្លាប់​ស្រឡាញ់។​ ដូច្នេះ​គួរ​រក​អ្វី​ធ្វើ​កំដរ​ការ​អផ្សុក​ ធ្វើអ្វី​ដែល​ខ្លួនឯង​ចូលចិត្ត​ ឬ​រៀន​អ្វី​ថ្មីៗ។​ ពេល​ធ្វើ​ទៅ​យ៉ាង​ហោច​ណាស់​ក៏​ផ្តល់​ប្រយោជន៍​ដល់​ខ្លួន​យើង​មិន​តិច​ ក៏​ច្រើន​ដែរ។​ ប៉ុន្តែ​មាន​រឿង​មួយ​ទៀត​ដែល​យើង​ចង់​ណែនាំ​ជាពិសេស​ នោះ​គឺ​ការ​ហាត់ប្រាណ។​ ក្រៅ​ពី​កំដរ​ការអផ្សុក​ហើយ​ អ្នក​នឹង​មាន​សុខភាព​ល្អ​ មាន​រាងកាយ​មាំមួន។​ ម្យ៉ាង​វិញ​ទៀត​ គួរ​ប្តូរ​ពី​ការ​ស្រឡាញ់​អ្នកដទៃ​ ហើយ​ងាក​មក​ស្រឡាញ់​ខ្លួនឯង​វិញ។​

៣.​ បើ​តប់​ប្រមល់​ ក៏​និយាយ​រំសាយ​ចេញ​ខ្លះ​

អនុស្សាវរីយ៍​ទាំងឡាយ​មិន​ថា​ល្អ​ ឬ​អាក្រក់​ បើ​បៀម​ទុក​តែ​ម្នាក់ឯង​ កាន់​តែ​ធ្វើ​ឱ្យ​អត់​សប្បាយ​ចិត្ត​ ឬ​ធុញថប់​លើស​ដើម។​ ប្រសិន​បើ​អ្នក​មាន​មិត្ត​ជិតស្និទ្ធ​ដែល​អាច​ទុក​ចិត្ត​បាន​ គួរ​និយាយ​រៀបរាប់​ឱ្យ​គេ​ស្តាប់​ ហើយ​អ្នក​នឹង​ទទួល​បាន​កម្លាំង​ចិត្ត​មក​វិញ។​ ទោះ​បី​គេ​មិន​អាច​ជួយ​បាន​ទាំង​ស្រុង​ យ៉ាង​ហោច​ណាស់​ក៏​គេ​បើក​ចិត្ត​ស្តាប់​ពី​ទុក្ខសោក​របស់​យើង​បាន។​ ពេល​និយាយ​ហើយ​អ្នក​នឹង​ធូរស្រាល​ចិត្ត​ ហើយ​គិត​ថា​នេះ​គ្រាន់​តែ​ជា​បញ្ហា​តូចតាច​ប៉ុណ្ណោះ។​ មាន​មនុស្ស​តែ​ម្នាក់​ដែល​មិន​ស្រឡាញ់​យើង​ហើយ​ចាកចេញ​ទៅ​ ប៉ុន្តែ​នៅ​មាន​មនុស្ស​ច្រើន​នាក់​ទៀត​ដែល​ស្រឡាញ់​និង​យល់​ពី​យើង។​

៤.​ បើក​បេះដូង​ម្តង​ទៀត​

គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​មក​អង្គុយ​ឱប​ទុក្ខ​សោក​ បាក់​ទឹក​ចិត្ត​ លិចលង់​ជាមួយ​ស្នេហា​ចាស់​ឡើយ។​ ព្រោះ​ជីវិត​របស់​យើង​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។​ ពេល​បែក​គ្នា​ហើយ​ យើង​ក៏​អាច​មាន​ថ្មី​បាន​ទៀត​ តែ​កុំ​ប្រើ​នរណា​ម្នាក់​ជា​ឧបករណ៍​ដើម្បី​ជួយ​អ្នក​បំភ្លេច​ស្នេហ៍​ចាស់​ឱ្យ​សោះ។​ ព្រោះ​ក្តី​ស្រឡាញ់​ និង​ការ​អាណិត​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ទេ។​ ត្រូវ​ស្រឡាញ់​នរណា​ម្នាក់​ចេញ​ពី​ចិត្ត​ មិនមែន​ស្រឡាញ់​ដើម្បី​បំភ្លេច​អ្នក​ចាស់​ទេ។​

៥.​ ធ្វើ​ដំណើរ​កម្សាន្ត​

ការ​ចេញ​ទៅ​ដើរលេង​នៅ​ខាង​ក្រៅ​ ជា​វិធីសាស្រ្ត​ដែល​ល្អ​បំផុត​ និង​ត្រូវ​បាន​ណែនាំ​ច្រើន​បំផុត។​ ព្រោះ​តាម​បទពិសោធន៍​ជាក់ស្តែង​ វិធី​នេះ​អាច​ធ្វើ​ឱ្យ​បេះដូង​ដែល​ធ្លាប់​រវើរវាយ​ ត្រឡប់​មក​ស្រស់​បំព្រង​បាន​ម្តង​ទៀត។​ ជា​ការ​ពិត​ណាស់​ ក្រៅពី​រីករាយ​នឹង​ទេសភាព​ហើយ​ មិត្តភ័ក្ដិ​ថ្មី​ បទពិសោធន៍​ថ្មីៗ​ ជា​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន​មក​វិញ។​ ពេល​ត្រឡប់​មក​ពី​ដើរ​លេង​វិញ​ យើង​នឹង​មាន​ការ​គិត​ដែល​ធំ​ទូលាយ​ជាង​មុន​ សម្លឹង​បាន​ឆ្ងាយ។​ ហើយ​អ្នក​នឹង​ដឹង​ច្បាស់​ថា​ការ​នៅ​ម្នាក់ឯង​មិនមែន​ជា​រឿង​អាក្រក់​អី​ណាស់​ណា​ទេ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ