អ្នកនាង គង់ សុជាតិ ជូនកូនស្រីទៅប្រឡងបាក់ឌុបថ្ងៃនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​សិស្សានិស្ស​ទាំងអស់​ទន្ទឹងរង់ចាំ ដើម្បី​បញ្ចេញ​សមត្ថភាព​រៀន​មក​ជាង​១០ ឆ្នាំ នោះ​គឺ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប)។ ក្នុង​នោះ​តារា​ស្រី​ជើង​ចាស់ អ្នកនាង គង់ សុជាតិ បាន​បំពេញ​តួនាទី​ជា​ម្ដាយ​ល្អ ជូន​កូន​ស្រី​ច្បង ទៅ​មណ្ឌល​ប្រឡង​ផ្ទាល់​តែម្ដង គឺ​នៅ​សាលា​បឋម​សិក្សា​បាក់​ទូក។

ពិធី​ការិនី​សម្រស់​ចាំ​មិន​ប្រែ​រូប​នេះ បាន​ជូន​ពរ​កូន​ស្រី​សំណព្វ​ចិត្ត ឈ្មោះ នីម៉ូ ដែល​មាន​រូប​ឆោម​ល្អ និង​ការ​សិក្សា​ល្អ គួរឲ្យ​ស្រលាញ់។ ជាតិ​ជា​ម្ដាយ​តែងតែ​បារម្ភ​ជាមួយ​ថ្ងៃ​ពិសេស​របស់​កូន​ៗ​ដូចជា​ពេល​ប្រឡង​បញ្ចប់​ការ​សិក្សា​កម្រិត​មធ្យម​សិក្សា​នេះ​ដោយ​និយាយ​មិន​ដាក់​ពី​មាត់​ថា «សូម​ឲ្យ​កូន​ប្រឡង​ជាប់​ណា»។

មិន​ត្រឹម​តែ​ជូនពរ​កូន​ស្រី​ខ្លួន​ប៉ុណ្ណោះ​ទេ អ្នកនាង គង់ សុជាតិ ក៏​បាន​​ជូនពរ​សិស្សានុសិស្ស​ដទៃ​ឲ្យ​ប្រឡង​បាក់​ឌុប​ថ្ងៃនេះ និង​ស្អែក​ជួប​តែ​សំណាង​ល្អ​ដូច​ៗ​គ្នា ព្រម​ទាំង​ជា​លទ្ធផល​ល្អ។ ក្រោយ​ឃើញ​វីដេអូ​អ្នកនាង សុជាតិ ជូន​កូន​ស្រី​ទៅ​ប្រឡង​នោះ ក៏​មាន​អ្នក​ស្គាល់​ៗ​គ្នា​ជាច្រើន​ចូល​មក​ជូនពរ នីម៉ូ ដូច​គ្នា។

កូន​ស្រី​របស់​ពិធី​ការិនី គង់ សុជាតិ រូប​នេះ ក៏​ជា​បុគ្គល​មាន​អ្នក​តាមដាន​ច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ចាញ់​ម្ដាយ​ឡើយ។ កញ្ញា នីម៉ូ ក៏​ជា​ពិធី​ការិនី​វ័យ​ក្មេង និងកំពុង​ចូលខ្លួន​គ្រប់​កម្មវិធី​សិល្បៈ​នានា​ជាមួយ​ម្ដាយ ដែលនោះ​ជា​សញ្ញា​នាង​បាន​​ត្រៀម​ខ្លួន​បន្ត​វេន​ពី​ម្ដាយ​ដែរ។ គួរ​បញ្ជាក់​ថា​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​មាន​រយៈ​ពេល ២ ថ្ងៃ ពោល​ចាប់​ពី​ថ្ងៃ ៨ និង ៩ ខែ​តុលា ឆ្នាំ ២០២៤ នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *