កញ្ញាឯកចក្កវាឡ ហ្វីយ៉ាតា ជាមួយសមាគមសិល្បករខ្មែររួមគ្នាផលិតវីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ចាំ​មើល​ថា​តើ​មាន​អ្វី​ដែល​ប្លែក​និង​អស្ចារ្យ ខណៈ​ម្ចាស់​មកុដ​កញ្ញា​ឯក​ចក្កវាឡ ថៃ នារី​សុជាតា ចាប់​ដៃ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​ផលិត​វីដេអូ​ដ៏​មាន​សារៈសំខាន់​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​នា​ចុង​ឆ្នាំ ២០២៥ នេះ។

នា​រសៀល​ថ្ងៃ​ទី ២១ ខែតុលា ឆ្នាំ ២០២៥ ម្សិល​មិញ​នេះ Miss Universe Cambodia 2025 ថៃ នារី​សុជាតា ហៅ ហ្វីយ៉ាតា ព្រម​ទាំង​អ្នក​គ្រប់គ្រង​ស្ថាប័ន MUC លោក ឈួង យីវ​ឆូយ បាន​ចូល​ជួប​ដើម្បី​ពិភាក្សា​ការងារ​ជាមួយលោកជំទាវអ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ។

ក្នុង​កិច្ច​ពិភាក្សា អ្នក​គ្រប់គ្រង​ស្ថាប័ន MUC បាន​ជម្រាប​ជូន​អំពី​ដំណើរ​ការ​ផ្សេងៗ​នៃ​កម្មវិធី​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា ព្រម​ទាំង​គោលបំណង​មួយ​ចំនួន​ដែល​ថ្នាក់​ដឹក​នាំ​និង​ម្ចាស់​ពាន MUC 2025 មាន​បំណង​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​នានា​របស់​សមាគម​សិល្បករ​ខ្មែរ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ក្រុម​ការងារ​កញ្ញា​ឯក​ចក្កវាឡ។ ក្នុង​នោះ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ពី​គោល​បំណង​នៃ​ការ​រួម​ចំណែក​ក្នុង​ការ​លើក​តម្កើង​សិល្បៈ​វប្បធម៌ ការងារ​សង្គម តាម​រយៈ​សកម្មភាព​របស់​សមាគម​សិល្បករ​ខ្មែរ។

ជា​លទ្ធផល​ក្រោយ​ការ​បញ្ចប់​កិច្ច​ពិភាក្សា សមាគម​សិល្បករ​ខ្មែរ និង​កញ្ញា​ឯក​ចក្កវាឡ បាន​សម្រេច​រួម​គ្នា​ផលិត​វីដេអូ​ផ្សព្វផ្សាយ​ដ៏​មាន​សារៈសំខាន់​មួយ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ការងារ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ត្រូវ​រួម​គ្នា​នា​ពេល​ខាង​មុខ​ផង​ដែរ៕

រូបភាព ៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *