ចាំមើលថាតើមានអ្វីដែលប្លែកនិងអស្ចារ្យ ខណៈម្ចាស់មកុដកញ្ញាឯកចក្កវាឡ ថៃ នារីសុជាតា ចាប់ដៃជាមួយសមាគមសិល្បករខ្មែរផលិតវីដេអូដ៏មានសារៈសំខាន់ពាក់ព័ន្ធវិស័យទេសចរណ៍នាចុងឆ្នាំ ២០២៥ នេះ។

នារសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញនេះ Miss Universe Cambodia 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ព្រមទាំងអ្នកគ្រប់គ្រងស្ថាប័ន MUC លោក ឈួង យីវឆូយ បានចូលជួបដើម្បីពិភាក្សាការងារជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ។
ក្នុងកិច្ចពិភាក្សា អ្នកគ្រប់គ្រងស្ថាប័ន MUC បានជម្រាបជូនអំពីដំណើរការផ្សេងៗនៃកម្មវិធីកញ្ញាឯកចក្កវាឡកម្ពុជា ព្រមទាំងគោលបំណងមួយចំនួនដែលថ្នាក់ដឹកនាំនិងម្ចាស់ពាន MUC 2025 មានបំណងចូលរួមចំណែកក្នុងសកម្មភាពនានារបស់សមាគមសិល្បករខ្មែរ។





ជាមួយគ្នានេះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្ដែងនូវក្ដីរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានក្រុមការងារកញ្ញាឯកចក្កវាឡ។ ក្នុងនោះ លោកជំទាវក៏បានលើកឡើងពីគោលបំណងនៃការរួមចំណែកក្នុងការលើកតម្កើងសិល្បៈវប្បធម៌ ការងារសង្គម តាមរយៈសកម្មភាពរបស់សមាគមសិល្បករខ្មែរ។
ជាលទ្ធផលក្រោយការបញ្ចប់កិច្ចពិភាក្សា សមាគមសិល្បករខ្មែរ និងកញ្ញាឯកចក្កវាឡ បានសម្រេចរួមគ្នាផលិតវីដេអូផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយពាក់ព័ន្ធវិស័យទេសចរណ៍។ ក្រៅពីនេះ ក៏នៅមានការងារជាច្រើនផ្សេងទៀតដែលត្រូវរួមគ្នានាពេលខាងមុខផងដែរ៕
រូបភាព ៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content