តារាចម្រៀង ម៉ុង ម៉ានិត ដែលត្រូវបានគេស្គាល់ថាជាម្ចាស់បទ «ស្នាមថើប ១ នោះ» បានតែងចម្រៀងមួយបទជូនអ្នកនាង ហ៊ិន ចាន់នីរ័ត្ន និងស្វាមី លោក ឌី ពេជ្រ ដើម្បីជាចំណងដៃអាពាហ៌ពិពាហ៌។ បទចម្រៀងដែលច្រៀង និងនិពន្ធដោយស្ថាបនិក ស្រលាញ់សៀវភៅ វ័យក្មេងរូបនេះមានចំណងជើងថា «My destiny» ដែលបង្ហាញពីក្តីស្រលាញ់មិនប្រែ ហើយក៏ជាក្តីស្រលាញ់ដែលចេញពីបេះដូងពិត។

បទចម្រៀងដែលបានតែងឡើងនេះជាកាដូចំណងដៃដល់គូរស្វាមីភរិយាថ្មោងថ្មី ក្នុងការបង្កើតការចងចាំល្អៗនៅក្នុងដំណើរជីវិតគូររបស់ពួកគេ ។ បទចម្រៀងមួយបទនេះដែរ ត្រូវបានតាក់តែងឡើងដោយបង្កប់នូវអត្ថន័យ ដែលបង្ហាញពីការស្រលាញ់យ៉ាងជ្រាលជ្រៅ និងបានបញ្ចូលនូវអារម្មណ៌ស្រលាញ់ ក្តីរំភើប របស់អ្នកនិពន្ធផ្ទាល់ ក្នុងនាមជាសិល្បកររួមអាជីពជាមួយគ្នា។ មិនត្រឹមតែការតាក់តែងនិពន្ធបទចម្រៀងនេះឡើងនោះទេ លោក ម៉ានិត ក៏បានជូនពរគូរស្វាមីភរិយានេះផងដែរ។



កាលពីប៉ុន្មានឆ្នាំមុន តារាចម្រៀងសំឡេងស្រទន់រូបនេះក៏ធ្លាប់បានតែងបទចម្រៀងជូនពិធីកររូបសង្ហា ជា សុវណ្ណារិទ្ធ និងភរិយា នៅក្នុងថ្ងៃមង្គលការផងដែរ នោះគឺបទ «ស្នាមថើប ១ នោះ»៕























Account
Security
Favourite Content