ចាត់ទុកថា ជាការស្រាយចម្ងល់របស់ហ្វេនៗអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា ដោយថ្មីៗនេះ ស្ថាប័ន Miss Universe បានបង្ហោះ story មួយនៅលើផេកផ្លូវការរបស់ខ្លួនដែលបញ្ជាក់ថា ក្រុមហ៊ុន មហាហង្ស គ្រប់គ្រងដោយ លោក អ៊ិន សុភិន គឺជាម្ចាស់អាជ្ញាប័ណ្ណថ្មី Miss Universe Cambodia 2023 បន្ទាប់ពីក្រុមហ៊ុន Cambodia International Models (CIM) ហើយម្ចាស់អាជ្ញាប័ណ្ណថ្មី ក៏កំពុងត្រៀមរៀបចំការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ នាពេលឆាប់នេះ។


តួយ៉ាង ទំព័រហ្វេសប៊ុក Miss Universe Cambodia គ្រប់គ្រងដោយ ក្រុមហ៊ុន មហាហង្ស ចាប់ផ្តើមបើកទទួលពាក្យ Miss Universe Cambodia 2023 ហើយ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ រហូតដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៣។

ក្រឡេកមកការបង្ហោះរបស់ទំព័រហ្វេសប៊ុក Cambodia Pageantry បានឱ្យដឹងថា លោក អិន សុភិន នឹងអញ្ជើញកញ្ញា Catriona Gray ជា Miss Universe 2018 មកពីប្រទេសហ្វីលីពីន មកជាអ្នកបំពាក់មកុដ Miss Universe Cambodia 2023 ហើយដៃគូផ្សាយការប្រកួត គឺស្ថានីយទូរទស្សន៍បាយ័ន ប៉ុន្តែទីតាំង ខាងផេកសុំមិនទាន់បញ្ជាក់នោះឡើយ៕
























Account
Security
Favourite Content