សំណាង អេលីណា និង សេង មង្គល ទើបប៉ះគ្នាដំបូងមែន តែមានអ្នកគាំទ្រច្រើន

ស្ថានីយទូរទស្សន៍ភីអិនអិន នៅដើមខែកញ្ញានេះ ទើបទម្លាក់រឿងភាគថ្មីមួយ ចំណងជើង «កុងត្រាបេះដូង» ដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើន ពិសេសវត្តមានស្រីស្អាត សំណាង អេលីណា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៩ និងលោក សេង មង្គល ជាអតីតម្ចាស់ជ័យលាភី Freshie Boy និងជា​តារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់។

«កុងត្រាបេះដូង» ជាស្នាដៃរឿងដំបូងរវាងកំលោះសង្ហាសាច់ដុំ៦ កង់ សេង មង្គល និងបវរកញ្ញារូបស្រស់ សំណាង អេលីណា។ យោងតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ស្នាដៃរួមគ្នាដំបូងរវាង សំណាង អេលីណា និងតារាប្រុសទើបក្លាយជា BA ផលិតផលថែរក្សាសម្ភស្សដ៏ល្បីមួយនោះ ពិតជាទទួលការគាំទ្រខ្លាំងមិនធម្មតាទាំងនៅលើឆានែលយូធូប និងទំព័រហ្វេសប៊ុកផ្លូវការ ក្រោយចាក់បញ្ចាំងបានប៉ុន្មានភាគតែប៉ុណ្ណោះ។

បើតាមតួរលេខបង្ហាញដោយ PNN បង្ហាញឱ្យឃើញថា ឆានែលយូធូបផ្លូវការ រឿង «កុងត្រាបេះដូង» ទទួលបានការចូលទស្សនារហូតដល់ជាង១ សែនដង ចំណែក លើទំព័រហ្វេសប៊ុកផ្លូវការ ចំនួន ៣ ម៉ឺនដង ដែលសរុបទៅគឺ ១ សែន ៣ម៉ឺន ដងឯណោះ។ នេះ​បញ្ជាក់ឲ្យឃើញសន្ទុះយ៉ាងខ្លាំងក្លាត្រឹមតែការចាប់ផ្តើមភាគដំបូង។

ក្នុងរឿងនេះ សេង មង្គល សម្តែងជា ពុទ្ធិរិទ្ធ ជាពោះម៉ាយរូបសង្ហា អ្នកមានទ្រព្យ និងជាម្ចាស់ធនាគារ ដែលមានកូនពីរនាក់ក្នុងបន្ទុក។ រីឯ សំណាង អេលីណា សម្តែងជាអ្នកសារព័ត៌មានដែលមានសមត្ថភាព និងចំណេះដឹងផ្នែកភាសាអង់គ្លេស។ ផ្តើមចេញពីមិត្តភាពទៅស្នេហា មិនយូប៉ុន្មានអ្នកទាំងពីរក៏សម្រេចចិត្តរៀបការសាងគ្រួសារ ប៉ុន្តែចំណងគ្រួសារទាំងពីរនាក់ត្រូវជួបរឿងរកាំរកូសជាច្រើន ទម្រាំដល់ទីបញ្ចប់ដ៏ស្រស់ស្អាតមួយ។

មហាជន ពិសេសហ្វេនៗអ្នកគាំទ្រ អេលីណា និង មង្គល កំពុងទន្ទឹងរង់ចាំមើលភាគបន្តបន្ទាប់រវាងអ្នកទាំងពីរថាអាចសង់តង់ និងស៊ីមេទ្រីគ្នាកម្រិតណា ខណៈតួឯកប្រុសមានបទពិសោធន៍សម្តែងក្រាស់ក្រែល តែតួឯកស្រីជាពន្លកសម្តែងថ្មីទើបក្តោបតំណែងតួឯកស្រីបានសម្ដែងតួឯក ២ រឿង​ប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក