សមគ្នាពេក​! អ្នកគាំទ្រចង់ឃើញតារាកូរ៉េទាំង ៤គូនេះ ស្រឡាញ់គ្នាក្នុងជីវិតពិត

ជាវប្បធម៌របស់ Dispatch នៅរៀងរាល់ថ្ងៃទី១ ខែមករា សារព័ត៌មានកូរ៉េខាងត្បូងមួយនេះតែងតែបង្ហាញនូវឈ្មោះតារាដែលជាគូស្នេហ៍នៅក្នុងជីវិតពិត មិនមែនតែនៅលើកញ្ចក់ទូរទស្សន៍នោះទេ។ នេះជាការទន្ទឹងរង់ចាំមួយរបស់អ្នកនិយមទស្សនាភាពយន្តកូរ៉េខាងត្បូង ដែលតែងតែចង់ដឹងថា តើគូតួឯកក្នុងដួងចិត្តរបស់ខ្លួនអាចវិវឌ្ឍន៍មនោសញ្ចេតនាក្នុងភាពយន្តមកក្នុងជីវិតក្រៅឆាកដែរឬទេ?

ឆ្លើយតបនឹងចម្ងល់តែមួយនេះ កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅ Koreaboo បានធ្វើការស្រង់មតិមួយ ដើម្បីប្រមូលចម្លើយពីសាធារណជន។ ជាក់ស្ដែង ចម្លើយបានបង្ហាញថាគូតួឯកទាំង ៤នេះ ជាគូដែលទស្សនិកជនចង់ឃើញពួកគេកាន់ដៃគ្នាក្នុងជីវិតពិតបំផុត៖

៤. Kim Yoo Jung និង Song Kang ពីរឿង My Demon

នៅក្នុងរឿងភាគរបស់ SBS ដែលបានចាក់ផ្សាយតាំងតែពីឆ្នាំ ២០២៣ My Demon មានដំណើររឿងកើតចេញពីតួអង្គ Do Do Hee ដែលសម្ដែងដោយ Kim Yoo Jung ជា CEO ស្រីវ័យក្មេង និងជាកូនចញ្ចឹមរបស់គ្រួសារអ្នកជំនាញមួយ។ ក្នុងជីវិតរបស់នាង Do Do Hee មិនដែលទុកចិត្តលើនរណាម្នាក់ និងមានជំនឿលើរឿងស្នេហាឡើយ។ ស្រាប់តែមានការណ៍ដែលតម្រូវឱ្យផ្លាស់ប្ដូរជោគវាសនាមួយ នាងក៏ត្រូវរៀបការជាមួយ Jung Gu Won សម្ដែងដោយ Song Kang ជាបិសាចជីវិតអមតៈ មានអាយុរស់នៅលើផែនដីនេះអស់ពេល ២០០ឆ្នាំមកហើយ។

តាមរយៈលទ្ធផលសម្រង់មតិរបស់ Koreaboo តួប្រុសវ័យ ៣០ឆ្នាំ និងតួស្រីវ័យ២៥ឆ្នាំ​រូបនេះ ជាគូស្នេហ៍ដែលទស្សនិកជនចង់ឃើញអ្នកទាំងពីរស្រឡាញ់គ្នាលំដាប់លេខ ៤ ជាមួយនឹងសំឡេងឆ្នោតចំនួន ៣៨៨ ឬស្មើនឹង ៣ភាគរយ។

៣. Chae Soo Bin  និង Yoo Yeon Seok ពីរឿង When the Phone Rings

ភាពយន្តថ្មីដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅចុងឆ្នាំ ២០២៤នេះ និយាយពីជីវិតគូស្វាមីភរិយាដែលរស់នៅមិនចុះសម្រុងមួយគូក្រោមចំណងអាពាហ៍ពិពាហ៍ចាប់បង្ខំ។ ដោយឡែក ស្រាប់តែនៅថ្ងៃមួយនោះ  Baek Sa-eon សម្ដែងដោយ  Yoo Yeon Seok បានទទួលដំណឹងពីជនដៃដល់ថា ភរិយារបស់ខ្លួន Hong Hee Joo ដែលសម្ដែងដោយ Chae Soo-bin កំពុងតែទទួលបានការគំរាមគំហែងពីការចាប់ជំរិត។

តួឯកក្នុងរឿងភាគរបស់ MBC មួយគូនេះ ទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយនឹងសំឡេងបោះឆ្នោតគាំទ្រ ៤១៩ សំឡេង ឬប្រមាណ ៣ភាគរយ។

២. Kim Ji Won និង Kim Soo Hyun ពីរឿង Queen of Tears

Queen of Tears ជារឿងរ៉ាវស្នេហារកាំរកូសរវាង CEO ផ្សារទំនើប Queens Groups គឺ Hong Hae in សម្ដែងដោយ Kim Jin Won និងកូនប្រុសអ្នកកសិករ Baek Hyun Woo សម្ដែងដោយ Kim Soo Hyun ក្រោយពីអ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់ពេល ៣ឆ្នាំ។ ចេញផ្សាយតាំងតែពីខែមីនា ឆ្នាំ២០២៤ រឿងភាគមនោសញ្ចេតនាលាយឡំនឹងភាពកំប្លុកកំប្លែងនេះ ទទួលបានការគាំទ្រខ្លាំងពីអ្នកនិយមទស្សនារឿងភាគកូរ៉េខាងត្បូង។

គួបផ្សំនឹងធ្លាប់មានពាក្យចចាមអារ៉ាមពីទំនាក់ទំនងក្រោយឆាកផង តួសម្ដែងត្រកូល Kim គូនេះមានអ្នកគាំទ្ររហូតដល់ទៅ ៤១៨៨ សំឡេង ឬស្មើនឹង៣៣ភាគរយ ជាគូតួឯកលំដាប់លេខ២ដែលទស្សនិកជនចង់ឃើញពួកគេស្រឡាញ់គ្នាពិតៗ។

១. Kim Hye Yoon និង Byeon Woo Seok ពីរឿង Lovely Runner

រឿងរ៉ាវអភិនីហារផ្អែកលើប្រលោមលោក Webtoon មួយនេះ និយាយពីដំណើរឆ្លងពេលវេលារបស់ Im sol សម្ដែងដោយ Kim Hye Yoon ត្រឡប់ទៅកាន់គ្រាដែលខ្លួនមានអាយុ ១៩ឆ្នាំ ​ជាមួយនឹងបេសកម្មទៅកែប្រែហេតុការណ៍នៅគ្រាបច្ចុប្បន្ន ដែលធ្វើឱ្យតារាប្រុសក្នុងដួងចិត្ត Ryu Sun Jae សម្ដែងដោយ Byeon Woo Seok បានបាត់បង់ជីវិត។

ក្នុងលេខរៀងលំដាប់ទី ១នៅលើតារាង តួប្រុសវ័យ៣៣ឆ្នាំ និងតួស្រីវ័យ២៨រូបនេះ ជាដៃគូសម្ដែងដែលទស្សនិកជនរហូតដល់ទៅ ៧៧៥១ នាក់​ ឬប្រមាណ ៦១ភាគរយប៉ងឱ្យពួកគេចាប់ចិត្តស្រឡាញ់គ្នានៅក្រៅឆាក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *