ដូចប៉ុន្មានភាគរយ? អ្នកគាំទ្រលើកឡើងថាបររកញ្ញា​ចក្រវាល ២០២៥ រូបនេះ មុខស្រដៀងតារាជើងចាស់ អម្ពរ ទេវី

អ្នក​គាំទ្រ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា​បេក្ខភាព Miss Universe Cambodia 2025 មួយ​រូប​មាន​រូប​សម្រស់​ស្រស់​ស្អាត ពិសេស​ទម្រង់​មុខ​ដូច​ទៅ​នឹង​កំពូល​តារា​ស្រី​ជើង​ចាស់​អ្នកនាង អម្ពរ ទេវី។ ម្នាក់​នោះ​គឺ មួន ចាន់នួន MUC06 បេក្ខភាព​ដែល​មាន​កម្ពស់​ខ្ពស់​ស្រឡះ និង​សម្បុរ​ស្បែក​បែប​ខ្មែរ​តែម្ដង។

មួន ចាន់នួន មិន​ត្រឹម​តែ​មាន​ទម្រង់​មុខ​ដូច​អ្នកនាង អម្ពរ ទេវី ឡើយ​ សូម្បីតែទីតាំងប្រជ្រុយ​លើ​មុខ​ក៏​ដូចគ្នា​ដែរ គ្រាន់តែ​មួយ​នៅ​ចុង​ស្លាប​ច្រមុះ​ឆ្វេង ហើយ​ម្នាក់​ទៀត​នៅ​ខាង​ស្ដាំ។ MUC06 ក៏​ជា​បេក្ខជន​កូន​ពៅ​នៃ​កម្មវិធី Miss Universe Cambodia 2025 តែ​កញ្ញា​មាន​ការ​ត្រៀម​ខ្លួន​​​ល្អ ក្នុង​ការ​ចូល​ប្រកួត​ក្នុង​សមរភូមិ​ប្រកួតប្រជែង​សម្រស់​ចក្រវាល។

ដូច​កាល​វគ្គ Keyword Challenge សប្ដាហ៍​មុន​ស្រី​ស្រស់ មួន ចាន់នួន បាន​បកស្រាយ​ពាក្យ​គន្លឹះ​ល្អ​ជាមួយ​សាច់រឿង​ខ្លួនឯង សំឡេង​ច្បាស់​ៗ ពីរោះ មាន​អត្ថន័យ​ទាក់​ចិត្ត​អ្នក​ទស្សនា។ កញ្ញា​មិន​ត្រឹម​ក្មេង​ជាង​គេ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​នោះ​ទេ នាង​ក៏ជា​បេក្ខជន​ថ្មីថ្មោង​ក្នុង​វិស័យ​នេះ​ផង​ដែរ។

ទោះ​ជា​ក្មេង​ខ្ចី តែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី Miss Universe Cambodia លោក ឈួង យីវឆូយ បញ្ជាក់​ថា ចាន់នួន តែងតែ​ផ្ដល់​នូវ​ភាព​ទាក់ទាញ​ដល់​ក្រុម​ការងារ​រាល់​ពេល។ ចំណែក​អ្នកនាង ប្រាសាទ ដាវីន បាន​លើកឡើង​នា​គ្រាវគ្គ Keyword Challenge ថា ចាន់នួន មើល​ទៅ​ស្រស់ និង​ល្អគន់ ជាពិសេស​ពេល​សើច ឬញញឹម។

MUC06 មាន​វ័យ ១៩ ឆ្នាំ ហើយ​ក៏​ជា​បេក្ខនារី​ក្មេង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​បេក្ខនារី​ទាំង ២០ រូប តែ​ឆន្ទៈ និង​ភាព​មោះមុត​របស់​កញ្ញា​មិន​បាន​ក្មេង​ខ្ចី​ដូច​វ័យ​ឡើយ។ ដោយសារ​កត្តាជីវភាព ចាន់នួន ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ចោល​ការ​សិក្សា ទៅ​ធ្វើការ​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ តែ​ពេលនេះ​នាង​បាន​ឈាន​ជើង​ចូល​មក​ក្នុង​ឆាក​កញ្ញា​ឯក​ចក្កវាឡ ដោយ​ជឿ​ថា នាង​នឹង​អាច​សរសេរ​សាច់រឿង​មួយ​ថ្មី សម្រាប់​ជីវិត​របស់​នាង​ទៅ​ថ្ងៃ​មុខ៕

រូបភាព៖ Miss Universe Cambodia,Moun Chanoun, Ampor Tevi Hap និងអ៊ីនធឺណេត


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការប្រគំតន្ត្រី BTS នៅកូរ៉េ ជំរុញឱ្យមានការចំណាយរហូតដល់ ៣៨ លានដុល្លារ ពីសំណាក់អ្នកគាំទ្របរទេស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពី

Jennie ក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ" (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជា

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា ​

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *