ទប់លែងជាប់ ម្ដាយ ល្អហួស លែងឱ្យកូនស្រីទៅប្រកួត Miss Grand International

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បញ្ហារកាំរកូសរវាងស្ថាប័ន Miss Grand International និង Miss Grand Cambodia ឈាន​ទៅ​ដល់​​ការ​មិន​ឱ្យ​តម្លៃមក​លើ​ប្រទេស​កម្ពុជា​ ​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ជា​ច្រើន​មិន​ពេញ​ចិត្ត​ជាខ្លាំង ហើយអ្នកនាង ដេននី ក្វាន់ ​ម្ដាយ​បង្កើត ជូរី ​ល្អ​ហួស​ ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 ដែល​មាន​គម្រោង​ឱ្យ​កូន​ស្រី​ចូល​រួម​ការ​ប្រកួត​កម្មវិធី​ខាង​លើ​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ​។​

ម្សិលមិញ​នេះ ដេននី​ ក្វាន់​ បាន​​ប្រកាស​ក្ដែងៗ​លែង​ឱ្យ​កូន​ស្រី​ចូល​រួម​ការ​ប្រកួត ​Miss Grand International ខណៈ​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​មួយ​នេះ​ពុំ​បាន​ឱ្យ​តម្លៃ​ប្រទេស​របស់​ខ្លួន​តាម​រយៈ​សកម្មភាព​ និង​ទង្វើ​មិនសមរម្យ​មួយ​ចំនួន​។​ ជា​ការ​ពិត​ណាស់​ ​ល្អ​ហួស ​ម្ចាស់​ជយលាភី​ Miss Preteen Junior Idol World 2024 ធ្លាប់​បាន​ឱ្យ​ដឹង​ថា​ខ្លួន​នឹង​បំពេញ​បំណង​មួយ​ទៀត​បន្ទាប់​ពី​ការ​ប្រកួត​ Miss Preteen 2024 ដោយ​​ស្រី​ស្រស់​រូប​នេះ ​នឹង​ចូលរួម​ប្រកួត​កម្មវិធី​លំដាប់​អន្តរជាតិ​​មួយទៀត​​នៅ​ពេល​គ្រប់​អាយុ ១៨ ឆ្នាំ ដែលនោះ​ជា​កម្មវិធី​ Miss Grand International នេះ​ឯង​​។

ប៉ុន្តែ​ដោយ​សារ​តែ​ស្ថាប័ន​បវរកញ្ញារបស់​ប្រទេស​ថៃ​មួយ​នេះ​ បាន​បង្ហាញ​ការ​មិន​ឱ្យ​តម្លៃ​ដល់​ជាតិ​សាសន៍​ខ្មែរ​​ព្រម​ទាំង​បាន​ព្យាយាម​បង្កាច់បង្ខូច បង្កើត​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​នោះ​ បាន​ធ្វើ​ឱ្យ​អ្នក​ម្ដាយ​ស្រី​ស្រស់​រូប​នេះ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ថែម​ទាំង​មិន​អនុញ្ញាត​ឱ្យ​កូន​ស្រី​ចូលរួម​កម្មវិធី​ណាដែល​មិន​ឱ្យ​តម្លៃជាតិសាសន៍របស់ខ្លួនបែប​នេះឡើយ។​

មិន​ត្រឹម​តែ​ ដេននី​ ក្វាន់​ នោះ​ទេ​ដែល​មិន​ពេញ​ចិត្ត​ ​មិន​អនុញ្ញាតិ​ឱ្យ​កូន​ស្រី​ចូល​រួម​ប្រកួត Miss Grand International សូម្បី​តែ​សាមី​ខ្លួន​ផ្ទាល់​ ល្អ​ហួស​ ក៏​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​អសីលធម៌​បែប​នេះ​ និង​តាំង​ចិត្ត​មិន​ចូលរួម​កម្មវិធី​នេះ​ទៀត​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច



Leave a Reply

Your email address will not be published.Required fields are marked *