កម្មវិធី «សាទរកម្ពុជា» ដែលនឹងធ្វើឡើងនៅថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ នៅសួនមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ នឹងមានការចូលរួមសម្ដែងពីសិល្បករ សិល្បការិនីជាច្រើនប្រចាំប្រទេសកម្ពុជា។

ក្នុងនោះក៏មានសែរាជវង្សខ្មែរ ២ អង្គ ដែលជាអ្នកសិល្បៈ ក៏បានវត្តមានចូលរួមសម្ដែងនារាត្រីនេះផងដែរ។ ទី១ អ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី ជាបុត្រា សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី មិនត្រឹមតែច្រៀងពីរោះ ទ្រង់ក៏ជាតួឯកក្នុងខ្សែភាពយន្តហូលីវូដ «1660 Vine » ព្រមមកជាមួយទេពកោសល្យក្នុងការលេងឧបករណ៍តន្ត្រីច្រើនប្រភេទ។ ចំណែក១អង្គទៀត គឺព្រះនាង នរោត្តម ជេនណា ដែលជាតារាខ្មែរ សុភាពរាបសារ ថ្លៃថ្នូរ តែងនាំលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
ទាំង អ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុនី និង ព្រះនាង នរោត្តម ជេនណា គឺជាសែរាជវង្សខ្មែរ ដែលមានទេពកោសល្យសិល្បៈពេញខ្លួន ហើយក៏ជាសែរាជវង្សដែលមានចំណេះដឹងជ្រៅជ្រះទាំងភាសាបរទេស និងខេមរភាសា។ វត្តមាននៃសែរាជវង្សទាំង ២ អង្គក្នុងកម្មវិធី «សាទរកម្ពុជា» នឹងធ្វើឲ្យប្រជាជន ក៏ដូចជាអ្នកគាំទ្ររំភើបខ្លាំង ដែលអាចមើលឃើញពីការសម្ដែងនៃសាច់សាហេហិតរាជវង្ស ក្នុងកម្មវិធីថ្នាក់ជាតិជាមួយសិល្បករខ្មែរជាច្រើនរូបទៀត។


«សាទរកម្ពុជា» នឹងមានទស្សនីយ៍ភាពសិល្បៈចម្រុះរួមមានការសម្ដែង សិល្បៈជាច្រើន ប្លែកៗ រំភើប ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ នៅសួនមុខព្រះបរមរាជវាំង និងរង់ចាំការរាប់ថយក្រោយ បាញ់កាំជ្រួចឆ្លងឆ្នាំសកលទាំងអស់គ្នាផងដែរ៕


រូបភាព៖ សាទរកម្ពុជា





















































Account
Security
Favourite Content