អ្នកគាំទ្របង្ហាញការខកចិត្ត ក្រោយចូលរួមការប្រគំតន្ត្រី Act: Promise world tour របស់ TXT

អ្នកគាំទ្រឥណ្ឌូណេស៊ីចេញមុខរិះគន់ចំៗទៅលើអ្នករៀបចំ Applewood Indonesia និង BIGHIT Music ដោយទទួលយកមិនបាននូវកង្វះខាតជាច្រើននៅក្នុងការប្រគំតន្រ្តីរបស់ TXT នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។​

អស់រយៈពេលជាង ៦ខែដែលក្រុមតារាចម្រៀងបុរសរបស់កូរ៉េខាងត្បូងមួយនេះបានធ្វើដំណើរប្រគំតន្ត្រីជុំវិញពិភពលោក ហើយកាលពីថ្ងៃ​២ ខែតុលានេះ Act: Promise world tour បានប្រារព្ធធ្វើឡើងនៅឯទីក្រុងហ្សាការតា ដែលជាការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រនៅក្នុងប្រទេសឥណ្ឌូណេស៊ី។​

ដោយឡែកក្រោយពីបានចូលរួមរួច អ្នកគាំទ្រជាច្រើនរូបបានចេញមុខបង្ហាញការមិនពេញចិត្តរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គម X ក្រោយពីពួកគេបានទទួលបានបទពិសោធន៍អវិជ្ជមានជាច្រើនពីការប្រគំតន្ត្រីមួយនេះ។

តួយ៉ាង MOA​ ដែលជាអ្នកគាំទ្ររបស់សិល្បករ K-pop ទាំង ៥រូបនេះ បានបង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយពីមានការផ្លាស់ប្ដូរការរៀបចំកន្លែងអង្គុយ តែបែរជាពួកគេមិនទទួលបានដំណឹងអ្វីជាមុនទាល់តែសោះ។ ដោយហេតុថា ដំបូងឡើយការប្រគំតន្ត្រីនេះគ្រោងនឹងធ្វើឡើងដោយប្រើប្រាស់សាលចំនួន ២ តែបែរជាត្រូវកាត់បន្ថយមកនៅសល់ត្រឹមតែ​​ ១ សាលវិញ​។​ ការប្រែប្រួលនេះបានធ្វើឱ្យប៉ះពាល់ដល់ទីតាំងសំបុត្រ​ ព្រមទាំងប៉ះពាល់ដល់ទស្សនីយភាពនៅក្នុងការប្រគុំតន្រ្តីទាំងមូលទៀតផង។  

ជាក់ស្ដែង អ្នកគាំទ្រត្អូញត្អែរថា នេះមិនមែនគ្រាន់តែជាការមិនគោរពដល់ពួកគេប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់អារម្មណ៍របស់ពួកគេផងដែរ ព្រោះពេលដែលទិញសំបុត្រ​ ខ្លួនបានរំពឹងទុកថានឹងទទួលបានទីតាំងដែលខ្លួនចង់បាន តែនៅពេលថ្ងៃកម្មវិធីមកដល់ពួកគេបែរជាទទួលបានទីតាំងមួយផ្សេងទៀត ដែលវាមិនសមតម្លៃនឹងអ្វីដែលពួកគេបានចាយ។

បន្ថែមពីនេះ អ្នកចូលរួមក៏បានបង្ហាញពីការព្រួយបារម្ភទៅលើសុវត្ថិភាពរបស់ពួកគេផងដែរ ដោយហេតុថាការផ្លាស់ប្ដូរទីតាំងពីធំមកតូចបែបនេះ​​ ធ្វើឱ្យពួកគេត្រូវបញ្ជ្រៀតគ្នាក្នុងទីតាំងតូចជាងមុន ដែលវាអាចបង្ករជាគ្រោះថ្នាក់បានគ្រប់ពេល ជាពិសេសសម្រាប់អ្នកដែលទិញសំបុត្រឈរពីមុខឆាក។ លើសពីនេះទៀត ការហាមឃាត់មិនឱ្យយកទឹក និងចំណីអាហារចូលនៅក្នុងទីតាំងក៏ជាបញ្ហាសុវត្ថិភាពមួយផងដែរ ព្រោះនៅក្នុងថ្ងៃប្រគំតន្ត្រីនោះ អាកាសធាតុនៅក្នុងទីក្រុងហ្សាការតាមានសីតុណ្ហភាពក្ដៅខ្លាំង រហូតដល់មានការព្រមានពីសុវត្ថិភាពកើតឡើង។​ តែទន្ទឹមគ្នានឹងការហាមឃាត់នោះ​ អ្នករៀបចំកម្មវិធីបែរជាមិនមានការចែកចាយទឹកសម្រាប់ញ៉ាំដល់អ្នកចូលរួមទេ​ ហើយពួកគេត្រូវទ្រាំរហូតដល់កម្មវិធីចប់។

ត្បិត MOA សប្បាយចិត្តដែលបានជួបនឹងងតារាក្នុងដួងចិត្តរបស់ខ្លួនដោយផ្ទាល់ក៏ពិតមែន តែពួកគេក៏ទទួលបានបទពិសោធន៍មិន​ល្អក្នុងពេលជាមួយគ្នាផងដែរ។ ដូចនេះហើយបានជា MOA បានបញ្ចេញមតិរិះគន់របស់ខ្លួនត្រង់ៗទៅកាន់ Applewood Indonesia និង BIGHIT Music ដោយរំពឹងថា ពួកគេនឹងទទួលបានបទពិសោធន៍ប្រសើរជាងនេះនៅក្នុងការប្រគំតន្ត្រីក្រោយៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *